ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែភាពយន្ត​កុមារ​​​លង់ទឹក​ស្លា.ប់ បណ្ដា​សមាជិក​គ្រួសារ​​​ប្រឆាំង

4 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ បណ្ដា​សមាជិកគ្រួសារ​របស់​កុមារ​ស៊ី​រី ​AYLAN KURDI ដែល​រូបថត​ពី​សាកសព​របស់​គេ​ប្រទះ​ឃើញ​នៅ​ឆ្នេរ​ខ្សាច់​តួ​ក​គី​កាលពី​ថ្ងៃ​ទី​២​ កញ្ញា ​ឆ្នាំ​២០១៥ បាន​ប្រឆាំង​នឹង​ខ្សែភាពយន្ត​ពី​រឿង​កុមារ​នោះ មិន​ឲ្យ​ដាក់​បញ្ចាំង​បើ​គ្មាន​ការ​អនុញ្ញាត​ពី​ពួក​គេ​។…

ប្រទេស​ស៊ី​រី ៖ បណ្ដា​សមាជិកគ្រួសារ​របស់​កុមារ​ស៊ី​រី ​AYLAN KURDI ដែល​រូបថត​ពី​សាកសព​របស់​គេ​ប្រទះ​ឃើញ​នៅ​ឆ្នេរ​ខ្សាច់​តួ​ក​គី​កាលពី​ថ្ងៃ​ទី​២​ កញ្ញា ​ឆ្នាំ​២០១៥ បាន​ប្រឆាំង​នឹង​ខ្សែភាពយន្ត​ពី​រឿង​កុមារ​នោះ មិន​ឲ្យ​ដាក់​បញ្ចាំង​បើ​គ្មាន​ការ​អនុញ្ញាត​ពី​ពួក​គេ​។

ឪពុក​ម្ដាយ​និង​សាច់ញាតិ​គ្រួសារ​កុមារ​នេះ ដែល​ក្លាយទៅជា​និមិត្តរូប​នៃ​សោកនាដកម្ម​របស់​ពួក​អន្តោ​ប្រវេសន៍ ចាត់​ទុក​ថា​មិន​អាច​ទទួលយក​បាន ដែល​ខ្សែភាពយន្ត​នោះ​ដាក់​បញ្ចាំង​ដោយ​គ្មាន​ការ​យល់ព្រម​របស់​ពួក​គេ​។ ម្ដាយមីង​របស់​កុមារ​នោះ​លោកស្រី​TIMA KURDI ដែល​រស់នៅ​ទីក្រុង​PORT COQUITLAM ជិត​ក្រុង​វ៉ា​ន​គូ​វ័​រ​ភាគ​ខាងលិច​កា​ណា​ដា ថ្លែង​ទៅ​កាន់​ទូរទស្សន៍​CBC​ថា ខ្ញុ្ំ​មានការ​ក្ដុកក្ដួល​ខ្លាំង​ណាស់​មិន​អាច​ទទួល​យល់ព្រម​ឲ្យ​ប​ញ្ជាំ​ង​រឿង​នេះ​ទេ​។

សាកសព​របស់​កុមារ​ស៊ី​រី​នោះ​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ឆ្នេរ​ខ្សាច់​មួយ​របស់​តួ​ក​គី​។ សមាជិកគ្រួសារ​របស់​គេ​ច្រើន​នាក់​ក៏​ត្រូវ​ស្លាប់​ដែរ ពេល​ប៉ុនប៉ង​ធ្វើ​ដំណើរ​ផ្សងព្រេង​កាត់​សមុទ្រ​មក​កាន់​កោះ​ក្រិ​កមួយ​។ តាម​អ្នក​ថត​ខ្សែភាពយន្ត​រឿង​កុមារ​នោះ​ថា ជា​រួម​វា​គ្រាន់តែ​ជា​ខ្សែភាពយន្ត​ស្ដី​ពី​វិបត្តិ​ជនភៀសខ្លួន​ប៉ុណ្ណោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ