ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Rooney ថា​នៅ Manchester United មាន​គ្រូបង្វឹក​១​រូប​គត់​ដែល​លោក​កោតសរសើរ

4 ឆ្នាំ មុន

តាម​ប្រភព​សារព័ត៌មាន Goal បានឱ្យ​ដឹង​ថា​ អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប Manchester United កីឡាករ Wayne Rooney ជឿជាក់​ថា…

តាម​ប្រភព​សារព័ត៌មាន Goal បានឱ្យ​ដឹង​ថា​ អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប Manchester United កីឡាករ Wayne Rooney ជឿជាក់​ថា គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់ Louis van Gaal គឺជា​គ្រូបង្វឹក​ល្អ​បំផុត ជាង​គ្រូបង្វឹក​ផ្សេង​ទៀត រួម​ទាំង​គ្រូ​តា​លោក Sir Alex Ferguson ផង​ដែរ ។

Wayne Rooney បាន​និយាយ​ថា លោក Louis van Gaal ជា​គ្រូបង្វឹក​ដ៏​ល្អ​បំផុត​ដែល​លោក​ធ្លាប់​ធ្វើការ​ជាមួយ បើ​ទោះបីជា​លោក Sir Alex Ferguson ដែល​គ្រប់​គ្នា​ទទួលស្គាល់​ថា​ជា​គ្រូបង្វឹក​ដ៏​ជោគជ័យ​ខ្លាំង​ជាមួយ​ក្លិប​បិសាច​ក្រហម Manchester United ក៏​ដោយ ។

ឋិត​ក្រោម​ការ​ដឹកនាំ​របស់ Sir Alex Ferguson លោក​បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​កោតសរសើរ​ក្នុងអំឡុងពេល​រួមរស់​ជាមួយ​ក្លិប Manchester United រយៈពេល 26 ឆ្នាំ ខណៈ​ដែល​កីឡាករ Rooney ក៏​ទទួល​បាន​ភាព​ជោគជ័យ​សម្រាប់​អភិវឌ្ឍន៍​ខ្លួនឯង​ផ្ទាល់​មិន​តិច​នោះ​ទេ​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​ស្កុ​តឡែ​នរូ​ប​នេះ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយនៅ​ពេល​និយាយ​ដល់​គ្រូបង្វឹក Rooney បាន​សម្តែង​នូវ​ការ​កោតសរសើរ​របស់​ខ្លួន​ចំពោះ​លោក Van Gaal បើ​ទោះបីជា​គ្រូបង្វឹក​ហូ​ឡង់​រូប​នេះ​ឈ្នះ​ពាន​បាន​តែ​មួយ​ក្នុងអំឡុងពេល​គាត់​ជា​អ្នកចាត់ការ​ទូទៅ​ក៏​ដោយ ។

Rooney បាន​និយាយ​ប្រាប់ De Telegraaf ថា «Van Gaal គឺជា​គ្រូបង្វឹក​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​បាន​ធ្វើការ​ជាមួយ ។ ខ្ញុំ​ប្រាកដ​១០០​ភាគរយ​» ។ កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា «​ជំនាញ​បច្ចេកទេស​របស់​គាត់ វិធី​នៃ​ការ​រៀបចំ និង​ការ​យកចិត្តទុកដាក់​ដ៏​ល្អិតល្អន់​បំផុត​របស់​គាត់ ខ្ញុំ​មើលឃើញ​ថា​វា​ពិតជា​អស្ចារ្យ​។ ខ្ញុំ​ពិតជា​កោតសរសើរ​គាត់​(Van Gaal)​ណាស់ ។ ខ្ញុំ​មិន​ដែល​ឃើញ​នរណា​ដូច​ជា​គាត់​នោះ​ទេពី​មុន​មក​» ៕

ប្រភព ៖ Goal, កែសម្រួល​ដោយ ៖ សំណាង