ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពីព្រឹកគាត់​ថាទៅកា.ប់អុស លុះរសៀល​ផ្អើល​ពេញចម្ការកៅស៊ូ​

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ សាកសព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ឆេះ​រួច​ខ្លោច​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿងដែលឆេះ​រងការខូចខាតផងដែរ​​នៅ​ក្នុង​ចម្ការ​កៅស៊ូ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ដូន​ប៉ុក ឃុំ​ស្រែ​ចារ ស្រុក​ស្នួល និង​បង្ក​ឲ្យ មានការ​ភ្ញាក់ផ្អើល​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា បន្ទាប់​ពី​ជន​រង​គ្រោះ​ចេញ​បាត់​ពី​ផ្ទះ​ថាទៅកាប់អុសក្នុង​ចម្ការកៅស៊ូ អស់​រយៈពេល​មួយ​ព្រឹក​…

ខេត្តក្រចេះ​៖ សាកសព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ឆេះ​រួច​ខ្លោច​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿងដែលឆេះ​រងការខូចខាតផងដែរ​​នៅ​ក្នុង​ចម្ការ​កៅស៊ូ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ដូន​ប៉ុក ឃុំ​ស្រែ​ចារ ស្រុក​ស្នួល និង​បង្ក​ឲ្យ មានការ​ភ្ញាក់ផ្អើល​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា បន្ទាប់​ពី​ជន​រង​គ្រោះ​ចេញ​បាត់​ពី​ផ្ទះ​ថាទៅកាប់អុសក្នុង​ចម្ការកៅស៊ូ អស់​រយៈពេល​មួយ​ព្រឹក​ លុះរសៀលក៏មានក្រុមកម្មកររាយការណ៍ប្រាប់​សមត្ថកិច្ច​ថា​បាន​ប្រទះឃើញសពមនុស្សម្នាក់និង​ម៉ូតូមួយគ្រឿងឆេះខ្លោច​។

ក្រោយ​ការ​ចុះ​ពិនិត្យ នគរបាល​បាន​កំណត់​អត្តសញ្ញាណ​របស់​ជន​រង​គ្រោះ​មានឈ្មោះ ខុ​ម សិទ្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ និង​ជា​មុខសញ្ញា​ពាក់​ព័​ន្ឋ​នឹង​គ្រឿងញៀន និង ធ្លាប់​បែក​ថ្នាំ​ផង​ដែរ​។

ទោះបីជា​បែប​ណា ការ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​បាន​ឆេះ​រួញ​ក្រញង់​ជាមួយនឹង​ម៉ូតូ​នេះ នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​មិន​ទាន់​កំណត់​ច្បាស់​លើ​ករណី​​ខាងលើ​​នេះ​នៅឡើយ​ទេ​។

អធិការ​នគរបាល​ស្រុក​ស្នួល លោក​វរសេនីយ៍ឯក ចាន់ សុខ​គី​ម បាន​បញ្ជាក់​ថា ករណី នេះ​នគរបាល​ជំនាញ​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​។

សាកសព​របស់​បុរស​រង​គ្រោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ឆេះ​ខ្លោច​រួច​ក្រ​ញ៉​ង់​នៅ​ក្បែរ​ម៉ូតូ​មូ​យ​គ្រឿង​ដែល​ឆេះ​រង​ការ​ខូចខាត​ក្នុង​ចម្ការ​កៅស៊ូ​ខាងលើ ហើយ​ម៉ូតូ​មួយ​គ្រឿង​ដែល​រង​ការ​ខូចខាត​នេះ​ត្រូវ​គេ​ស្គាល់​ថា​ជា​របស់​ជន​រង​គ្រោះ​ដែល​ធ្លាប់​ជិះ​ទៅ​មក​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​គ្រួសារ​បុរស​រង​គ្រោះ​បាន​ប្រាប់​នគរបាល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មក​សុំ​លុយ​អ្នក​ផ្ទះ​ចំនួន​២​ពាន់​រៀល ដើម្បី​ទៅ​កាប់​អុស​ក្នុង​ព្រៃ​ចម្ការ​កៅស៊ូ​។ ដោយ​ជន​រង​គ្រោះ​បាន​យក​កាំបិត​ផ្គាក់​ទៅ​ជាមួយ​ទៀត​ផង​ហើយ​ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​ទៅ​បាត់ មិនឃើញ​ត្រឡប់​មក​វិញ​ឡើយ​។ លុះដល់​ពេល​រសៀលថ្ងៃដដែល​​ក៏​ត្រូវ​បាន​ក្រុម​កម្មករ​ចម្ការ​កៅស៊ូ​រាយការណ៍​មក​នគរបាល​ថា បាន​ប្រទះ​ឃើញ​សព​មនុស្ស​ម្នាក់​ឆេះ​រួញ​ក្រ​ញ៉​ង់​ក្បែរ​ម៉ូតូ​មួយ​គ្រឿង​ដែល​ឆេះ​រង​ការ​ខូចខាត​ផង​ដែរ​ក្នុង​ចម្ការ​កៅស៊ូ​នោះ​។

លោក​ចាន់ សុខ​គី​ម អធិការ​នគរបាល​ស្រុក​បាន​បញ្ជាក់​ទៀត​ថា នៅ​កន្លែង​កើតហេតុ មាន​បន្សល់​ទុក​នូវ​កំប៉ុង​ស្រា​បៀរ និង​ប្រអប់​ដាច់​សាច់​ក្លែម​មួយ​ចំនួន ហើយ​នគរបាល​ក៏​កំពុង​តែ ស្រាវជ្រាវ រក​មូលហេតុ​ឲ្យ​ច្បាស់​នៃ​ករណី​នេះ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ