ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងឆ្មាំឆ្នេរសមុទ្រអាមេរិក ដេញតាមស្ទាក់ចាប់​នាវាដឹកប្រេង BELLA-1 យ៉ាងសកម្ម ក្នុងក្រប​ខណ្ឌនៃវិធានការហ៊ុមព័ទ្ធផ្លូវទឹកទាំងស្រុង

5 ម៉ោង មុន

អា​មេ​រិ​ក​-​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ នៅ​តំបន់​សមុទ្រ​កា​រ៉ា​អ៊ីប ពុំ​មាន​បទ​ឈប់​បាញ់​ឡើយ​អំឡុង​ពេល​បុណ្យ​ណូអែល​ ។ សហរដ្ឋអាមេរិក ​នា​ថ្ងៃ​ទី​២១​ ធ្នូ ​បាន​ដេញ​តាម​នាវា​ដឹក​ប្រេង​១​គ្រឿង ដែល​បើក​មក​កាន់​វេ​ណេ​ស៊ុ​យ​អេ​ឡា…

អា​មេ​រិ​ក​-​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ នៅ​តំបន់​សមុទ្រ​កា​រ៉ា​អ៊ីប ពុំ​មាន​បទ​ឈប់​បាញ់​ឡើយ​អំឡុង​ពេល​បុណ្យ​ណូអែល​ ។ សហរដ្ឋអាមេរិក ​នា​ថ្ងៃ​ទី​២១​ ធ្នូ ​បាន​ដេញ​តាម​នាវា​ដឹក​ប្រេង​១​គ្រឿង ដែល​បើក​មក​កាន់​វេ​ណេ​ស៊ុ​យ​អេ​ឡា ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ហ៊ុម​ព័ទ្ធ ដែល​ក្រុង​វ៉ា​ស៊ីន​តោន​បាន​បង្កើត​ឡើង​។

នាវា​នោះ​ ត្រូវ​បាន​បណ្ដា​សារព័ត៌មាន​ថា ជានា​វា​ដឹក​ប្រេង​មានឈ្មោះ​ថា​ BELLA-1 ដែល​ជាប់​ទណ្ឌកម្ម​អា​មេ​រិ​ក​ចាប់តាំងពី​ឆ្នាំ​២០២៤​មក ដោយសារ​ទំនាក់ទំនង​របស់​នាវា​នេះ ជាមួយ​អ៊ី​រ៉​ង់​ និង​ក្រុម​ហេ​ស​ប៊ុល​ឡា​លី​បង់​ ។ តាម​ព័ត៌មាន​នានា​ថា នាវា​នោះ​ កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​វេ​ណេ​ស៊ុ​យ​អេ​ឡា ដោយ​មិន​មាន​ដឹក​ប្រេង​ឡើយ​។ កង​ឆ្មាំ​ឆ្នេរសមុទ្រ​អា​មេ​រិ​កបាន​ដេញ​តាម​នាវា​នោះ​យ៉ាង​សកម្ម ក្រែង​ចូលរួម​ក្នុង​ការ​គេច​វាង​ដោយ​ខុសច្បាប់​ការ​ដឹក​ប្រេង​ចេញពី​វេ​ណេ​ស៊ុ​យ​អេ​ឡា​។

តាម​កាសែត​ញូ​វ​យ៉​ក​ថែម​ថា កងទ័ព​អា​មេ​រិ​ក​នា​ថ្ងៃ​ទី​២០​ ធ្នូ ​បាន​មក​ក្បែរ​នាវា​នេះ ហើយ​ប៉ង​ចាប់​បន្ទាប់​ពី​ទទួល​ដីកា​ពី​ចៅក្រម​សហព័ន្ធ​ម្នាក់ តែ​នាវា​នោះ​នៅ​បន្ត​បើក​ទៅ​មុខ​។ សហរដ្ឋអាមេរិក​ប្រកាស​នា​ពេល​មុន​នេះ ពី​ការ​បង្កើត​ការ​ហ៊ុម​ព័ទ្ធ​ផ្លូវទឹក​ជុំវិញ​វេ​ណេ​ស៊ុ​យ​អេ​ឡា ប្រឆាំង​បណ្ដា​នាវា​ដឹក​ប្រេង ដែល​ជាប់​ទណ្ឌកម្ម និង​បាន​ចាប់​នាវា​ដឹក​ប្រេង​២​គ្រឿង​រួច​មក​ហើយដោយ​ចោទ​ថា ដឹក​ប្រេង​វេ​ណេ​ស៊ុ​យ​អេ​ឡា​។

នាវា​ដឹក​ប្រេង​មួយ​ត្រូវ​ចាប់​នា​ថ្ងៃ​ទី​២០​ ធ្នូ ដោយ​កង​ឆ្មាំំ​ឆ្នេរសមុទ្រ​អា​មេ​រិ​ក ​ក្នុង​ប្រតិបត្តិការ​មួយ ដែល​ក្រុង​កា​រ៉ា​កាស់​ចាត់​ទុក​ថា​ជា​ការ​ប្លន់​ និង​ចាប់ពង្រត់់​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ អះអាង​ថា វេ​ណេ​ស៊ុ​យ​អេ​ឡា​បាន​ប្រើប្រាស់ ប្រេង​ជា​ធនធាន​សំខាន់​របស់​ខ្លួន​ទៅ​បម្រើ ដល់​ការ​រត់ពន្ធ​គ្រឿងញៀន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ