ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោចាស់​ចង់​ស៊ី​ស្មៅ​ខ្ចី លួង​លោម​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​រួម​ភេទ​បាន​សម្រេច ត្រូវ​នគរបាល​ចាប់ខ្លួន​

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរស​ចំណាស់​វ័យ​៦០​ឆ្នាំ​ម្នាក់​ត្រូវ​កម្លាំង​នគរ​បាល​ស្រុក​ម៉ាឡៃ​ឃាត់ខ្លួន​កាល​ពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៥ មករា ២០១៤ បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​ស្ត្រី​ជាម្តាយ​ក្មេង​ស្រីរង​គ្រោះ​ថា បុរស​ចំណាស់​រូប​នេះ​បាន​លួង​លោម​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៥​ឆ្នាំ​រួម​ភេទ​បាន​សម្រេច​កាល​ពី​ចុង​ឆ្នាំ​មុន​។

លោក​វរ​សេនីយ៍​ត្រី សៅ ប៊ុន អធិការ​នគរ​បាល​ស្រុក​ម៉ា​ឡៃ​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​ឈ្មោះ​នៅ ត្រាច អាយុ​៦០​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​គោក​បន្លៃ ឃុំ​ចំណោម​ ស្រុក​មង្គល​បុរី​ មក​ស្នាក់​នៅ​ស៊ី​ឈ្នួល​ច្រូត​ស្រូវ​នៅ​ភូមិ​តា​គង់​ ឃុំ​តា​គង់​ ស្រុក​ម៉ា​ឡៃ​។

លោក​អធិការ​បាន​បន្ត​ថា ជន​សង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្ម​ភាព​​លួង​លោម​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ដែល​ជា​អ្នក​មក​ស៊ី​ឈ្នួល​ច្រូត​ស្រូវ​នៅ​ទី​នោះ​ដូច​គ្នា​យក​ទៅ​រួម​ភេទ​បាន​សម្រេច​កាល​ពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៧ ធ្នូ ២០១៣ នៅ​លើ​ផ្ទះ​របស់​ឈ្មោះ​គីម ប៊ុន​ធឿន និង​ប្រពន្ធ​ឈ្មោះ​ភារុំ ហៅ​ឡា​ត្រង់​ចំណុច​ទួល​អំពិល​ ភូមិ​តាគង់ ឃុំ​តាគង់​ ស្រុក​ម៉ាឡៃ​។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ជន​សង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​ធ្វើ​សកម្ម​ភាព​លួង​លោម​ក្មេង​ស្រី​រួម​ភេទ​ដូច​ការ​ចោទ​ប្រកាន់​ពិត​មែន​ បន្ទាប់​ពី​ខ្លួន​ និង​កម្មករ​ដូច​គ្នា​ផឹក​ស្រា​ស​អស់​២​លីត្រ​។ បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​កម្លាំង​ជំនាញ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ម៉ាឡៃ​រៀប​ចំ​សំណុំ​រឿង​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បន្ទាយមាន​ជ័យ​ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕