រាជធានីភ្នំពេញ ៖ បុរសម្នាក់បានធ្វើអត្តឃាតដោយលោតសម្លាប់ខ្លួនពីលើអាគារមួយកន្លែង បណ្តាលអោយស្លាប់ដូចបំណង។
ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលផ្អើល នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅចំណុចអគារកម្ពស់ជាង២០ជាន់ នៅខាងជើងអធិការដ្ឋានខណ្ឌសែនសុខ ក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ទន្ទឹមនឹងហេតុការណ៍នេះដែរ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក៏បានចុះត្រួតពិនិត្យ និងឆែកឆេរបង្ក្រាបករណីឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចទីតាំងខាងលើនោះផងដែរ។
ជនជាតិបរទេសដែលធ្វើអត្ថភាពនោះ គេមិនទាន់ស្គាល់អត្តសញ្ញាឡើយ ហើយគេពុំទាន់ដឹងថា ជាជនជាតិអ្វីពិតប្រាកដឡើយ ។
តាមព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៥ព្រឹក មានការភ្ញាក់ផ្អើលបន្ទាប់ពីបុរសម្នាក់ បាន់ធ្លាក់ពីលើអាគារ ដែលគេសង្ស័យថា លោតសម្លាប់ខ្លួន។ ទោះបីជាយ៉ាងណាគេពុំទាន់ដឹងថា បុរសរូបនោះលោតសម្លាប់ខ្លួនពីជាន់ទីប៉ុន្មានពិតប្រាកដឡើយ។
ពាក់ព័ន្ធនឹងករណីមនុស្សលោតសម្លាប់ខ្លួន។ អាគារទាំងមូលខាងលើ ត្រូវបានសមត្ថកិច្ចចុះឡោមព័ទ្ធ ត្រួតពិនិត្យឆែកឆេបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ។ ទោះបីជាយ៉ាងណា គេពុំទាន់ដឹងពីលទ្ធផលនៅក្នុងការឆែកឆេរនោះឡើយ ៕



ចែករំលែកព័តមាននេះ