ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន សាំង​យ៉ុ​ង ដាក់​បង្ហាញ​រថយន្ត​ថ្មី MUSSO GRAND នៅ​ក្នុង​ប្រទេស​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​-​កម្ពុជា​- រថយន្ត Musso Grand ជា​បច្ចេកវិទ្យា​ថ្មី​នៃ​រថយន្ត​ភី​ក​អាប់ ដែល​វិវត្តន៍​ចេញពី​រថយន្ត​ដំបូង គឺ Musso នៅ​ទីបំផុត​បាន​ដាក់​បង្ហាញ និង​មក​ដល់​ប្រទេស​កម្ពុជា​ជា​ផ្លូវ​ហើយ​នៅ​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ​-​កម្ពុជា​- រថយន្ត Musso Grand ជា​បច្ចេកវិទ្យា​ថ្មី​នៃ​រថយន្ត​ភី​ក​អាប់ ដែល​វិវត្តន៍​ចេញពី​រថយន្ត​ដំបូង គឺ Musso នៅ​ទីបំផុត​បាន​ដាក់​បង្ហាញ និង​មក​ដល់​ប្រទេស​កម្ពុជា​ជា​ផ្លូវ​ហើយ​នៅ​ក្រុមហ៊ុន SsangYong Cambodia ជាមួយ​រូបរាង​ថ្មី ស្អាត​ជាង​មុន បន្ថែម Option ច្រើន​ជាង​មុន​។

រថយន្ត Grand Musso ត្រូវ​បាន​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កូរ៉េ កាលពីដើម​ឆ្នាំ​មុន​។ ម៉ូ​ដែល​ថ្មី​នេះ គឺជា​ម៉ូ​ដែល MUSSO GRAND ដ៏​មាន​ប្រជាប្រិយភាព​នៅ​ទីផ្សារ​ក្រៅ​ស្រុក​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េ​។ រថយន្ត​ភី​ក​អាប់ ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​ឱ្យ​ល្អ​បំផុត​មួយ​នេះ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​រថយន្ត​ដឹក​ទំនិញ​ដ៏​មាន​សុវត្ថិភាព​ឈានមុខ​គេ វា​ពេញ​ដោយ​អំណាច និង​មាន​តម្លៃ​សមរម្យ​។ ការ​រចនា​រថយន្ត​នេះ ត្រូវ​បាន​គេ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ដើម្បី​បំពេញចិត្ត​អ្នក​ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​បែប​ផ្សង​ព្រេង អាច​បើក​បាន​គ្រប់​ស្ថានភាព​ផ្លូវ និង​បែប​កីឡា ដែល​ត្រូវការ​ផ្ទុក​របស់របរ​ច្រើន និង​ធ្ងន់​ៗ​។

SsangYong MUSSO GRAND គឺជា​រថយន្ត​ដែល​ទទួល​បាន​ជោគជ័យ​ខ្លាំង​របស់​ក្រុមហ៊ុន SsangYong Motors ប្រចាំ​ប្រទេស​កូរ៉េ​។ ម៉ូ​ដែល​ថ្មី​នេះ បាន​បង្ហាញ​ពី​សមិទ្ធផល និង​ការ​ទទួលស្គាល់​ជា​សកល​របស់​រថយន្ត SsangYong Musso ដែល​មាន​ប្រជាប្រិយភាព​ខ្ពស់ ដោយ​លក់​អស់​ជាង 80.000 គ្រឿង​នៅ​ក្នុង​ប្រទេស​កូរ៉េ​កាលពី​ឆ្នាំ​ដើមឆ្នាំ​2019 នេះ​។

​រថយន្ត Musso Grand បាន​បង្ហាញ​ភាពរឹងមាំ ធ្ងន់ មិន​គួរ​ឱ្យ​ជឿ និង​ភាព​ខ្លាំងក្លា​របស់​វា​។ ក្រុមហ៊ុន​សាំង​យ៉ុ​ង បាន​បញ្ជាក់​ថា ការ​រចនា​ផ្នែក​ខាងក្រៅ​របស់​រថយន្ត​នេះ ត្រូវ​បាន​បំផុសគំនិត​ដោយ​សមាស​ភាព​នៃ​ការ​ធ្វើ​ចលនា​បែប​ធម្មជាតិ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ក្រុមហ៊ុន​ម៉ូតូ​កូរ៉េ ដើម្បី​កំណត់​រចនា​សម្ព័​ន​របស់​រថយន្ត​របស់​ខ្លួន​ឱ្យ​បង្ហាញ​ពី​បែបបទ​ធម្មជាតិ​។

រថយន្ត Musso Grand មាន​ប្រវែង 31 សង់ទីម៉ែត្រ វែង​ជាង​រថយន្ត​ស៊េរី​ដូច​គ្នា មាន​បណ្តោយ​រថយន្ត​ប្រវែង 5.4 ម៉ែត្រ​។ កម្ពស់ 1.85 ម៉ែត្រ និង​អង្កត់ផ្ចិត 3.21 ម៉ែត្រ ដែល​ត្រូវ​បាន​កើនឡើង​វែង​ជា​មុន​ពី 1.5 សង់ទីម៉ែត្រ និង 11 សង្ទីម៉ែត្រ តាម​លំដាប់លំដោយ​បើ​ប្រៀបធៀប​ជាមួយនឹង​រថយន្ដ​ភី​ក​អាប់​ផ្សេង​ទៀត​។ ប្រវែង​បណ្តោយ​រថយន្ត​វែង ត្រូវ​បាន​គូសបញ្ជាក់​ដោយ​ការ​បង្កើន​សមត្ថភាព​ផ្ទុក​ដល់​ទៅ 3 តោន ជាមួយ​និង​ទម្ងន់​ផ្ទុក​អតិបរមា 1,025 គីឡូក្រាម​។

ជាមួយនឹង​ការ​ប្រើប្រាស់​ម៉ាស៊ីន​ម៉ា​ស៊ូ​ត e-XDi220 turbo ផ្តល់​នូវ​ប្រសិទ្ធភាព ខ្ពស់ និង​រក្សា​ភាព​សម្លេង​ស្ងាត់​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ជាមួយនឹង​ការ​បំពេញ​មុខងារ​បាន​យ៉ាង​ល្អ មាន​ភាពល្អ​ប្រសើរ និង​អាច​ទុកចិត្ត​បាន​។ រថយន្ត Musso Grand ផ្តល់​ជូន​នូវ​លទ្ធផល​នៃ​កម្លាំង​អតិបរមា 181ps និង​កម្លាំង​បង្វិល 42.8 គីឡូម៉ែត្រ​។

ផ្ទៃ​ខាងក្នុង​ត្រូវ​បាន​រក្សា​ឱ្យ​ដូច​ទៅ​នឹង​ម៉ូ​ដែល​រថយន្ត​ដែល​មាន​តួខ្លួន​ខ្លី រួម​ទាំង​កៅអី​ស្បែក​ដ៏​ស្រស់​ស្អាត សម្រាប់​កៅអី​ខាង​មុខ​ប្រកបដោយ​ផាសុកភាព ការ​ត្រួតពិនិត្យ​សីតុណ្ហភាព​ម៉ាស៊ីនត្រជាក់​ស្វ័យប្រវត្តិ និង​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​ទាន់សម័យ និង​ទំនើប​បំផុត​។ ខណៈ​ពេល​ដែល​ការ​រចនា​ផ្នែក​ខាងក្រៅ​ត្រូវ​បាន​រក្សា​ទុក​ដូច​គ្នា​នឹង រថយន្ត Musso ដើម ជាមួយនឹង​ខ្សែកោង​រលោង ដែល​ជួយ​ឱ្យរ​យន្ត Musso Grand មាន​លក្ខណៈ​ខុស​ប្លែក និង​មើលទៅ​កាន់តែ​មាន​អំណាច​ឡើង​។ គំនូសតាង និង​តួរ​អក្សរ​នៅ​លើ​សន្ទះ​គ្រប​រថយន្ត បញ្ជាក់​ពី​ភាព​ដោយឡែក​។ រូប​ក្រឡាចត្រង្គ​នេះ បាន​ផ្សា​ភ្ជាប់​ទៅ​នឹង​ផ្នត់គំនិត​ជា​ភាសា​ក្រិ​ច​ផា​ធិ​ន​ណ​ន (Greek Parthenon) ដែល​បង្ហាញ​ពី​ការ​រចនា​ដែល​មិន​ចេះ​ចប់ និង​បែប​ក្លា​ស្សសិ​ក ហើយ​តួអក្សរ​ដែល​សរសេរ​ជា​ឈ្មោះ​ម៉ូ​ដែល 5 តួរ គឺ “GRAND”​។

រថយន្ត Musso Grand ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​រថយន្ត​ភី​ក​អាប់​ដែល​មាន​សុ​វត្ថ​ភាព​ខ្ពស់​បំផុត ជា​មួយ​ពាក្យស្លោក «​ផ្តល់​ជូន​គ្រប់យ៉ាង​ដែល​អ្នក​ត្រូវការ​: Anything You Want” រួម​មាន​៖ កាមេរ៉ា 360​ដឺ​ក្រេ ដែល​អាច​ពិនិត្យ​មើល​យ៉ាង​ច្បាស់​ជុំវិញ​រថយន្ត​បែប​3D, ការ​មើលឃើញ​កន្លែង​ដែល​កំបាំង​ភ្នែក (BSD), ការ​ផ្លាស់​ប្តូរ​ស្ថានភាព​ផ្លូវ (LCA), ការ​ត្រួតពិនិត្យ​ចរាចរណ៍​ឆ្លងកាត់ និង​ប្រាប់​ឱ្យ​ដឹង (RCTA), ការ​ជូនដំណឹង​ព្រមាន និង​ពោង​សុវត្ថិភាព​ចំនួន 6​។

រថយន្ត SsangYong Musso Grand ឥឡូវនេះ មាន​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​ជាមួយ​តម្លៃ​យ៉ាង​ប្រកួតប្រជែង​បំផុត និង​ធានា​ថា ជា​រថយន្ត​ដែល​មានគុណ​ភាព​ខ្ពស់ និង​បំពាក់​ដោយ​សម្ភារ​គ្រប់​គ្រាន់​ជាមួយ​ប្រ៊េ​ន​ដ៏​នៃ​រថយន្ត SsangYong​។

ភាគច្រើន អ្នក​ដែល​ចូលរួម​នៅ​ក្នុង​ការ​ដាក់​បង្ហាញ គឺ​មានឱកាស ដើម្បី​ធ្វើការ​កក់ និង​ទទួល​បាន​នូវ​ការ​ផ្តល់​ជូន​នូវ​តម្លៃ និង​ប្រូ​ម៉ូ​សិន​ដ៏​ល្អ​បំផុត​នៅ​ក្នុងថ្ងៃនេះ​។ ការ​ផ្តល់​ជូន​នេះ គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ទិញ​រថយន្ត​នេះ ព្រោះ​ពួក​គេ​នឹង​ទទួល​បាន​ជាមួយនឹង​ប្រូ​ម៉ូ​សិន​ស្វាគមន៍​ពិសេស គឺ​កញ្ចប់​គ្រឿងបន្លាស់​ពេញលេញ ១​ឈុត​តែ​ម្តង​បន្ថែម​ដោយ​ការ​ធានា​រយៈពេល ៣​ឆ្នាំ ឬ ១០០,000 គីឡូ​ម៉ែត្រ អម​ដោយ​ការ​ផ្តល់​ជូន​ជា​ច្រើន​មុខ​ទៀត​។

លើស​ពី​នេះ​ទៀត សម្រាប់​ការ​បិទ​កម្មវិធី​នេះ​ធ្វើ​ឡើង​ជាមួយនឹង​ការ​ចាប់ឆ្នោត​ផ្តល់​សំណាង​ជូន​ដល់​អ្នក​ដែល​ចូលរួម​ទាំងអស់ ដែល​រង្វាន់​របស់​យើង​មាន​ដូច​ជា រង្វាន់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​អឺរ៉ុប​ចំនួន​2​នាក់ និង iPhone XS Max ចំនួន 5 រង្វាន់ និង​ឆ័​ត្រ​ជា​ច្រើន​រង្វាន់​។

សម្រាប់​ឱកាស​នៃ​ការ​សម្ពោធ​ជា​ផ្លូវការ រថយន្ត Musso Grand ក្រុមហ៊ុន Ssangyong បាន​ផ្តល់​ជូន​នូវ​កម្មវិធី​ដ៏​គួរ​ឱ្យ​រំភើប​មួយទៀត​ដល់​អ្នកទិញ​ទាំងអស់ ដែល​នោះ​គឺជា​កម្មវិធី​ដ៏​ពិសេស ដោយ​អ្នកចូលរួម​ទាំងអស់​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​តាម​រយៈ​ការ​ចាប់ឆ្នោត​ផ្សងសំណាង​។

ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​អំពី​រថយន្ត SsangYong សូម​មក​ទស្សនា​ដោយ​ផ្ទាល់​នៅ​បន្ទប់​តាំង​បង្ហាញ​របស់​ក្រុមហ៊ុន SsangYong ដែល​មាន​ទីតាំង​ស្ថិត​នៅ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី និង​នៅ​ជិត​វត្ត​នាគ​វ័ន សង្កាត់​ផ្សារ​ដេប៉ូ ទី​3 រាជធានី​ភ្នំពេញ​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទូរស័ព្ទ​មក​លេខ 095 456 888/098 456 888 ឬ​ចូល​ទៅ​កាន់​គេហទំព័រ​ហ្វេ​សបុ​គ FB: https://www.facebook.com/SsangYongCambodia/​?​_rdc=2&_rdr ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ