ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំដកអ្នកការទូតអា​ជីពចេញ​​ជិត៣០នាក់

4 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ​បាន​ដក​អ្នកការទូត​អាជីព​ជិត​៣០​នាក់​ចេញ ពិសេស​បណ្ដា​ឯកអគ្គរដ្ឋទូត​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​កែប្រែ​រចនាសម្ព័ន្ធ ការទូត​អា​មេ​រិ​ក​នៅ​បរទេស​ឡើង​វិញ​។ រដ្ឋការ​នោះ​ចង់​ដាក់​មនុស្ស​ថ្មី​ដែល​យល់​ច្បាស់​ពេញលេញ​ពី​នយោបាយ គិតដល់​អា​មេ​រិ​ក​មុនគេ​(AMERICAN FIRST) របស់​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​។ យោង​តាម​អ្នក​ទទួលខុសត្រូវ​២​នាក់​នៃ​ក្រសួងការបរទេស​អេ​មេ​រិ​កថា…

សហរដ្ឋអាមេរិក ៖ រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ​បាន​ដក​អ្នកការទូត​អាជីព​ជិត​៣០​នាក់​ចេញ ពិសេស​បណ្ដា​ឯកអគ្គរដ្ឋទូត​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​កែប្រែ​រចនាសម្ព័ន្ធ ការទូត​អា​មេ​រិ​ក​នៅ​បរទេស​ឡើង​វិញ​។ រដ្ឋការ​នោះ​ចង់​ដាក់​មនុស្ស​ថ្មី​ដែល​យល់​ច្បាស់​ពេញលេញ​ពី​នយោបាយ គិតដល់​អា​មេ​រិ​ក​មុនគេ​(AMERICAN FIRST) របស់​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​។

យោង​តាម​អ្នក​ទទួលខុសត្រូវ​២​នាក់​នៃ​ក្រសួងការបរទេស​អេ​មេ​រិ​កថា ចលនា​ផ្លាស់​ប្ដូរ​ប្រមុខ​បេសកកម្ម​ការទូត ក្នុង​ប្រទេស​យ៉ាងតិច​២៩ ត្រូវ​បាន​ជូនដំណឹង​កាលពី​ស​ប្ដា​ហ៍​មុន​ថា អាណត្តិ​ពួក​គេ​នឹង​ត្រូវ​ចប់​ក្នុង​ចុង​ខែមករា​។

អ្នក​ទាំងនោះ​សុទ្ធតែ​ជា​អ្នក​កាន់​តំណែង​ក្រោម​រដ្ឋការ​លោក​ចូ​បៃ​ដិ​ន តែ​នៅ​បន្ត​ក្រោយ​រលក​ទី​មួយ​នៃ​ការ​ដក​ចេញពី​ដើម​អាណត្តិ​ទី​២​របស់​លោក​ត្រាំ​មក សំដៅ​ជា​ពិសេស​បណ្ដា​មនុស្ស​ដែល​តែងតាំង​ដោយសារ​ហេតុផល​នយោបាយ​។ តែ​សភាពការណ៍​បាន​ផ្លាស់​ប្ដូរ​កាលពី​ថ្ងៃ​ទី​១៧​ធ្នូ ពេល​ពួក​គេ​បាន​ទទួល​សារលិខិត​ពី​ថ្នាក់លើ​នៅ​ក្រុង​វ៉ា​សិ​ុ​ន​តោន​ទាក់ទិន​នឹង​ការ​ចាកចេញ​ភ្លាម​ៗ​របស់​ពួក​គេ​។

អ្នក​ទទួលខុសត្រូវ​ទាំង​២​រូប​នោះ​បញ្ជាក់​ថា បណ្ដា​ឯកអគ្គរដ្ឋទូត​ត្រូវ​បាន​តែងតាំង​ដោយ​ប្រធានា​ធិបតី ទោះបី​ពួក​គេ​ជា​ទូទៅ​ស្ថិត​ក្នុង​តំណែង ក្នុង​រយៈពេល​ពី​៣​ទៅ​៤​ឆ្នាំ​ក៏​ដោយ​។ បណ្ដា​មនុស្ស​ដែល​ទាក់ទិន​នឹង​ការ​ដោះ​ដូរ​នោះ មិន​បាត់បង់​ការងារ​ក្នុង​ផ្ទៃ​សេវាកម្ម​ការទូត​ឡើយ តែ​អាច​វិល​មក​កាន់​ក្រុង​វ៉ា​សិ​ុ​ន​តោន​ទទួល​បេសកកម្ម​ដទៃ​ៗ​ទៀត​ប្រសិនបើ​ចង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ