ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ចូល​ដី​កូរ៉េ​ខាងជើង​ ចាប់ដៃ​លោក​គី​ម

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ថ្ងៃ​ទី​៣០​មិថុនា​ដូច​ការ​សន្យា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​មក​ជួប​ចាប់ដៃ​គ្នា​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន នៅ​តំបន់​ហាម​មិន​ឲ្យ​មាន​កងទ័ព ដែល​បែងចែក​ព្រំដែន​គ្នា​រវាង​កូរ៉េ​ទាំង​២​។ រហូត​មក​ទល់​ពេល​នេះ​ពុំ​ទាន់​មាន​ប្រធានាធិបតី​អា​មេ​រិ​កមួយ​រូប​ណា មក​ជួប​មេដឹកនាំ​ជាន់ខ្ពស់​កូរ៉េ​ខាង​ជើង​នៅ​ព្រំដែន​ជា​មរតក​នៃ​សង្គ្រាមត្រជាក់​នេះ​ឡើយ ហើយ​លោក​ត្រាំ​ជា​មេដឹកនាំ​អា​មេ​រិ​ក​ដំបូង​គេ​។…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ថ្ងៃ​ទី​៣០​មិថុនា​ដូច​ការ​សន្យា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​មក​ជួប​ចាប់ដៃ​គ្នា​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន នៅ​តំបន់​ហាម​មិន​ឲ្យ​មាន​កងទ័ព ដែល​បែងចែក​ព្រំដែន​គ្នា​រវាង​កូរ៉េ​ទាំង​២​។

រហូត​មក​ទល់​ពេល​នេះ​ពុំ​ទាន់​មាន​ប្រធានាធិបតី​អា​មេ​រិ​កមួយ​រូប​ណា មក​ជួប​មេដឹកនាំ​ជាន់ខ្ពស់​កូរ៉េ​ខាង​ជើង​នៅ​ព្រំដែន​ជា​មរតក​នៃ​សង្គ្រាមត្រជាក់​នេះ​ឡើយ ហើយ​លោក​ត្រាំ​ជា​មេដឹកនាំ​អា​មេ​រិ​ក​ដំបូង​គេ​។

ម្យ៉ាងវិញទៀត​លោក​ត្រាំ​រហូត​ដល់​ដើរ​ឆ្លងកាត់​បន្ទាត់​ព្រំដែន ចូល​ដី​កូរ៉េ​ខាងជើង​ចាប់ដៃ​លោក​គី​ម​។ ដូច្នេះ​លោក​ក៏​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​ដំបូង​គេ​មក​កាន់​កូរ៉េ​ខាងជើង​ដែរ​។ លោក​គី​ម​ជុង​អ៊ុ​ន​សរសើរ​ថា នោះ​ជា​ការ​បង្ហាញ​ពី​ឆន្ទៈ លុប​បំបាត់​នយោបាយ​ឈ្លានពាន​កាលពី​អតីតកាល ហើយ​បើក​នូវ​អនាគត​ថ្មី​មួយ​។

ចំណែក​លោក​ត្រាំ​បាន​ឆ្លើយ​តប​វិញ​ថា នេះ​ជាម​ហា​កិត្តិយស​ដែល​ខ្ញុំ​នឹក​ស្មាន​មិន​ដល់​។ ដើរ​កាត់​ព្រំដែន​នេះ​ជាម​ហា​កិត្តិយស​មួយ​។ យើង​មានការ​រីក​ចម្រើន​ច្រើន ហើយ​ជា​មិត្តភាព​ដ៏​ល្អ​ភូ​ផង់​មួយ​។ នេះ​ជា​ពេល​ចុង​ក្រោយ​មួយ​ដែល​ខ្ញុំ​ពិតជា​អរគុណ​លោក​គី​ម​ខ្លាំង​ណាស់​។ រឿង​ជា​ច្រើន​បាន​កន្លង​ផុត​ទៅ​។ យើង​បាន​ជួប​គ្នា​ហើយ​គេ​បាន​សរសើរ​តាំងពី​ពេល​ចាប់ផ្ដើម​មក​។ នោះ​ជា​រឿង​សំខាន់​ណាស់​។

​លោក​ត្រាំ​នា​ឱកាស​នោះ​អមដំណើរ​ដោយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​MOON JAE IN​និង​ទាហាន​អា​មេ​រិ​ក​ច្រើន​នាក់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ