ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Rivaldo យល់​ថា Neymar គួរតែ​ចេញពី PSG នៅ​ពេល​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា អតីត​កីឡាករ​របស់ Barcelona ក្នុង​ចន្លោះ​ឆ្នាំ​១៩៩៧​និង​២០០២ Rivaldo បាន​អះអាង​ថា Neymar…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា អតីត​កីឡាករ​របស់ Barcelona ក្នុង​ចន្លោះ​ឆ្នាំ​១៩៩៧​និង​២០០២ Rivaldo បាន​អះអាង​ថា Neymar គួរតែ​ចេញពី​ក្លិប​បារាំង PSG នៅ​ពេល​នេះ ហើយ​ត្រឡប់​ទៅ​កាន់​ក្លិប Barcelona​។

ការ​លើក​ឡើង​មក​ថា Neymar ចង់​ចាក​ចេញពី PSG ទៅ​កាន់ Barcelona ត្រូវ​បាន​លេច​លឺជា​យូរណាស់​មក​ហើយ តាំងពី PSG ទិញ​យក Neymar ក្នុង​តម្លៃ​១៩៨​លាន​ផោន​មក​ម្ល៉េះ​។ គេ​ក៏​លឺ​ពាក្យ​ច​ចាម​អារាម​ថា Neymar បាន​ផ្ញើ​សារ​ទៅ​មិត្ត​រួម​ក្រុម​ថា នឹង​ត្រឡប់​មក​លេង​នៅ Barcelona វិញ​។ សារព័ត៌មាន​ក៏​បាន​បង្ហើប​ទៀត​ថា Neymar បាន​ផ្ញើ​សារ​ទៅ​កាន់​ម្ចាស់​ក្លិប PSG លោក Nasser Al-Khelaif ថា​៖ «​ខ្ញុំ​មិន​ចង់​លេង​នៅ PSG ទៀត​ទេ​។ ខ្ញុំ​ចង់​ត្រឡប់​ទៅ​ផ្ទះ​វិញ ដែល​ជា​កន្លែង​ខ្ញុំ​មិន​គួរ​ចាកចេញ​សោះ​តាំងពី​ដើម​មក​។​»

Rivaldo ក៏​បាន​ប្រាប់​សារព័ត៌មាន SunSport ថា​៖ «​គេ (Neymar) ត្រូវ​តែ​សម្រេចចិត្ត​ឱ្យ​បាន​នៅ​ពេល​នេះ មិន​ចាំបាច់​ត្រូវ​ចាំ​ដល់​រដូវ​កាល​ក្រោយ​។ ការ​ចាក​ចេញពី Barcelona គឺ​ពិតជា​លឿន​ពេក និង ជា​ការ​សម្រេចចិត្ត​មិន​បាន​ល្អិតល្អន់​។ ម្យ៉ាងវិញទៀត នាយក​ក្លិប PSG បាន​កំពុង​តែ​បើកទ្វារ ប្រសិនបើ​គេ​ចង់​ចាកចេញ​។​» Rivaldo បាន​បន្ត​ទៀត​ថា​៖ «​គេ​គឺជា​កីឡាករ​ល្អ ដែល​មាន​កំហុស​ក្នុង​ការ​សម្រេចចិត្ត​ចាក​ចេញពី Barcelona​។ ខ្ញុំ​គិត​ថា​នេះ​គឺជា​ឱកាសល្អ​សម្រាប់​ការ​ត្រឡប់​មក​វិញ ហើយ​ប្រសិនបើ​គេ​ត្រឡប់​មក​វិញ អ្វី​ៗ​នឹង​មានការ​ប្រែប្រួល​។ ខ្ញុំ​គិត​ថា គេ​លេង​បាន​ល្អ​សម្រាប់ PSG តែ​លី​គ​បារាំង មិន​ដូច​គ្នា​ជាមួយនឹង​លី​គ​អង់គ្លេស​ឬ​អេ​ស្ប៉ា​ញ​ទេ​។ លី​គ​បារាំង​ល្អ តែ​មិនល្អ​សម្រាប់​កីឡាករ​សមត្ថភាព​ប៉ុន Neymar ឡើយ​។​»

តើ​ប្រិ​យ​មិត្ត​អ្នក​អាន​យល់​ឃើញ​យ៉ាងណា​ដែរ ចំពោះ​ការ​លើក​ឡើង​របស់ Rivaldo ដែល​ជា​កីឡាករ​ជើង​ចាស់? កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ