ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោត​ឆ្នាំងអ៊ុត​ទុក​ចោល​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ផ្ទះ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​បោក​អ៊ុតខោអាវ​មួយ​កន្លែង ត្រូវ​បាន​ឆ្លង​ចរន្ត​ទុ​ស្សេ​ខ្សែភ្លើង​ឆាបឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍ នៅ​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២៥ ស្ថិត​ភូមិ​សាមគ្គី​១…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​បោក​អ៊ុតខោអាវ​មួយ​កន្លែង ត្រូវ​បាន​ឆ្លង​ចរន្ត​ទុ​ស្សេ​ខ្សែភ្លើង​ឆាបឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍ នៅ​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២៥ ស្ថិត​ភូមិ​សាមគ្គី​១ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ ស្រី​លាភ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ មុខរបរ​បោក​អ៊ុតខោអាវ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ ប្ដី​ឈ្មោះ អ៊ៀ​ង គឹ​ម​ហ៊​ន អាយុ​៥៩​ឆ្នាំ មុខរបរ​លាង​ម៉ូតូ ។ ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​ម្ចាស់ផ្ទះ​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​កំពុង​តែ​ដេក​លង់លក់​ជាមួយនឹង​កូន ចំណែក​ប្ដី​ដេក​នៅ​កន្លែង​តូប​លាង​ម៉ូតូ​ឯង​ណោះ ស្រាប់តែ​ឆ្លង​ចរន្ត​ទុ​ស្សេ​ខ្សែភ្លើង​ដែល​ដោត​ឆ្នាំងអ៊ុត​ចោល​ជាមួយ​និង​ព្រី​ភ្លើង​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​យ៉ាង​ខ្លាំង នៅ​ពេល​នោះ​កូនប្រុស​គាត់​ដឹងខ្លួន​ឡើង​ឃើញ​ភ្លើង​កំពុង​ឆេះ​បាន​ដាស់​ម្ដាយអោយ​ក្រោ​ប​ឡើង​នាំ​គ្នា​ស្ទុះស្ទារ រត់​ចេញ​មក​ខាងក្រៅ​ស្រែក​អោយ​អ្នក​ជិតខាង​ជួយ​។

ភ្លាម​ៗ​នោះ​ដែរ ពលរដ្ឋ​បាន​នាំ​គ្នា​យក​ធុង​និង​ទុយោ​ទឹក ព្រមទាំង​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ទប់ស្កាត់​ដែរ តែ​ភ្លើង​ឆេះ​ខ្លាំង​ពេក​មិន​អាច​គ្រប់គ្រង​បាន​ក៏​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​សុំ​ជំនួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បាញ់​អស់​ចំនួន​ពីរ​រថយន្ត​ទើប​ភ្លើង​រលត់​អស់ទាំង​ស្រុង ។

អគ្គិភ័យ​នេះ មិន​មាន​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​នោះ​ទេ គ្រាន់តែ​ខូចខាត​សម្ភារ​ក្នុងផ្ទះ​ប្រក់​ស័ង្កសី រួម​មាន ដូច​ជា ម៉ូតូ​2​គ្រឿង កង់​អា​គុយ​1​គ្រឿង ម៉ាស៊ីនភ្លើង​2​គ្រឿង ទូរ​ទឹកកក​3​គ្រឿង ទូរ​បោកគក់​5​គ្រឿង​។ ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​គ្រប់គ្រង​បាញ់​ពន្លត់ភ្លើង​ដែល​ឆេះ​បាន​ទាំងស្រុង​ខាង​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ​ក៏​បាន​ត្រឡប់​វិល​ចូល​ទៅ​គោលដៅ​វិញ​អស់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ