មហន្តរាយយប់ឆ្លងឆ្នាំនៅស្វ៊ីស ៖ អគ្គិភ័យឆាបឆេះបា ស.ម្លា.ប់មនុស្ស៤០នាក់ និងរបួសជាង ១០០នាក់
ប្រទេសស្វ៊ីស ៖ នាយប់ថ្ងៃឆ្លងឆ្នាំសកល៣១ធ្នូ មានភ្លើងឆេះបារ LA CONSTELLATION នៅទីក្រុងCRANS MONTANA តំបន់VALAIS ស្វ៊ីស…
ប្រទេសស្វ៊ីស ៖ នាយប់ថ្ងៃឆ្លងឆ្នាំសកល៣១ធ្នូ មានភ្លើងឆេះបារ LA CONSTELLATION នៅទីក្រុងCRANS MONTANA តំបន់VALAIS ស្វ៊ីស…
ប្រទេសស្វ៊ីស ៖ នាយប់ថ្ងៃឆ្លងឆ្នាំសកល៣១ធ្នូ មានភ្លើងឆេះបារ LA CONSTELLATION នៅទីក្រុងCRANS MONTANA តំបន់VALAIS ស្វ៊ីស បណ្ដាលឲ្យមនុស្សស្លាប់ប្រមាណជា៤០នាក់ និងជាង១០០នាក់រងរបួស។

ភ្លើងចាប់ឆាបឆេះពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ក្នុងបានោះកំពុងមានមនុស្សច្រើនកុះករមកប្រារព្ធយប់ឆ្លងឆ្នាំ ។ ក្នុងចំណោមជនរងគ្រោះមានយុវវ័យ និងអ្នកទេសចរច្រើននាក់។ ស្ថិតនៅទីតាំងលេងស្គីមួយ ក្នុងចំណោមទីតាំងលេងស្គីសំខាន់ៗរបស់ស្វ៊ីស បានោះ ក្លាយជាឆាកនៃភាពជ្រួលច្របល់ចលាចលដោយភ្ញៀវទាំងឡាយប្រសាច ប៉ុនប៉ងរត់ចេញកាត់ផ្សែង និងអណ្ដាតភ្លើង ។
បានោះចាប់តាំងពីឆ្នាំ២០១៥ មក ជារបស់ប្ដីប្រពន្ធជនជាតិបារាំងមានដើមកំណើតនៅCORSE ដោយអ្នកទាំង២នៅរួចរស់រានមានជីវិត ។ តុល្យការនៃអគ្គិភ័យនេះ ពិតជាធ្ងន់ធ្ងរបំផុត ។ អាជ្ញាធរតំបន់VALAIS អះអាងពីការស្លាប់មនុស្ស៤០នាក់ និងប្រមាណជា១១៥នាក់រងរបួស ភាគច្រើនរបួសធ្ងន់ ។ តាមក្រសួងការបរទេសបារាំងថា ក្នុងចំណោមអ្នករបួសមានជនជាតិបារាំង២នាក់។

ប្រឈមមុខនឹងទំហំគ្រោះមហន្តរាយនោះមន្ទីរពេទ្យសំខាន់ក្រុងVALAIS មានអ្នករបួសពេញណែន នាំឲ្យមានការផ្ទេរអ្នករបួសច្រើននាក់ ទៅកាន់មន្ទីរទីក្រុងផ្សេងៗទៀតហើយមួយចំនួនបញ្ជូនមកប្រទេសបារាំង។
ប្រតិបត្តិការកំណត់អត្តសញ្ញាណជនរងគ្រោះត្រូវប្រើពេលយូរនិងស្មុគ្រស្មាញ ។ អគ្គរដ្ឋអាជ្ញាតំបន់លោកបេអាទ្រីសពីលលូដគូសបញ្ជាក់ថា គ្រប់មធ្យោបាយត្រូវបានប្រមូល ដើម្បីអាចកំណត់អត្តសញ្ញាណជនរងគ្រោះឲ្យបានឆាប់បញ្ជូនសពឲ្យដល់ក្រុមគ្រួសារពួកគេ ៕

ចែករំលែកព័តមាននេះ