ទ្រាំលែងបាន Apple ព្រមានលោក Trump ថាការបន្ថែមពន្ធដូចជួយចិនឱ្យដុះស្លាបថែម
អាមេរិក ៖ តាមប្រភពព័ត៌មាន BBC បានឱ្យដឹងថា ក្រុមហ៊ុន Apple បានចូលរួមជាមួយក្រុមហ៊ុនផ្សេងៗទៀតដែលកំពុងជម្រុញឱ្យលោក Donald Trump…
អាមេរិក ៖ តាមប្រភពព័ត៌មាន BBC បានឱ្យដឹងថា ក្រុមហ៊ុន Apple បានចូលរួមជាមួយក្រុមហ៊ុនផ្សេងៗទៀតដែលកំពុងជម្រុញឱ្យលោក Donald Trump…
អាមេរិក ៖ តាមប្រភពព័ត៌មាន BBC បានឱ្យដឹងថា ក្រុមហ៊ុន Apple បានចូលរួមជាមួយក្រុមហ៊ុនផ្សេងៗទៀតដែលកំពុងជម្រុញឱ្យលោក Donald Trump បោះបង់ចោលផែនការសម្រាប់ការបន្ថែមពន្ធអាមេរិកលើទំនិញរបស់ចិន ។
សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនអាចដាក់ពន្ធលើផលិតផលដែលមានតម្លៃ៣០០ពាន់លានដុល្លារ ប្រសិនបើភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ។ ក្នុងលិខិតមួយក្រុមហ៊ុន Apple បានជំរុញឱ្យសេតវិមានឱ្យទម្លាក់ចោលផែនការពន្ធ ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបាននិយាយថា ការតម្លើងពន្ធនឹងធ្វើឱ្យគូប្រជែងមានស្លាបបន្ថែម។
ក្រុមហ៊ុននេះបានឱ្យដឹងថា ពន្ធដែលបានស្នើនឹងគ្របដណ្តប់លើផលិតផលសំខាន់ៗ របស់ខ្លួនរួមមាន iPhone, iPad និង Airpods ព្រមទាំងគ្រឿងបន្លាស់ដែលត្រូវបានប្រើដើម្បីជួសជុលឧបករណ៍នៅអាមេរិក ។
ក្រុមហ៊ុន Apple បាននិយាយនៅក្នុងការដាក់ពាក្យរបស់ខ្លួន ទៅកាន់អ្នកតំណាងផ្នែកពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer ថា ៖«យើងសូមអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកមិនដាក់ពន្ធលើផលិតផលទាំងនេះ»។
ក្រុមហ៊ុននេះបានឱ្យដឹងថា ពន្ធបន្ថែមទៀតនឹងប៉ះពាល់ដល់ការប្រកួតប្រជែងជាសកលរបស់ខ្លួន ។ ក្រុមហ៊ុន Apple បានឱ្យដឹងថាដៃគូប្រកួតប្រជែងរបស់ខ្លួន ដែលរួមមានក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Huawei នឹងមិនមានផលប៉ះពាល់សំខាន់ឡើយ ។
ក្រុមហ៊ុននេះបានសរសេរថា៖ «ពន្ធរបស់សហរដ្ឋអាមេរិកនឹងធ្វើឱ្យមានភាពលំអៀងទៅនឹងការប្រកួតក្នុងការប្រកួតប្រជែងជាមួយដៃគូប្រកួតប្រជែងនៅទូទាំងពិភពលោក»។
ក្រុមហ៊ុន Apple បានចូលរួមជាមួយក្រុមហ៊ុនដទៃទៀតដែលជំរុញឱ្យរដ្ឋបាល Trump បោះបង់ចោលផែនការសម្រាប់ការបន្ថែមពន្ធលើទំនិញរបស់ចិន ដោយលើកឡើងពីហានិភ័យចំពោះអាជីវកម្មនិងអ្នកប្រើប្រាស់របស់ពួកគេ ៕
ប្រភព ៖ bbc , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ