ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចត​ម៉ូតូ​ទុក​មុខ​កន្លែងធ្វើការ​ភ្លេច​ដក​សោ ចោរលួ.ច​យក​ទៅ​បាត់ ១​ថ្ងៃក្រោយ​ឃាត់​ជនសង្ស័យ​បាន​២​នាក់

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នារី​ម្នាក់​បាន​ចត​ម៉ូតូ​១​គ្រឿង​ទុក​នៅ​មុខ​កន្លែងធ្វើការ​ភ្លេច​ដក​សោ​ចេញ ខណៈនោះ​ក៏​ត្រូវ​បាន​ចោរលួច​យក​ទៅ​បាត់​ស្រមោល បន្ទាប់​មក​នាង​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ឲ្យ​នគរបាល​ជួយ​ស្រាវជ្រាវ និង​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ​កន្លែង​កើតហេតុ​ឃេ​ញ​ភិនភាគ​ចោរ ។ លុះ​១​ថ្ងៃ​ក្រោយមក​នគរបាល​ប៉ុស្តិ៍​ដង្កោ ខណ្ឌដង្កោ និង​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ​សហការ​គ្នា…

រាជធានី​ភ្នំពេញ​៖ នារី​ម្នាក់​បាន​ចត​ម៉ូតូ​១​គ្រឿង​ទុក​នៅ​មុខ​កន្លែងធ្វើការ​ភ្លេច​ដក​សោ​ចេញ ខណៈនោះ​ក៏​ត្រូវ​បាន​ចោរលួច​យក​ទៅ​បាត់​ស្រមោល បន្ទាប់​មក​នាង​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ឲ្យ​នគរបាល​ជួយ​ស្រាវជ្រាវ និង​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ​កន្លែង​កើតហេតុ​ឃេ​ញ​ភិនភាគ​ចោរ ។ លុះ​១​ថ្ងៃ​ក្រោយមក​នគរបាល​ប៉ុស្តិ៍​ដង្កោ ខណ្ឌដង្កោ និង​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ​សហការ​គ្នា ឃាត់​ជនសង្ស័យ​បាន​២​នាក់ រួច​នាំ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២២​នាទី​ព្រឹក (​ម៉ោង​ក្នុង​កាមេរ៉ា​សុវត្ថិភាព​) ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២៦ នៅ​ត្រង់​ចំណុច​ផ្ទះ​លេខ​១៧១ ផ្លូវ​លេខ​១១(​បុរី​ពិភព​ថ្មី​១) ស្ថិត​នៅ​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នារី​ខាងលើ​នោះ​ឈ្មោះ សារី លី​ន​ដា អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​ហាង​លក់​បបរ​តុ​ការ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ បាត់បង់​ម៉ូតូ​១​គ្រឿង​ម៉ាក SUZUKI NEX ll ពណ៌​ស ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ តាកែវ 1R-9427 ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ទី​១/​ឈ្មោះ ចែ​ម លី​ហួរ អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ។​ទី​២/​ឈ្មោះ ទូច វាសនា អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ នគរបាល​ដកហូត​បាន​ម៉ូតូ​ម៉ាក HONDA SCOOPY ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1JY-4812 ដែល​ជនសង្ស័យ​ជិះ​ដើរ​ធ្វើ​សកម្មភាព​លួច ។

នគរបាល​បាន​ប្រាប់​ថា កាលពី​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​បន្ទប់​ជួល ទៅ​កន្លែងធ្វើការ​នៅ​ហាង​លក់​បបរ​តុ​ការ​ចំណុច​កើតហេតុ​ខាងលើ ។ លុះ​ពេល​ទៅ​ដល់​នាង​បាន​ទុក​ម៉ូតូ​នៅ​ខាង​មុខ​កន្លែងធ្វើការ​នោះ​រួច​ក៏​បាន​ចូល​ទៅ​ធ្វើការ​នៅ​ខាងក្នុង​ហាង​ដោយ​ភ្លេច​ដក​កូនសោ​ម៉ូតូ​ចេញពី​ម៉ូតូ ។ រហូត​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃ​ដដែល ទើប​សម្រាក​ហូប​បាយ​ថ្ងៃត្រង់ ហើយ​ពេល​នាង​ដើរ​ចេញ​ទៅ​យក​ម៉ូតូ ស្រាប់តែ​ចោរលួច​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​តែ​ម្ដង ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​នាង​ក៏​បាន​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​នៅ​កន្លែងធ្វើការ​ក៏​បានឃើញ​ជនសង្ស័យ​ចំនួន​០២​នាក់​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​HONDA SCOOPY ពណ៌​ស មិន​ស្គាល់​ស្លាក​លេខ ។ បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​នាង នៅ​វេលា​ម៉ោង​១០​និង​២២​នាទី ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២៦ នោះ ។ បន្ទាប់​មក​នាង​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ រាយការណ៍​ប្រាប់​នគរបាល និង​ដាក់​ពាក្យបណ្ដឹង​ដើម្បី​ឲ្យ​នគរបាល​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ​ខាងលើ ។

នគរបាល​បាន​ប្រាប់​បន្ថែម​ទៀត​ថា​លុះដល់​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល នគរបាល​ប៉ុស្តិ៍​ដង្កោ និង​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ជឹ​ម សុ​ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ ។ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​០១ ខណ្ឌមានជ័យ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចែ​ម លី​ហួរ នៅ​ត្រង់​ចំណុច​ផ្លូវលំ ស្ថិត​នៅ​ក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ។
ដោយ​ដកហូត​បាន​ម៉ូតូ​ម៉ាក HONDA SCOOPY ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1JY-4812 លេខ​តួ និង​លេខ​ម៉ាស៊ីន 5348607 ១​គ្រឿង ដែល​ជា​មធ្យោបាយ​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព រួច​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ។

ខណៈនោះ​ជនសង្ស័យ​ចែ​ម លី​ហួរ បាន​ឆ្លើយ​សារភាព​ប្រាប់​នគរបាល​ថា ខ្លួន​និង​បក្ខពួក​ចំនួន​០២​នាក់​ទៀត ទី​១/​ឈ្មោះ ហ្សា ភេទ​ប្រុស អាយុ​ប្រហែល​២០​ឆ្នាំ និង​ទី​២/​ឈ្មោះ និ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ដែល​របស់​ជន​រង​គ្រោះ​ខាងលើ​មែន ។ បន្ទប់​មក​បាន​យក​ម៉ូតូ​ដែល​លួច​បាន​នោះ​ទៅ​ឲ្យ​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ ទូច វាសនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​អ្នក​យក​ទៅ​លក់​ចែក​លុយ​គ្នា ហើយ​ខ្លួន​បាន​លុយ​ចំនួន​៦០​ដុល្លារ ( ហុកសិប​ដុល្លារ​អា​មេ​រិ​ក​) រួច​បាន​យក​មក​ស៊ីចាយ និង​ទិញ​ថ្នាំ​ញៀន​ជក់​អស់ហើយ ។

នគរបាល​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា លុះដល់​វេលា​ម៉ោង​១៦​និង​៣០​នាទី ល្ងាច​ថ្ងៃខែ​ឆ្នាំ​ដដែល នគរបាល​ខាងលើ​ក៏​បាន​បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ទូច វាសនា នៅ​ត្រង់​ចំណុច​បន្ទប់​ជួល ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ។​ពេល​នោះ​ជនសង្ស័យ​ទូច វាសនា បាន​ឆ្លើយ​សារភាព​ប្រាប់​ថា ខ្លួន​ពិតជា​បាន​ផ្សំ​គំនិត​ជាមួយ​ឈ្មោះ ចែ​ម លី​ហួរ មែន​ដោយ​យក​ម៉ូតូ​ដែល​លួច​បាន​ពី​នារី​រង​គ្រោះ​ទៅ​លក់​ឲ្យ​បុរស​ម្នាក់​ទៀត​ឈ្មោះ ម៉ា​ប់ អាយុប្រមាណ ៣២​ឆ្នាំ បាន​លុយ​ចំនួន​២០០​ដុល្លារ (​ពីរ​រយ​ដុល្លារ​អា​មេ​រិ​ក​) ។ បន្ទាប់​មក​ខ្លួន​បាន​ឲ្យ​លុយ​ទៅ​ឈ្មោះ​ចែ​ម លី​ហួរ , ឈ្មោះ ហ្សា និង​ឈ្មោះ និ​ត ក្នុង​ម្នាក់​ៗ​ចំនួន​៦០ ដុល្លារ (​ហុកសិប​ដុល្លារ​អា​មេ​រិ​ក​) ចំណែក​ខ្លួន​បាន​តែ​២០​ដុល្លារ (​ម្ភៃ​ដុល្លារ​អា​មេ​រិ​ក​)​ប៉ុណ្ណោះ រួច​យក​មក​សុ​ី​ចាយ និង​ទិញ​ថ្នាំ​ញៀន​ជក​អស់ហើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ