ខេត្តកំពត ៖ ជនសង្ស័យចំនួន១០នាក់សុទ្ធតែជាក្មេងស្ទាវដែលធ្វើសកម្មភាពស្ទាក់វាយ ប្លន់ម៉ូតូអ្នកដំណើរ ស្ថិតក្នុងភូមិសាស្ត្រឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសមត្ថកិច្ចខេត្តកំពតកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តនៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះ ។
ទាក់ទិននឹងករណីខាងលើសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពតបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រឹកនេះ គឺជាប់ពាក់ព័ន្ធនឹងករណីស្ទាក់វាយប្លន់ម៉ូតូម៉ាក C125 ផលិតឆ្នាំ២០១៩ មួយគ្រឿងរបស់ជនរងគ្រោះជិះគ្នាបីនាក់ ដែលកំពុងធ្វើដំណើរតាមដងផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ចំណុចខាងលិចផ្លូវឡើងទៅរមណីយដ្ឋានឋានសួគ៌បូកគោ ស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទីព្រឹក ដោយសកម្មខាងលើ ។
ក្រុមជនសង្ស័យបានជិះម៉ូតូកៀរ រួចធាក់ផ្តួលម៉ូតូជនរងគ្រោះឱ្យដួល រួចយកដំបងដំថ្មវាយទៅលើជនរងគ្រោះ ហើយប្លន់ម៉ូតូជិះឆ្ពោះទៅទិសខាងលិច ហើយក្រោយពីមានបណ្តឹងរបស់ម្ចាស់ម៉ូតូទើបកម្លាំងសមត្ថកិច្ចសហការគ្នា ឃាត់ខ្លួនជនសង្ស័យបាននៅម្តុំស្ពានកំពង់ស្មាច់ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួចនាំខ្លួនជនសង្ស័យមកកាន់ស្នងការដ្នាននគរបាលខេត្តកំពតតែម្តង ។
សមត្ថកិច្ចបានបន្តថា ការបង្ក្រាបជនសង្ស័យ១០នាក់នេះកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពតបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកឈូ និងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយប្រតិបតិ្តការនេះកម្លាំងបានដកហូតម៉ូតូរបស់ជនសង្ស័យចំនួន៥គ្រឿង ដែលគេជិះឌុបគ្នាធ្វើសកម្មភាពផងដែរ ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រុមជនសង្ស័យទាំង១០នាក់ រួមមាន ១-ឈ្មោះ ឡុង បញ្ញា អាយុ១៦ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា រាជធានីភ្នំពេញ ២ -ឈ្មោះ វី សុខយី អាយុ១៦ឆ្នាំ រស់នៅភូមិកប់ស្រូវតូច សង្កាត់កូករកា រាជធានីភ្នំពេញ ៣ -ឈ្មោះ ឈួន សិលា ហៅឡា អាយុ១៦ឆ្នាំ រស់នៅផ្ទះជួល ភូមិក្រោលគោ ខណ្ឌឫស្សីកែវ ៤-ឈ្មោះ គឹម រិទ្ធី ហៅធី ភេទប្រុស អាយុ១៦ឆ្នាំ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិសែនជ័យ ៥-ឈ្មោះ សេង វីរៈ ហៅប៉ក់ អាយុ១៦ឆ្នាំ នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ៦-ឈ្មោះ សុផាត សុបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិគីឡូម៉ែត្រ៧ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ៧-ឈ្មោះ រីម ដារ៉ាចាន់ អាយុ១៧ឆ្នាំ នៅភូមិ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ៨-ឈ្មោះ អ៊ុំ សែនឧត្តម អាយុ១៦ឆ្នាំ នៅភូមិគីឡូម៉ែត្រកេខ៧ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ៩-ឈ្មោះ សាត ភារ៉ុង ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិឃ្មួញ ខណ្ឌសែនសុខ ១០-ឈ្មោះ នី ស្រីខួច ភេទស្រី អាយុ១៧ឆ្នាំ នៅតាស្គរ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ក្រោយពីសាកសួរជនសង្ស័យ រួមជាមួយវត្ថុតាងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ កែសម្រួលដោយ ៖ សុឃាក់
ខេត្តបាត់ដំបង ៖ ការប្រកួតកីឡាប្រណាំងម៉ូតូលើដីរាបប្រចាំឆ្នាំ២០១៩ ដែលរៀបចំឡើងដោយ Kara សហការជាមួយសហព័ន្ធកីឡាប្រណាំងយានយន្តកម្ពុជា ព្រមទាំងទទួលបានការគាំទ្រពី...
រឿងដ៏ល្អបំផុតដែលអ្នកអាចធ្វើបានដើម្បីបង្ការ និងគ្រប់គ្រងបញ្ហាសុខភាពដូចជា ជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី២ និងមហារីកគឺសម្របខ្លួនទៅនឹងទម្លាប់ញ៉ាំ...
ខេត្តកណ្ដាល ៖ ជនសង្ស័យចំនួន៥នាក់ប្រដាប់ដោយខ្សែក្រវាត់ និងមួកសុវត្ថិភាពបានជិះម៉ូតូ២គ្រឿងដេញតាមវាយប្លន់យកម៉ូតូ១គ្រឿងពីយុវជន២នាក់ ប៉ុន្តែមិនបានសម្រេច...
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី៦ ខែធ្នូ លោកគួច ចំរើន អភិបាលខេត្តុ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យការដ្ឋានសំណង់ចំនួន៣កន្លែងនៅខាងក្រោយសណ្ឋាគារសុខា ក្នុងភូមិ...
រាជធានីភ្នំពេញ ៖ ថ្មីៗនេះ បន្ទាប់ពីផលិតផលរូបរាងថ្មីរបស់ស្រាបៀរកម្ពុជា ទទួលបានការគាំទ្រខ្លាំងពីអតិថិជនទូទាំងប្រទេស ក្រុមហ៊ុនក៏ចាប់ផ្តើមផ្តល់នូវបទពិសោធន៍...
ការសម្រេចចិត្តជ្រើសរើសយកមនុស្សប្រុសឬស្រីម្នាក់មកធ្វើជាស្វាមី ឬភរិយាពិតជារឿងសំខាន់ណាស់នៅក្នុងជីវិតជាគ្រហស្ថ បើជ្រើសរើសខុស បុគ្គលនោះនឹងជួបប្រទះនូវ...
ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៤ឃុំ នៅជាយភ្នំកំចាយបូកគោ ស្ថិតក្នុងស្រុកព្រៃនប់មានចំនួន...
ឥទ្ធិពលដែលបង្កពីបម្រែបម្រួលបរិស្ថានកំពុងតែអាចមើលឃើញកាន់តែច្បាស់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលម៉ាស៊ីនកាន់តែមានភាពឆ្លាតវៃទៅ និងការព្រួយបារម្ភពីសង្គ្រាម...
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការដឹកនាំអនុវត្តផែនការសកម្មភាពបង្ការ ទប់ស្កាត់ បង្ក្រាបអំពើលួច ឆក់ នៅរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងទី៩ ខែធ្នូ...
រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ (KOSHA) បានសម្រេចបន្តកិច្ចសហប្រតិបត្តិការជួយពង្រឹងសុខភាព និងសុវត្ថិភាពការងារជាមួយកម្ពុជាជាលើកទី៤...
សម្រាប់អនាគតកាល…លែងមានអ្នកនយោបាយ «ជើងខ្លាំង» ណាមួយហ៊ាន «ចូលហ៊ុន»…បង្កើតបក្សជាមួយលោកសម រង្ស៊ី ទៀតហើយ…ព្រោះលោកសម រង្ស៊ី ធ្វើនយោបាយរុញស៊ីក្លូចូលឡាន…ហើយ...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គិភ័យមួយបានកើតឡើងនៅជាន់ទី១៩ របស់អគារការដ្ឋានសំណង់យីហោ GIA TOWER បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លិបសេះបង្កង់ Cristiano Ronaldo និយាយជាមួយមិត្តភក្តិពីរឿងដែលរូបគេសោកស្តាយបំផុត ខណៈដែលពេលនេះអ្វីៗហាក់បីដូចជា...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមពង្រឹងក្រុមរបស់គាត់នៅខែមករា ឆ្នាំ២០២០ខាងមុខ ។...
ខេត្តព្រះសីហនុ ៖ មួយរយៈនេះ មានរថយន្តតាក់សុីដឹកភ្ញៀវជនជាតិចិនក្នុងក្រុងព្រះសីហនុមួយចំនួន ត្រូវបានជនមិនស្គាល់មុខ ធ្វើការវាយប្រហារដោយគប់បំបែកកញ្ចក់ជា...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រោងចក្រផលិតទឹកកកដើម និងអនាម័យចំនួន២កន្លែងខាងជើង និងខាងត្បូងក្បែរកំពង់ដព្រែកលៀប កោះដាច់ កំពុងតែបង្កសំឡេងរំ...
ខេត្តបន្ទាយមានជ័យ ៖ «មន្ត្រីជំនាញ មុននឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋសាងសង់លំនៅដ្ឋានត្រូវពិនិត្យឱ្យបានច្បាស់លាស់ចៀសវាងប៉ះពាល់ចំណីផ្លូវ, ចំណីស្ទឹង-បឹងបួរ និងចំណី...
ប្រទេសស៊ីលី ៖ កងទ័ពអាកាសស៊ីលី ដែលដាក់ពង្រាយមធ្យោបាយសង្គ្រោះដ៏ច្រើនប្រកាសថា យន្តហោះយោធាស៊ីលី១គ្រឿងជាមួយមនុស្សជិះក្នុងនោះ៣៨នាក់ ដែលបាត់ដានពីរ៉ាដា កាលពី...
តាមគេហទំព័រហោរាសាស្ត្រចិនសែដែលល្បីឆុតបំផុតបានទស្សន៍ទាយថា ចាប់ពីព្រលប់ថ្ងៃនេះ (ថ្ងៃអង្គារ ទី១០ ខែធ្នូ) រហូតដល់ព្រឹកស្អែកឆ្នាំទាំង៧ត្រូវផ្លាស់ប្ដូរ...
ដំបូន្មានល្អៗដែលជួយឲ្យអ្នករកលុយបានច្រើនជាងមុនមានច្រើនណាស់ ហើយដំបូន្មានដែលអាក្រក់ៗក៏មានប្រហាក់ប្រហែលគ្នាដែរ ។ បើអ្នកចេះតែស្តាប់តាមដំបូន្មានរបស់អ្នក...