ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​ព្យួរ​ក​ប្រ.ហារ​ជី.វិ.ត​បុរស​ម្នាក់​លួ.ច​ការ​ណ៍​ស​ម្ងាត់​ឱ្យ​អ៊ីស្រា​អែល

9 ម៉ោង មុន

ទី​ក្រុង​តេ​អេរ៉ង់​៖ ថ្មី​ៗ​នេះ ​អ៊ីរ៉ង់​ប្រហារ​ជីវិត​បុរស​​ឈ្មោះ​ម៉ូសេន ឡាង​កាណេស៊ីន (Mohsen Langarneshin) ​ដែល​ត្រូវ​តុ​លា​ការ​រក​ឃើញ​ថា​មាន​កំហុស​​​ពី​បទ​ស៊ើប​ការណ៍​សម្ងាត់​ឱ្យ​អ៊ីស្រា​អែល​ និង​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ឃាត​សមាជិក​ឆ្មាំ​បដិ​វត្ត​អ៊ីរ៉ង់​។ នេះ​បើ​យោង​តាម​ទី​ភ្នាក់ងារ​ព័ត៌​មាន​មីហ្សាន់​ (Mizan)…

ទី​ក្រុង​តេ​អេរ៉ង់​៖ ថ្មី​ៗ​នេះ ​អ៊ីរ៉ង់​ប្រហារ​ជីវិត​បុរស​​ឈ្មោះ​ម៉ូសេន ឡាង​កាណេស៊ីន (Mohsen Langarneshin) ​ដែល​ត្រូវ​តុ​លា​ការ​រក​ឃើញ​ថា​មាន​កំហុស​​​ពី​បទ​ស៊ើប​ការណ៍​សម្ងាត់​ឱ្យ​អ៊ីស្រា​អែល​ និង​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ឃាត​សមាជិក​ឆ្មាំ​បដិ​វត្ត​អ៊ីរ៉ង់​។ នេះ​បើ​យោង​តាម​ទី​ភ្នាក់ងារ​ព័ត៌​មាន​មីហ្សាន់​ (Mizan) រ​បស់​អ៊ីរ៉ង់​។ ប្រភព​ខ្លះ​ថា​ឡាង​កាណេស៊ីន​ត្រូវ​អ៊ីស្រាអែល​ទាក់​ទង​ឱ្យ​ធ្វើ​ជា​ភ្នាក់​ងារ​បង្កប់​របស់​ខ្លួន​ និង​ចាប់​ផ្ដើម​បណ្ដុះ​បណ្ដាល​​ដោយ​ភ្នាក់​ងារ​ចារ​កម្ម​ម៉ូសាត (Mossad) កាល​ពី​ឆ្នាំ​២០២០​។

គាត់​ត្រូវ​បាន​ប្រហារ​ជីវិត​ដោយ​ព្យួរ​ក​នឹង​ខ្សែ​ពួរ​​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​។ ការ​ប្រហារ​ជីវិត​ឡាង​កាណេស៊ីន​ជា​ការ​រំលេច​ឱ្យ​ឃើញ​ស្រមោល​អន្ធ​ការ​នៃ​ជម្លោះ​ដ៏​ជូរ​ចត់​រវាង​អ៊ីរ៉ង់ និង​អ៊ី​ស្រា​អែល​។ ជាពិសេស ប្រទេស​ទាំង​២​ធ្វើ​សង្គ្រាម​​ផ្នែក​ចារកម្ម​, សន្តិ​សុខ​ព័ត៌​មាន​វិទ្យា និង​ការ​ធ្វើ​ឃាត​។ អ៊ីរ៉ង់​អះ​អាង​ថា​ការ​ដាក់​ទោសធ្ងន់​ទៅ​លើ​​​ពួក​ចារកម្ម​​ជា​ការ​​ចាំ​បាច់​ណាស់​ដើម្បី​ការ​ពារ​សន្តិ​សុខ​ជាតិ​របស់​ខ្លួន​។ ប៉ុន្តែ​ក្រុម​អ្នក​រិះ​គន់​បារម្ភ​ថា​ការ​កាត់​ទោស​អាច​នឹង​គ្មាន​យុត្តិ​ធម៌​ទេ​ និង​​​ផ្ដន្ទា​ទោស​​​មាន​កម្រិ​ត​ធ្ងន់​ពេក​​។

​ការ​​​ប្រហារ​ជីវិត​នេះ​ធ្វើ​ឡើង​ចំ​ពេល​មាន​អស្ថិរ​ភាព​នៅ​ក្នុង​តំបន់​ផង និង​ការ​ចរ​ចា​​រវាង​អ៊ីរ៉ង់​ និង​អាមេរិក​នៅ​ក្នុង​បញ្ហា​នុយ​ក្លេ​អ៊ែរ​ផង​។ មាន​ន័យ​ថា​អ៊ីរ៉ង់​ចង់​ពង្រឹង​ការ​គ្រប់​គ្រង​កិច្ច​ការផ្ទៃ​ក្នុង​​​របស់​ខ្លួន​ឱ្យ​បាន​រឹង​មាំ​នៅ​ពេល​កំពុងនឹង​​សម្ពាធ​ពី​អន្ត​រជាតិ​។​​ អាជ្ញា​ធរ​អ៊ីរ៉ង់​ចោទ​ប្រកាន់​ថា​ឡាង​កាណេស៊ីន​បាន​បង្កើត​ទំនាក់​ទំនង​ជា​មួយ​ក្រុម​សម្ងាត់​ម៉ូសាត​របស់​អ៊ីស្រាអែល​កាល​ពី​ឆ្នាំ​២០២០​​ដើម្បី​ទទួល​ការ​បណ្ដុះ​បណ្ដាល​។ ក្រោយ​មក គាត់​ប្រមូល​ព័ត៌​មាន​សម្ងាត់​ជា​ច្រើនពី​អ៊ីរ៉ង់​យក​ទៅ​ឱ្យ​អ៊ីស្រា​អែល​។

បុគ្គល​​រូប​នេះ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ធ្វើ​ឃាត​មន្ត្រី​ឆ្មាំ​បដិវត្ត​ម្នាក់​ឈ្មោះ​សាយ៉ាត់​ ខូ​ដាយ (Sayad Khodai)។ អ៊ីរ៉ង់​អះ​អាង​ថា​ឡាង​កាណេ​ស៊ីន​​ជួបទី​ភ្នាក់ងារ​ជាន់​ខ្ពស់​របស់​​ម៉ូសាត​២​ដង ម្ដង​នៅ​ប្រទេស​ហ្សក​ហ្ស៊ី និង​ម្ដង​ទៀត​នៅ​ណេ​ប៉ាល់​​។ គាត់​បាន​រៀប​ចំ​ក្បួន​រថ​យន្ត​សម្រាប់​ក្រុម​​ប្រតិ​បត្តិ​ការណ៍​សម្ងាត់​ និង​ប្រគល់​ទៅ​ឱ្យ​បណ្ដាញ​ទាក់​ទង​របស់​ម៉ូសាត​។​

​​អ៊ីរ៉ង់​មាន​ប្រវត្តិ​កាត់​ទោសប្រហារ​ជីវិត​​ច្រើន​ណាស់​ទៅ​លើ​អ្នក​លួច​យក​ការណ៍​សម្ងាត់​ពី​អ៊ីរ៉ង់​ទៅ​ឱ្យ​រដ្ឋ​បរទេស​។ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២២​ មនុស្ស​បួន​នាក់​ត្រូវបាន​​​​ព្យួរ​ក​ប្រហារ​ជីវិត​​ពី​បទ​ឃុប​ឃិត​ជា​មួយ​ក្រុម​​សម្ងាត់​​អ៊ីស្រា​អែល​។ អង្គ​ការ​លើក​លែង​ទោ​ស​អន្តរ​ជាតិ​ (Amnesty International) ថ្លែង​ថា​អ៊ីរ៉ង់, អ៊ីរ៉ាក់ និង​អារ៉ាប៊ី​សាអូ​ឌីត​ប្រហារ​ជីវិត​ច្រើន​ជាង​គេ​​។ ​​ពួក​គេ​មាន​ចំណែក​៩១​%​នៃ​ចំនួន​​ប្រហារ​ជីវិត​​ទូទាំង​ពិភព​លោក​។ កាល​ពី​ឆ្នាំ​២០២៤ អ៊ីរ៉ង់​ប្រហារ​ជីវិត​អ្នក​ទោស​​យ៉ាង​តិច​៩៧៥​នាក់​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទស្សនា​វដ្ដី​ញូស្វីក និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ