ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណេកលក់​ស្កប់​ស្កល់​ជួយ​ឱ្យ​​ស្បែក​ស្រស់​ថ្លា​តឹង​ណែននិង​ជំ​រុញ​សុខ​ភាព​ខួរ​ក្បាល​

10 ឆ្នាំ មុន

គំនិត​មួយ​បាន​លើក​ឡើង​ថា «ប្រ​សិន​ជា​អស់​លោក​​អ្ននក​ចង់​ឱ្យ​​មើល​ទៅ​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ រឿង​ល្អ​បំ​ផុត​ដែល​អាច​ធ្វើ​បាន​គឺ​ដេក​ឱ្យ​បាន​ស្កប់​ស្កល់​នៅ​ពេល​យប់​» ។ គំនិត​នេះ​​បាន​ទទួល​ការ​គាំ​ទ្រ​ពី​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​សា​កល​​វិទ្យាល័យ​​​ ​​K​a​rolinska Instituteរបស់​ប្រទេស​ស៊ុយអែត​ដោយពួក​គេ​បាន​​យកទៅ​​ធ្វើ​ជា​ប្រ​ធានបទ​សិក្សា​ស្រាវ​ជ្រាវ ។

គំនិត​មួយ​បាន​លើក​ឡើង​ថា «ប្រ​សិន​ជា​អស់​លោក​​អ្ននក​ចង់​ឱ្យ​​មើល​ទៅ​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ រឿង​ល្អ​បំ​ផុត​ដែល​អាច​ធ្វើ​បាន​គឺ​ដេក​ឱ្យ​បាន​ស្កប់​ស្កល់​នៅ​ពេល​យប់​» ។ គំនិត​នេះ​​បាន​ទទួល​ការ​គាំ​ទ្រ​ពី​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​សា​កល​​វិទ្យាល័យ​​​ ​​K​a​rolinska Instituteរបស់​ប្រទេស​ស៊ុយអែត​ដោយពួក​គេ​បាន​​យកទៅ​​ធ្វើ​ជា​ប្រ​ធានបទ​សិក្សា​ស្រាវ​ជ្រាវ ។

​នៅ​ក្នុង​ការ​ពិ​សោធ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ប្រ​ទេស​នេះ​បាន​ថត​រូប​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​២៣នាក់​បន្ទាប់​ពីពួក​គេ​បាន​ដេក​លក់​យ៉ាង​ស្កប់​ស្កល់​អស់​៨​ម៉ោង​ ។​ ២ថ្ងៃ​មុន​ការ​ពិ​សោធបណ្តា​អ្នក​ស័គ្រ​ចិត្ត​ទាំង​អស់​មិន​ត្រូវ​បាន​អនុ​ញ្ញាត​ឱ​្យ​ជក់​បា​រី​ឬ​ផឹក​គ្រឿង​​ស្រវឹង​ឡើយ​ ។ ហើយ​អំ​ឡុង​ការ​ពិ​សោធ​ពួ​ក​គេ​មិន​ប្រើ​ម្សៅ​លាប​មុខទេ​​ ។ ពួក​គេ​ត្រូវ​បាន​សុំឱ្យ​បន្ធូរ​អា​រម្មណ៍ ធ្វើ​ទឹក​មុខ​ធម្មតានៅ​ពេល​ថត​រូប​ និង​ដាក់​ឱ្យ​មនុស្ស​៦៥​នាក់​ផ្សេង​​វាយ​តម្លៃ​ ។

សម្រាប់​មនុស្ស​នៅ​ក្នុង​រូប​ថត​ទាំង​នេះ​ អ្នក​ដែល​​ដេក​មិន​គ្រប់​គ្រាន់​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា មាន​សុខ​ភាព​មិន​ល្អ​ គ្មាន​ការ​ទាក់​ទាញ​និង​មើល​ទៅ​គួរ​ឱ្យ​ធុញ​ទ្រាន់​ ធៀប​ទៅ​នឹង​រូប​ថត​អ្នក​ដែល​ដេកលក់​បាន​ស្កប់​ស្កល់​និង​គ្រប់​គ្រាន់​ ។

​វេជ្ជ​បណ្ឌិត John Axelssonមក​ពី​នា​យក​ដ្ឋាន​Clinical Neuroscienceបាន​និយាយ​ថា​៖«ប្រ​សិន​ជា​អស់​លោក​អ្នក​ចង់​មើល​ទៅ​ប្រកប​ដោយ​ភាព​ទាក់ទាញ​និង​សុខ​ភាព​ គួរតែ​ទទួល​ទាន​ដំណេក​ឱ្យ​បាន​គ្រប់​គ្រាន​់​ក្នុង​​ពេល​យប់​ហើយ​ម្យ៉ាង​វា​អស់​លុយ​តិច​ជាង​ការ​កែ​សម្ផស្ស​ »​។
ដោយ​ឡែក​ ការ​រក​ឃើញ​ដោយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​​មក​ពី​សាកល​​វិ​​ទ្យា​ល​័​យ​Upp​s​a​la​​ University ប្រ​ទេស​ស៊ុយអែត​ដដែល​បង្ហាញ​ថា ដំណេក​លក់​ស្កប់​ស្កល់​បាន​ជួយ​ជំ​រុញ​ដល់​សុខ​ភាព​បណ្តា​កោសិ​កា​ក្នុង​ខួរ​ក្បាល ។ ការ​ពិ​សោធលើ​អ្នក​ស្ម័គ្រ​ចិត្ត​ចំ​នួន​១៥​នាក់​រក​ឃើញ​ថា បុគ្គល​ដែល​ដេក​មិន​គ្រប់​គ្រាន់​​ បណ្តាម៉ូ​​លេគុល​​ផ្តល់​​សញ្ញា​ដូ​ច​ជា ​NSEនិងS-100B​បាន​កើន​ឡើង​ដល់​២០​ភាគ​​រ​យ​ ។​ C​hristian Benedict​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​សរសៃ​ប្រសាទ​បាន​ថ្លែង​ថា ៖«ការ​កើន​ឡើង​ចំ​នួន​ម៉ូលេគុល​ខួរ​ក្បាល​ NSE និង S-100Bនៅ​ក្នុង​ឈាមបែបនេះ​​គឺ​សបញ្ជាក់ឱ្យ​ឃើញ​ថា ខួរ​ក្បាល​កំពុង​ស្ថិត​ក្រោម​លក្ខខណ្ឌឈាន​ទៅ​រក​ការ​ខូច​ខាត ។ ដូច្នេះ ដំណេកលក់​ស្កប់​ស្កល់​ក្នុង​ពេល​យប់​គឺ​ពិត​ជា​មាន​សារសំ​ខាន់​រក្សា​​​សុខ​ភាព​ខួរ​ក្បាល »៕