ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រូ​ពេទ្យ​​​ធ្វើ​បាឋក​ថា​វិទ្យា​សាស្ត្រ​ស្តី​ពី​ការ​គ្រប់គ្រង​ការ​ព្យា​បាល​ជំងឺ​ក្អក​

10 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​ ​៖ ​​​នៅ​​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ​កាលពី​ថ្ងៃ​ទី​២៧ ធ្នូ ឆ្នាំ ​២០១៣ គ្រូ​ពេទ្យ​ខ្មែរ​មួយ​​ក្រុម​​​​ ក្រោម​ការ​ដឹក​នាំ​របស់​លោក​វេជ្ជ​បណ្ឌិត​នី ចន្ទី ​ប្រធាន​ផ្នែក​ជំងឺ​សួត​នៃ​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ បាន​ធ្វើ​​​បាឋក​ថាវិទ្យា​សាស្ត្រ​ស្តី​ពី​ការគ្រប់គ្រង​​​ការ​ព្យា​បាល​​ជំងឺ​​ក្អក ​​។ ​ក្នុង​ឱកាស​​នោះ​​ដែរ​ ក្រុម​ហ៊ុន ​ដេប៉ូ​មិច​ ក៏​​បាន​ផ្សព្វ​ផ្សាយ​នូវ​ឱសថ​​ថ្មី​​មួយ​​ឈ្មោះ​ថា ​Exomuc ​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ព្យា​

រាជ​ធានីភ្នំពេញ​​ ​៖ ​​​នៅ​​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ​កាលពី​ថ្ងៃ​ទី​២៧ ធ្នូ ឆ្នាំ ​២០១៣ គ្រូ​ពេទ្យ​ខ្មែរ​មួយ​​ក្រុម​​​​ ក្រោម​ការ​ដឹក​នាំ​របស់​លោក​វេជ្ជ​បណ្ឌិត​នី ចន្ទី ​ប្រធាន​ផ្នែក​ជំងឺ​សួត​នៃ​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ បាន​ធ្វើ​​​បាឋក​ថាវិទ្យា​សាស្ត្រ​ស្តី​ពី​ការគ្រប់គ្រង​​​ការ​ព្យា​បាល​​ជំងឺ​​ក្អក ​​។ ​ក្នុង​ឱកាស​​នោះ​​ដែរ​ ក្រុម​ហ៊ុន ​ដេប៉ូ​មិច​ ក៏​​បាន​ផ្សព្វ​ផ្សាយ​នូវ​ឱសថ​​ថ្មី​​មួយ​​ឈ្មោះ​ថា ​Exomuc ​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ព្យា​បាល​ជំងឺ​ក្អក ។

​ថ្លែងក្នុង​ពិ​ធី​នោះ​ ​លោកស្រី​ Romanei PUJUGUET នាយិកា​​​គ្រប់គ្រង​ទូ​ទៅ​នៃ​ក្រុម​ហ៊ុន ​ដេប៉ូមិច ​​បាន​ឱ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​​​ប្រារព្ធ​​ធ្វើ​​​បាឋក​ថា​​នេះ​ឡើង​ក្នុងគោល​​បំណង​​​ចែក​រំលែក​ចំណេះ​ដឹង​​ និង​ការរក​ឃើញ​​​ថ្មី​ពី​ការ​ព្យា​បាល​ជំងឺ​ក្អក​​​ដល់​បណ្តា​វេជ្ជ​បណ្ឌិត​ទាំង​អស់ ដើម្បី​ជា​ពុទ្ធិ​ក្នុង​ការ​ព្យាបាល​សុខភាព​​ជូន​ប្រជា​ជន ។ ​លោ​​ក​​ស្រី​​បាន​បន្ត​​ថាឱសថ​ Exomuc ​នេះ​​ផលិត​ឡើងដោយ​រោង​ចក្រ​​ផលិត​ឱសថ​ Bouchara-Recordati ដ៏​ល្បី​ល្បាញ​នៅ​ប្រទេស​បារាំង ​​ហើយ​ត្រូវ​បាន​នាំ​ចូល​ដោយ​ក្រុម​ហ៊ុន​ដេ​ប៉ូ​មិច ​ដើម្បី​​ឆ្លើយ​តប​ទៅតាម​​​សេចក្តី​ត្រូវការក្នុង​​ការ​ព្យា​បាល​ជំងឺ​ក្អក​នៅ​ប្រទេស​កម្ពុជា ។ ​

ក្នុង​បាឋកថា​​​នោះ​​​ដែរ ​លោក​វេជ្ជ​បណ្ឌិត​នី ចន្ទី ​បាន​លើ​ក​ឡើង​ពី​អត្ថ​​​​ប្រយោជន៍​និង​មូល​ហេតុ​នៃការ​ប្រើ​​ប្រាស់​សមា​ស​​ធាតុ​Acety-lcysteine ​ក្នុងការ​ព្យា​បាល​ជំងឺ​ក្អក ​ដោយ​ទទួល​បាន​លទ្ធ​ផល​និង​ប្រសិទ្ធ​ភាព​យ៉ាង​ស័ក្តិ​សិទ្ធិ ។ សមាស​ធាតុ​នេះ​ ជាធាតុ​ផ្សំ​យ៉ាង​សំខាន់​​របស់​​​ឱសថ​Exomuc ។

ចំណែក​​​លោកស្រី​ឱសថ​បណ្ឌិត ​ហម ​កណិកា ​បាន​ឡើង​​បង្ហាញ​ពីលក្ខណៈ​ពិសេស​របស់​Exomuc ថា Exomuc ជា​ឱសថ​​សម្រាប់​បំបាត់​ជំងឺ​ក្អក​ មាន​ស្លេស្ម ដោយ​វា​ជួយ​បញ្ចេញ​ជាតិ​ស្លេស្ម​ដែល​​ស្ទះ​​នៅ​​​ទងសួត​មក​​ក្រៅ ។ Exomuc  ​អាច​ប្រើ​​បាន​ចំពោះ​​​មនុស្ស​​គ្រប់​វ័យ​ ហើយ​អ្នក​កើត​​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ប្រើ​បាន​​ដែរ ​។ វា​មាន​រស​ជាតិ​ឆ្ងាញ់​​ ងាយ​ស្រួលក្នុងការ​ទទួល​ទាន ។ ​ឱសថ​ Exomuc  ​​នេះ​​មាន​រូប​ភាព​ជា​កញ្ចប់​មាន​កម្រិត​ក្នុង​ការ​ប្រើ​ប្រាស់​​ច្បាស់​លាស់​ ងាយ​ស្រួល​ដល់​វេជ្ជ​បណ្ឌិត​​ធ្វើ​​ការ​តាម​ដាន ។ ​​​លោក​​​​ស្រី​​អះ​អាង​​ថា ​Exomuc  ជា​ឱសថ​​ដែ​ល​​មាន​ការ​ទទួល​ស្គាល់​យ៉ាង​ទូលំ​ទូលាយ​ពីវេជ្ជ​បណ្ឌិត​នានា ៕​