ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Juventus សម្លឹង​ឃើញ​កីឡាករ​ឆ្នើម​វ័យក្មេង​១​រូប​ដែល Manchester United មិន​យក

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​សេះបង្កង់ Juventus បាន​យក​កីឡាករ Dwight McNeil របស់…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​សេះបង្កង់ Juventus បាន​យក​កីឡាករ Dwight McNeil របស់ Burnley មក​ដាក់​នៅ​ក្នុង​ក្រអៅបេះដូង ដោយ​ចិត្ត​ចង់បាន​មក​ឱ្យ​លេង​នៅ​ក្លិប​របស់​ខ្លួន​ក្នុង​រដូវ​កាល​ក្រោយ ។

កីឡាករ​ពូកែ​ល្បឿន អាយុ​១៩​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ចាប់អារម្មណ៍ ពេល​ប្រកួត U20 របស់​អង់គ្លេស​នៅ Toulon ពេល​ដែល​ជិត​ចប់​រដូវ​កាល ។ ក្លិប​សេះបង្កង់​ចង់បាន​កីឡាករ​ក្មេង​ៗ​មក​បន្ថែម​នៅ​ក្លិប​របស់​ខ្លួន ដែល​ជា​ធម្មតា​គឺ​គិត​ពី​បទ​ពិសោធន៍ ។

សម្រាប់​ក្លិប Burnley ដែល​បច្ចុប្បន្ន​ជា​ម្ចាស់​របស់ McNeil ទារ​ថ្លៃ ៣០​លាន​ផោន​សម្រាប់​ការ​លក់​កីឡាករ​រូប​នេះ ។ ការ​ទារ​ថ្លៃ​នេះ គឺ​ស្រប​ពេល​ជាមួយនឹង​ក្លិប Juventus និង Tottenham ចង់បាន ។ ខាង​ក្លិប Tottenham ចង់បាន​កីឡាករ​រូប​នេះ មុន​នឹង​ឈាន​ដំណើរ​ទៅ​ចែចង់​កីឡាករ Jack Clarke របស់​ក្លិប Leeds ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​វ័យក្មេង​រូប​នេះ ដែល​មាន​ក្លិប​ធំ​ៗ​ប្រាថ្នា​ចង់បាន ធ្លាប់​ត្រូវ​បាន​ក្លិប​បិសាច​ក្រហម Manchester United មិន​ទទួលយក កាលពី​នៅ​អាយុ​១៤​ឆ្នាំ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ