លោកជា សុផារ៉ា៖ រាល់សំណង់​ដែល​សង់​គ្មាន​​ច្បាប់​..ត្រូវដាក់ពាក្យប្តឹង


រាជធានី​ភ្នំពេញ​ ៖ លោកជា សុ​ផា​រ៉ា ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគ​រូប នី​យ​កម្ម​សំណង់ និង​សុរិ​យោដី បាន​មាន​ប្រសាសន៍​ណែនាំ​ឱ្យ​មន្ត្រី​ មុន​នឹង​អនុញ្ញាតឱ្យសាងសង់​សំណង់ ត្រូវ​តែពិនិត្យ​លិខិត​បើក​ការដ្ឋានបញ្ចប់​ការដ្ឋាន ពិសេស​ សម្រាប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ មេត្តា​អនុវត្ត​តាម​ក្រម​សំណង់ និង​បទដ្ឋាន​បច្ចេកទេស ។ ក្នុង​កិច្ចប្រជុំ​ជាមួយ​ម្ចាស់​សំណង់ និង​ក្រុមហ៊ុន​ម៉ៅ​ការ សាងសង់​នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២៥​ មិថុនា​លោក​ជា សុ​ផា​រ៉ា បាន​លើក​ឡើង​ថា រាល់​សំណង់​ដែល​សង់​គ្មាន​ច្បាប់ ចាប់ពី​ពេល​នេះ​ទៅ គឺ​អាជ្ញាធរ​ជាដើម​បណ្តឹង ត្រូវ​ដាក់​ពាក្យបណ្តឹងទៅ​ព្រះរាជអាជ្ញា ។

លោក​បាន​លើក​ឡើង​ទៀត​ថា យើង បង្កើត​គណៈកម្មការ ដើម្បី​ចុះ​ត្រួតពិនិត្យ​រាល់​សំណង់ ហើយ​គោលដៅ​នៃ​ការ​ត្រួតពិនិត្យ​សំណង់ គឺ បងប្អូន​ត្រូវ​រៀបចំ​ត្រៀម​ឯកសារ​បង្ហាញ​ថា ការ design គ្រឿង​បង្គំ​របស់​សំណង់ មាន​បទដ្ឋាន​បច្ចេកទេស​យ៉ាងណា ដោយ​ឲ្យ​វិស្វករ ត្រៀម​ឯកសារ​មក​បង្ហាញ​ដល់​គណៈកម្មកា ដើម្បី​ងាយស្រួល​ក្នុង​ការ​សហការ ចូលរួម​កែ​លម្អ សំណង់​តាម​ស្តង់ដារ​បច្ចេកទេស​ឡើង​វិញ ។

លោក​បាន​បញ្ជាក់​ថា គណៈកម្មការ​របស់​យើង​ចុះ​ទៅ​ដល់​ក្នុង​ជំហាន​ដំបូង ក្នុង​មួ​យស​ប្តា​ហ៍ មិន​រំខាន​ពេលវេលា​នោះ​ទេ​។​ដូច្នេះ សូម​បងប្អូន​ទាំងអស់ មេត្តា​ត្រៀម​ឯកសារ កុំ​មាន​ទម្លាប់​ថា គណៈកម្មការ​ចុះ​ទៅ ហុច​ស្រោមសំបុត្រ សូម​ឱ្យ​បងប្អូន​ធ្វើ​តាម​ជំនាញ ព្រោះ​យើង​មាន​៨ គណៈ កម្ម​ការ​ដែល​ចុះ​ត្រួតពិនិត្យ​លើ​ការងារ​សំណង់​នេះ ។

ម្យ៉ាងទៀត​ ក្នុង​ពេល​បំពេញបេសកកម្ម សូម​បងប្អូន​យល់​ថា ការ​ចុះ​ទៅ​នេះ គឺ​អនុវត្ត​តាម​ជំនាញ និង​វិជ្​ជាជីវៈ​ប្រកប​ទៅ​ដោយ​ក្រមសីលធម៌​ត្រឹមត្រូវ ដើម្បី​ទាក់ទាញ​វិនិយោគ​នៅ​ក្នុង​ខេត្ត​ព្រះ សីហ​នុ​កាន់​ច្រើន​និង​កាន់តែ​ល្អ​ថែម​ទៀត ។​លោក សង្ឃឹម ជឿជាក់​ទៅ​លើ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​មន្ត្រី ថ្នាក់​ជាតិ ទាំង​អស់ ចូលរួម​គាំទ្រ​នៅ​ក្នុង​ដំណើរការ​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ ៕ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ