ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​វាយបក​ដាច់អហង្កា​មិន​ឱនក្បាល​ចុះ​ញ៉ម​អា​មេ​រិ​ក​ដាច់ខាត

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២៧​ មិថុនា បាន​ឆ្លើយ​តប​ចំពោះ​ការ​គំរាម​ចុង​ក្រោយ​ទាំងឡាយ របស់​សហរដ្ឋអាមេរិក​យកពន្ធ​គយ​បន្ថែម លើ​បណ្ដា​ផលិតផល​ចិន ដោយ​ស្នើ​ដល់​ភាគី​អា​មេ​រិ​ក​ឲ្យ​យក​ត្រចៀក​ស្ដាប់ សំឡេង​របស់​សហគមន៍​អន្តរជាតិ ដែល​ប្រឆាំង​នឹង​លទ្ធិ​ឯកតោ​និយម…

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២៧​ មិថុនា បាន​ឆ្លើយ​តប​ចំពោះ​ការ​គំរាម​ចុង​ក្រោយ​ទាំងឡាយ របស់​សហរដ្ឋអាមេរិក​យកពន្ធ​គយ​បន្ថែម លើ​បណ្ដា​ផលិតផល​ចិន ដោយ​ស្នើ​ដល់​ភាគី​អា​មេ​រិ​ក​ឲ្យ​យក​ត្រចៀក​ស្ដាប់ សំឡេង​របស់​សហគមន៍​អន្តរជាតិ ដែល​ប្រឆាំង​នឹង​លទ្ធិ​ឯកតោ​និយម លទ្ធិ​គាំពារ​និយម​និង​ការ​សម្លុត​គំរាម​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​ GENG SHUANG ​ថ្លែង​បែប​នេះ ក្នុង​ឱកាស​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​ប៉េ​កាំ​ង​។ យោង​តាម​ព័ត៌មាន​មួយ​ចំនួន​ថា ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ទី​២៦ ​មិថុនា ប្រធានាធិបតី​អា​មេ​រិ​កលោក ​ដូ​ណា​ល់ ​ត្រាំ​ បាន​គូសបញ្ជាក់​ថា សហរដ្ឋអាមេរិក​ និង​ចិនបាន​ផ្លាស់​ប្ដូរ​ទស្សនៈ​គ្នា​លើ​ចំណុច​នានាស្ដី​ពី​បណ្ដា​បញ្ហា​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ។

តាម​លោក​ ត្រាំ​ ថា​ភាគី​ទាំង​២​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ នា​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​របស់​ G20 ​នៅ​ទីក្រុង​អូ​សា​កា ​ជប៉ុន បើ​មិន​ដូច្នេះ​ទេ​សហរដ្ឋអាមេរិក​នឹង​ដាក់​ពន្ធគយ​បន្ថែម​ចំពោះ​ចិន​ ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​និយាយ​ថា ចិន​ប្រកាន់​ជា​និច្ច​នូវ​ជំហរ​ដែល​ថា ​ជម្លោះ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​២ត្រូវ​ដោះស្រាយ​តាម​រយៈ​ការ​ចរចា ​និង​ការពិគ្រោះ​គ្នាហើយ​ទន្ទឹម​នឹង​នេះ ចិន​នឹង​ការពារ​ដោយ​ម៉ឺ​ង​ម៉ាត់​បណ្ដា​សិទ្ធិ​នឹង​ផលប្រយោជន៍​ស្របច្បាប់​របស់​ខ្លួន​ ។ ប្រជាជន​ចិន​នឹង​មិន​ភ័យ​ខ្លាច​ចំពោះ​ការ​គំរាមកំហែង​របស់​សហរដ្ឋអាមេរិក ទាក់ទិន​នឹង​ការ​យកពន្ធ​បន្ថែម ហើយ​ដាច់ខាត​មិន​ចុះ​ញ៉ម​ចំពោះ​ការ​គាបសង្កត់​ឡើយ​ ។

លោក​ GENG SHUANG​ បន្ត​ថា ខ្ញុំ​ចង់​គូសបញ្ជាក់​ជា​ថ្មី​ម្ដងទៀត​ចំពោះ​ភាគី​អា​មេ​រិ​កថា សង្គ្រាម​ពាណិជ្ជកម្ម​ និង​ការ​បង្កើន​ពន្ធ​បន្ថែម​ក៏​បំផ្លាញ​បណ្ដា​អ្នក​ដទៃ ហើយ​វា​ក៏​ប៉ះពាល់​ដល់​ខ្លួនឯង​ដែរ និង​ថា​អំពើ​បែប​នោះ​នឹង​នាំ​ឲ្យ​មាន​ភាព​ទ័លច្រក​ក្នុង​ការ​ដោះស្រាយ​បណ្ដា​បញ្ហា​។​

លោក​ស្នើ​ដល់​សហរដ្ឋអាមេរិក​ឲ្យ​ស្ដាប់​សំឡេង​ប្រឆាំង​ចំពោះ​សង្គ្រាម​ពា​ណិ​ជ្ច​កម្ម​ និង​ការ​បង្កើន​ពន្ធ​បន្ថែម​នៅ​ខាងក្នុង​ប្រទេស​ខ្លួន និង​ស្ដាប់​សំឡេង​ប្រឆាំង​របស់​សហគមន៍​អន្តរជាតិ ចំពោះ​លទ្ធិ​ឯកតោ​និយម គាំពារ​និយម​និង​ការ​សម្លុត​គំរាម​។

លោក​គូសបញ្ជាក់​ថា​ ចិន​សង្ឃឹមថា​ភាគី​អា​មេ​រិ​ក​អាច​បោះ​ជំហាន​មួយ ក្នុង​ទិស​ដៅ​កាត់​បន្ថយ​ការ​ព្រួយបារម្ភ​របស់​ម្ខាង​ៗ ហើយ​សម្រេច​បាន​លទ្ធផល​ឈ្នះ​ឈ្នះ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ស្មើភាព​និង​ចំណេញ​ដូច​គ្នា​។ ទាំងនោះ​គឺ​ក្នុង​ផលប្រយោជន៍​របស់​ប្រទេស​ទាំង​២​និង​ប្រជាជន​ទាំង​២ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ