ឈ្មោះដែលមានន័យល្អ សំឡេងពីរោះមិនត្រឹមតែលើកកម្រិតជីវភាពសង្គមគ្រួសារនោះប៉ុណ្ណោះទេ ប៉ុន្តែ គឺបានផ្តល់នូវសម្រស់ដ៏ផូរផង់ចំពោះអក្សរសីល្ប៍ជាមរតកជាតិ សម្រាប់មនុស្សជំនាន់ក្រោយទទួលអារម្មណ៍ល្អ ពេលបានឮ ឬបានអានឈ្មោះក្នុងទំព័រប្រវត្តិសាស្ត្រឬអត្ថបទសិក្សាទាំងឡាយដូចដែលបណ្ឌិតបានពោលថា របស់ដែលធ្ងន់បំផុតក៏គឺជីវិតដែលមានឈ្មោះល្អនេះឯង ។
តទៅនេះជាឈ្មោះដែលមានសំឡេងពីរោះនិងមានន័យជ្រៅ ហើយលោកអ្នកអាចយកឈ្មោះណាមួយមកដាក់ឈ្មោះឱ្យកូនបានតាមសញ្ញាចូលចិត្តចុះ ។
ជិនស្រី- អ្នកឈ្នះ, អ្នកមានសិរីសួស្តី។ ជាឈ្មោះកូនប្រុសប្រពៃថ្លៃថ្លាឈ្នះអស់មារសត្រូវ ។
ជី- អ្នកបានបំពេញនូវសីលបរិបូណ៌ហើយ, អ្នកជាទីស្រឡាញ់របស់ធំ, អ្នកមានអនាគតល្អ ។
ជីវ័ន- អ្នកដែលកំពុងបន្តការរស់នៅ ដែលមានដំណើរជីវិតល្អប្រពៃ ។
ជីវន្ត- អ្នករស់នៅប្រកបដោយបញ្ញា ជាអ្នកប្រកបកិច្ចការសព្វសារពើយកបញ្ញាជាធំ ។
ជុតិមា- អ្នកដែលមានសេចក្តីរុងរឿង អ្នកដែលមានពន្លឺជីវិតដ៏ត្រចះត្រចង់ ។
ជុតិមន្ត- អានថាជុតិម៉ន់ បុរសដែលមានសេចក្តីរុងរឿង មានពន្លឺជីវិតដ៏ត្រចះត្រង់ បើជាស្រី្តជុតិមន្តី ឬជុតិមតី នារីដែលមានពន្លឺនៃជីវិតដ៏រុងរឿង ។
ជុលី ឬជូលី- អ្នកដែលមានក្រពុំម្រាមដៃសំពះល្អប្រពៃ អ្នកដែលមានភ័ព្វសំណាងគ្រប់ទិសទាំង១០ ។
ជេដ្ឋា- អ្នកដែលជាបងគេ, ប្រធានគេ គឺអ្នកមិនដែលធ្វើការតូចសោះឡើយ ។ នៅមានត…
ចែករំលែកព័តមាននេះ