ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​សិក្សា​ ៖ រៀន​តាម​រយៈ​ការ​ធ្វើ​ដោយ​ដៃ ការ​ស្រលាញ់ និង​ការ​ប្រើ​គំនិត​ប្រាជ្ញា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សាលារៀន​គឺជា​ថ្នាល​បណ្តុះ​វិជ្ជា​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​ចំណេះដឹង​និង​ការ​ចែករំលែក​ដែល​​មាន​ប្រ​យោ​ជ​ន៏​សំរាប់​ក្មេង​ជំនាន់​ក្រោយ ដូចនេះ​ការ​អភិវឌ្ឍ​របស់​សិស្សានុសិស្ស គឺ​ផ្តើម​ចេញពី​ថ្នាក់​រៀន ការ​ស្វែងរក​នូវ​សាលា​សំរាប់​កូន​ៗ​គឺជា​រឿង​សំខាន់​សំរាប់​អាណាព្យាបាល​គ្រប់​រូប ។ សាលា​សិក្សា​ទ្វេ​ភាសា​បា​ម​ប៊ូ​ចា​យ៉ា​គឺជា​សាលា​និយាយ​ភាសា​ពីរ​(​ខ្មែរ និង អង់គ្លេស​)​ផ្តល់​នួ​វ​ការ​បង្រៀន​ដែល​មាន​លក្ខណៈ​ពិសេស​សំរាប់​បុត្រ​ធីតា​របស់​លោក​អ្នក ដែល​យើង​យក​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ…

រាជធានី​ភ្នំពេញ​៖ សាលារៀន​គឺជា​ថ្នាល​បណ្តុះ​វិជ្ជា​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​ចំណេះដឹង​និង​ការ​ចែករំលែក​ដែល​​មាន​ប្រ​យោ​ជ​ន៏​សំរាប់​ក្មេង​ជំនាន់​ក្រោយ ដូចនេះ​ការ​អភិវឌ្ឍ​របស់​សិស្សានុសិស្ស គឺ​ផ្តើម​ចេញពី​ថ្នាក់​រៀន ការ​ស្វែងរក​នូវ​សាលា​សំរាប់​កូន​ៗ​គឺជា​រឿង​សំខាន់​សំរាប់​អាណាព្យាបាល​គ្រប់​រូប ។

សាលា​សិក្សា​ទ្វេ​ភាសា​បា​ម​ប៊ូ​ចា​យ៉ា​គឺជា​សាលា​និយាយ​ភាសា​ពីរ​(​ខ្មែរ និង អង់គ្លេស​)​ផ្តល់​នួ​វ​ការ​បង្រៀន​ដែល​មាន​លក្ខណៈ​ពិសេស​សំរាប់​បុត្រ​ធីតា​របស់​លោក​អ្នក ដែល​យើង​យក​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ Waldorf ដែល​មានបទពិសោធន៍​ជាង​១០០​ឆ្នាំ​មក​ហើយ​នៅ​ជុំវិញ​ពិភពលោក​។ យើង​មានការ​បង្រៀន​ជា​ភាសា​ខ្មែរ​និង​ភាសា​អង់គ្លេស​ជាមួយ​គ្រូ​ដែល​មានការ​ទទួលស្គាល់​ពី​ Waldorf​ ដោយ​មាន​បទ​ពិសោធន៍​ក្នុង​ការ​អប់រំ​ និង​ការ​បង្រៀន​ជាង​២០​ឆ្នាំ​នៅ​គ្រប់មុខ​វិជ្ជា​។

ទីធ្លា​សាលា​ធំ​ទូលាយ​ដោយ​មានការ​រៀបចំ​បែប​ធម្មជាតិ​ស្រស់បំព្រង ។ នៅ​ក្នុង​ការ​បង្រៀន​យើង​លើកទឹកចិត្ត​ដល់​សិស្ស​អោយ​មានការ​អនុវត្ត​ច្រើន​ប្រកបដោយ​ពិចារណា ក្តី​ស្រលាញ់ និង​គំនិត​ប្រាជ្ញា ហើយ​ផ្តល់​អោយ​គាត់​នូវ​ភាព​ក្លាហាន​ក្នុង​ការ​ស្វែង​យល់​ពី​សក្តានុពល​របស់​គាត់​បាន​យ៉ាង​ច្បាស់លាស់​។

សាលា​ទ្វេ​ភា​បា​ម​ប៊ូ​ចា​យា មា​ន​ថ្នាក់​បង្រៀន​គ្រប់​កំរិត​ទៅ​តាម​អាយុ​សិស្ស ។ យើងខ្ញុំ​ទទួល​សិស្ស​ចូល​រៀន​ចាប់ពី​អាយុ​៣​ឆ្នាំ​ឡើង​ទៅ ។ ក្រុម​គ្រួសារ​សិស្ស​ដែល​ចាប់អារម្មណ៍​សូម​ទាក់ទង​តាម​ទូរ​សព្ទ័​នឹង​អ៊ី​ម៉ែ​ល​ដូច​ខាងក្រោម​ដើម្បី​ធ្វើការ​ណាត់ជួប​ជាមួយ​ខាង​ផ្នែក​សិក្សា​សំរាប់​ព​ត៌​មាន​បន្ថែម នឹង មក​ទស្សនៈកិច្ច​នៅ​សាលារៀន​បា​ម​ប៊ូ ចា​យា​។

សម្រាប់​ព័ត៌មាន​លម្អិត ទូរ​ស័ព្ទលេខ​ ៖ ០៩៩ ៧២២ ៣១៦ ,០១២ ២៣៣ ៩៤៨ ,
អុី​ម៉ែ​ល​ ៖ learning@bambujaya.com / Facebook :BambujayaLearningCommunity៕ ដោយ​ស​ហ​ការ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ