ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បីដំណាក់​កាល​នៃ​វិធី​​ព្យាបាល​រលាក​បាត​ភ្នែក​ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដើម្បី​ទប់​ស្កាត់​ការ​វិវឌ្ឍ​ឈាន​ទៅរកពិការភាព

10 ឆ្នាំ មុន

លោក​អ្នក​បាន​​ជ្រាប​រួច​មក​ហើយ​​​ អំពី​មូល​ហេតុ​​​​ និង​ដំណាក់​កាល​នៃ​ការ​ធ្វើ​រោគ​វិនិ​ច្ឆ័យ​​លើ​ការ​រលាក​បាត​ភ្នែក​​របស់​អ្នក​ជំងឺ​​ទឹក​​នោម​ផ្អែម​​ ។ សម្រាប់​​លេខ​នេះ​​​ កោះ​សន្តិ​ភាព​​សូម​លើក​យក​វិធី​សាស្ត្រ​ព្យាបាល​​ និង​របៀប​ការពារ​​​ទប់​ស្កាត់​​ការ​​រលាក​​បាត​ភ្នែកចំពោះ​អ្នក​ជំងឺ​​ទឹក​នោម​ផ្អែម​​ ដោយ​មាន​ការ​បក​ស្រាយ​ពី​លោក​វេជ្ជ​បណ្ឌិត ងី​ ម៉េង​ ប្រធាន​​កម្ម​វិធី​ជាតិ​សុខ​ភាព​ភ្នែក​​ ។ របៀប​ព្យាបាល​​នៃ​ជំងឺ​រលាក​បាត​ភ្នែក​មាន​បី​ដំណាក់​កាល​ ៖

លោក​អ្នក​បាន​​ជ្រាប​រួច​មក​ហើយ​​​ អំពី​មូល​ហេតុ​​​​ និង​ដំណាក់​កាល​នៃ​ការ​ធ្វើ​រោគ​វិនិ​ច្ឆ័យ​​លើ​ការ​រលាក​បាត​ភ្នែក​​របស់​អ្នក​ជំងឺ​​ទឹក​​នោម​ផ្អែម​​ ។ សម្រាប់​​លេខ​នេះ​​​ កោះ​សន្តិ​ភាព​​សូម​លើក​យក​វិធី​សាស្ត្រ​ព្យាបាល​​ និង​របៀប​ការពារ​​​ទប់​ស្កាត់​​ការ​​រលាក​​បាត​ភ្នែកចំពោះ​អ្នក​ជំងឺ​​ទឹក​នោម​ផ្អែម​​ ដោយ​មាន​ការ​បក​ស្រាយ​ពី​លោក​វេជ្ជ​បណ្ឌិត ងី​ ម៉េង​ ប្រធាន​​កម្ម​វិធី​ជាតិ​សុខ​ភាព​ភ្នែក​​ ។ របៀប​ព្យាបាល​​នៃ​ជំងឺ​រលាក​បាត​ភ្នែក​មាន​បី​ដំណាក់​កាល​ ៖

១-មុន​ពេល​ធ្វើ​ការ​វះ​កាត់​​ គ្រូ​ពេទ្យ​​នឹង​​ពិចារណា​​ទៅ​លើ​អាយុ​​ និង​ប្រវត្តិ​​នៃ​ការ​ព្យាបាល​​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ និង​សកម្ម​ភាព​​រស់​នៅ​ប្រចាំ​ថ្ងៃ​​របស់​អ្នក​ជំងឺ​​​​ជាមុន​សិន​ ។ វិធី​ព្យាបាល​ជំងឺ​​​ដែល​ប្រសើរ​ជាង​គេ​​ គឺ​ការ​បាញ់​កាំ​រស្មី​ឡាស៊ែ​ចូល​​ទៅ​ក្នុង​រេទីន ។ ​វិធី​នេះ​​គឺ​ជា​​ការ​​ប្រើ​ប្រាស់​​កម្តៅ​ដើម្បី​ទប់​ស្កាត់​​ កុំ​ឱ្យ​ទឹក​លឿង​ជ្រាប​​ចេញ​ពី​សរសៃ​ឈាម​​នៅ​ពេល​ដែល​បាត​ភ្នែក​​កំពុង​ហើម​ ។ ក្នុង​ករណី​ធ្ងន់​ធ្ងរ​​ដូច​ជាមាន​ដុះសរសៃ​ឈាម​​​ថ្មី​ខុស​ប្រក្រតី​ឡើង គ្រូ​ពេទ្យ​​នឹង​ធ្វើ​​ការបាញ់​​កាំ​រស្មី​​ឡាស៊ែ ដើម្បី​​​ទប់​ស្កាត់​ ការ​ដុះ​លូត​លាស់​​សរសៃ​ឈាម​​ទាំង​នោះ​​បន្ត​ទៀត​ ហើយ​ការ​បាញ់​ឡាស៊ែ​នេះ​​នឹង​អាច​ជួយ​​សម្រួល​បាត​ភ្នែក​​​ដែល​ជាប់​នឹង​សាច់​ដុំ​ភ្នែក​ខាង​ក្នុង​​ផង​ដែរ ។

​ក្នុង​ដំណាក់​កាល​ទី​១ នេះ អ្នក​ជំងឺ​ត្រូវ​ព្យាបាល​​ដោយ​ការ​បាញ់​​​​កាំ​រស្មី​​​​​ឡាស៊ែ​ឱ្យ​បាន​យ៉ាង​តិច​​​​ម្តង​​ ព្រោះ​ការ​បាញ់​​កាំ​រស្មី​​ដំណាក់​​កាល​ទី​១ នឹង​ជួយ​កាត់​បន្ថយ​​ការ​​​រីក​លូត​លាស់​​របស់​​ជំងឺ​បាត​ភ្នែក​​ ។ បើ​អ្នក​ជំងឺ​​ទទួល​បាន​​ការ​ព្យាបាល​ដោយ​ការ​បាញ់​​កាំរស្មី​​ឡាស៊ែ​តាំង​ពី​ដំបូង​នោះ​​ ឱកាស​ធ្វើ​ឱ្យ​​គំហើញ​​របស់​អ្នក​ជំងឺ​ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ដំបូង​​​ នឹង​​មាន​កម្រិត​​ទាប​ជាង​​អ្នក​មិ​ន​បាន​ទទួល​ការ​ព្យាបាល​​ ។ សម្រាប់​អ្នក​ជំងឺ​​ដែល​គ្រូ​ពេទ្យ​ពិនិត្យ​​ឃើញ​ថា បាត​ភ្នែក​​​​ស្ថិត​​ក្នុង​ដំណាក់​កាល​ធ្ងន់​ធ្ងរ​​​ ការ​​ព្យាបាល​ធ្វើ​ឡើង​​គ្រាន់តែ​ជួយ​ទប់​ស្កាត់​​​​ការ​បាត់បង់​ការ​មើល​ឃើញ​របស់​អ្នក​ជំងឺ​​ កុំ​ឱ្យ​កាន់​តែ​ធ្ងន់​ធ្ងរ​ថែម​ប៉ុណ្ណោះ​ ដោយ​អ្នក​ជំងឺ​ត្រូវ​តែ​​ធ្វើ​ការ​បាញ់​​កាំរស្មី​​ឡាស៊ែ​ឱ្យ​បាន​យ៉ាង​តិច​​​៣ដង ​អាស្រ័យ​​ទៅ​លើ​ស្ថាន​ភាព​ជំងឺ​ ។ ​ការ​ប្រើ​ប្រាស់​កាំ​រស្មី​ឡាស៊ែ មិន​អាច​ធ្វើ​ឡើង​បាន​ចំពោះ​អ្នក​ជំងឺ​មួយ​ចំនួន​​ ដូច​ជា​អ្នក​ជំងឺ​ដែល​មាន​ឈាម​ចេញ​ពី​​ទឹក​ចាហួយ​ភ្នែក​បាន​ទេ ​ព្រោះ​ថា​​​កាំ​រស្មី​​មិន​អាច​រត់​កាត់​​ភាព​ល្អក់​នៃ​ឈាម​​ចូល​ក្នុង​​បាត​ភ្នែក​បាន​ ។

​គ្រូ​ពេទ្យ​អាច​ធ្វើ​​ការ​លាង​​សម្អាត​ឈាម​ចេញ​មុន​នឹង​បាញ់​កាំរស្មី​ឡាស៊ែ​ ដើម្បី​ឱ្យ​កាំ​រស្មី​ឡាស៊ែ​អាច​រត់​ឆ្លង​កាត់​ចូល​ទៅ​ដល់​បាត​ភ្នែក​បាន​ល្អ ។​​ ចំពោះ​ករណី​ខ្លះ​គ្រូ​ពេទ្យ​ត្រូវ​រង់​ចាំ​មើល​អាការ​ៈ​ជំងឺ​សិន​​ ​ព្រោះ​​ឈាម​អាច​រលាយ​​បាត់​ទៅ​វិញ​​ដោយ​ឯក​ឯង​ ។ ប្រសិន​បើ​បាត​ភ្នែក​​ហើប​ចេញ​នោះ ការ​វះ​កាត់​ត្រូវ​តែ​ធ្វើ​ឡើង​ភ្លាមៗ ដើម្បី​សង្គ្រោះ​ពី​ពិការភាព ។​

២-វិធី​​ការ​ពារ​ជំងឺ​រលាក​បាត​​ភ្នែក​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ៖
​ភាព​ជោគ​ជ័យ​​នៃ​ការ​ព្យាបាល​​ជំងឺ​រលាក​បាត​ភ្នែក​​ ដែល​បណ្តាល​​មក​ពី​ជំងឺ​ទឹក​នោម​ផ្អែម​មិន​អាស្រ័យ​​ទៅ​លើ​តែ​​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​​ ឬ​ការ​តាម​ដាន​​ស្ថានភាព​ជំងឺ​របស់​គ្រូ​ពេទ្យ​តែ​ម៉្យាង​នោះ​ទេ គឺ​វា​​អាស្រ័យ​​ទៅលើ​ការ​ថែ​ទាំ​សុខ​ភាព​​របស់​អ្នក​ជំងឺ​ផ្ទាល់​​​ ដូច​​ជា​ការ​គ្រប់​​គ្រង​ជាតិ​ស្ករ​​ សម្ពាធ​ឈាម​ និង​​ជាតិ​ខ្លាញ់​ក្នុង​​ឈាម​​ឱ្យ​បាន​ល្អ​​តាម​វេជ្ជ​បញ្ជា​ផង​ដែរ ។ សម្រាប់​អ្នក​ជំងឺ​​រលាក​បាត​ភ្នែក​ក្នុង​ដំណាក់​កាល​ទី​១​​គប្បី​ធ្វើ​លំហាត់​ប្រាណ​ឱ្យ​បាន​ជា​ប្រចាំ​ទៅ​តាម​វ័យ​ និ​ង​ត​ាម​សភាព​រាងកាយ​​របស់​ខ្លួន​ជា​ការ​ល្អ​បំផុត​ ។ ចំពោះ​អ្នក​ជំងឺ​​ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​ទី​២​វិញ​​ គួរ​តែ​​ធ្វើ​លំហាត់​ប្រាណ​​​ឱ្យ​សម​ល្មម​បាន​ហើយ ត្រូវ​ចៀស​វាង​លំហាត់​ប្រាណ​ណា​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ខ្លាំង​ដូច​ជា ការ​គ្រវី​ក្បាល ឬ​​ប្រើ​សាច់​ដុំ​ជា​ដើម ។

៣-​ពិការ​ភ្នែក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ព្យាបាល​បាន ៖
​ការ​ត្រួត​ពិនិត្យ​មើល​ ការ​វិវឌ្ឍ​របស់​ជំងឺ​រលាក​បាត​ភ្នែក​ក្នុង​ដំណាក់​កាល​ទី​១ ជា​វិធី​ដែល​ល្អ​បំផុត​​​ក្នុង​ការ​ការ​ពារ​ភាព​ពិការ​ភ្នែក ។ ទោះ​បី​ជា​គ្មាន​រោគ​សញ្ញា​​ណា​មួយ​បង្ហាញ​ក៏​ដោយ​​ ក៏​គួរ​តែ​ទៅ​​ពិនិត្យ​​ភ្នែក​​ឱ្យ​បាន​យ៉ាង​តិច​​មួយ​លើក​ក្នុង​​មួយ​ឆ្នាំ​​ ហើយ​ការ​ពិនិត្យ​បង្ហាញ​ថា មាន​​រលាក​បាត​ភ្នែក​​​ អ្នក​ជំងឺ​​ត្រូវ​តែ​បន្ត​ទៅ​ពិនិត្យ​​ភ្នែក​​ឱ្យ​បាន​ញឹក​ញាប់ ​ដើម្បី​ទប់​ស្កាត់​ភាព​​ឈាន​ទៅ​រក​ដំណាក់​កាល​ធ្ងន់​ធ្ងរ​ ៕