ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ចុះ​បន្ទាន់​នៅព្រ​លាន​យន្តហោះ​ … មនុស្ស​ស្លា.ប់​យ៉ាងតិច​២​នាក់

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ កាលពី​ថ្ងៃ​ទី​២៧ ​មិថុនា ​យន្តហោះ​១​គ្រឿង​ធុន​AN-24 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ANGARA បាន​ចុះ​ចត​បន្ទាន់​នៅ​ព្រ​លាន​យន្តហោះ​ NIJNEANGARSK នៃ​សាធារណរដ្ឋ​រុ​ស្ស៊ី BOURIATIE…

ប្រទេស​រុ​ស្ស៊ី ៖ កាលពី​ថ្ងៃ​ទី​២៧ ​មិថុនា ​យន្តហោះ​១​គ្រឿង​ធុន​AN-24 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ANGARA បាន​ចុះ​ចត​បន្ទាន់​នៅ​ព្រ​លាន​យន្តហោះ​ NIJNEANGARSK នៃ​សាធារណរដ្ឋ​រុ​ស្ស៊ី BOURIATIE បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២​នាក់​។

លោក​អា​ឡិច​សី​ហ្វី​ឆេវ​អ្នកនាំពាក្យ​របស់​មេដឹកនាំ​នៃ​សាធារណរដ្ឋ​នោះ​និយាយ​ថា អ្នក​បើក​យន្តហោះ​នោះ​និង​មេកា​និក​ម្នាក់​បាន​ត្រូវ​ស្លាប់ ហើយ​មនុស្ស​២១​នាក់​ត្រូវការ​ជំនួយ​ពេទ្យ​បន្ទាន់​។ យោង​តាម​ក្រសួង​សភាពការណ៍​បន្ទាន់​ថា មនុស្ស​៤៥​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​។

លោក​ហ្វី​ឆេវ​គូសបញ្ជាក់​ថា តាម​ព័ត៌មាន​ដំបូង​នានា យន្តហោះ​នោះ​ពេល​ចុះ​បន្ទាន់​បាន​រត់​ចេញពី​ផ្លូវ​ចុះ មុន​ពេល​ទៅ​បុក​ទីតាំង​មួយ​បន្ទាប់​មក​ក៏​មាន​ភ្លើង​ឆាបឆេះ ដែល​ក្រោយ​បន្តិច​មក​អាច​ពន្លត់​។ យន្តហោះ​នេះ​របស់​ក្រុមហ៊ុន​ANGARA​ហោះហើរ​រវាង​ទីក្រុង​NIJNEVARTOVSK និង​ក្រុង​OULAN OUDE​រដ្ឋធានី​នៃ​សាធារណរដ្ឋ​រុ​ស្ស៊ី ​BOURIATIE​។ ក្រុម​យានិក​ដែល​នៅ​រស់រាន​មានជីវិត​រៀបរាប់​ពី​ការ​ខូច​ម៉ា​សី​ុ​ន​មួយ​របស់​យន្តហោះ ទើប​បង្ខំ​ឲ្យ​មានការ​ចុះ​ចត​បន្ទាន់​៕ (​កែស​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ