ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែនការ​មួយ​មាន​ទឹកប្រាក់​៥០​ពាន់​លាន​ដុល្លារ

4 ឆ្នាំ មុន

ប្រទេស​អុី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ទីប្រឹក្សា​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ គឺ​លោក​JARED KUSHNER កាលពី​ថ្ងៃ​ទី​២៥​មិថុនា​បាន​ស្នើ​ដល់​ពួក​ប៉ា​ឡេ​ស្ទី​ន ឲ្យ​ចាប់​យក​ផែនការ​នៃ​ដំណោះស្រាយ​សន្តិភាព​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ស្នើ​ឡើង​ដោយ​ក្រុង​វ៉ា​ស៊ិ​ន​តោន ដែល​នោះ​នឹង​ជា​លក្ខខណ្ឌ​ជា​មុន​មួយ​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​។ កូនប្រសា​រូប​នោះ​របស់​លោក​ត្រាំំ បាន​ស្នើ​ម្យ៉ាងទៀត​ដល់​នាយក​រដ្ឋមន្ត្រី​អុី​ស្រា​អែ​ល…

ប្រទេស​អុី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ទីប្រឹក្សា​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ គឺ​លោក​JARED KUSHNER កាលពី​ថ្ងៃ​ទី​២៥​មិថុនា​បាន​ស្នើ​ដល់​ពួក​ប៉ា​ឡេ​ស្ទី​ន ឲ្យ​ចាប់​យក​ផែនការ​នៃ​ដំណោះស្រាយ​សន្តិភាព​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ស្នើ​ឡើង​ដោយ​ក្រុង​វ៉ា​ស៊ិ​ន​តោន ដែល​នោះ​នឹង​ជា​លក្ខខណ្ឌ​ជា​មុន​មួយ​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​។

កូនប្រសា​រូប​នោះ​របស់​លោក​ត្រាំំ បាន​ស្នើ​ម្យ៉ាងទៀត​ដល់​នាយក​រដ្ឋមន្ត្រី​អុី​ស្រា​អែ​ល លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ ឲ្យ​លើក​ពី​ទឹកប្រាក់​វិនិយោគ​៥០​ពាន់​លាន​ដុល្លារ ពេល​បើក​សន្និសីទ​មួយ​នៅ​ប្រទេស​បា​រ៉ែ​ន ដែល​រៀបចំ​ធ្វើ​ដើម្បី​ទាក់ទាញ​អ្នក​ផ្ដល់​ជំនួយ​លើ​ពិភពលោក​ទាំងមូល​។ ផែនការ​នោះ​នឹង​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​ការងារ​ធំ​ៗ​និង​ពង្រីក​ទេសចរណ៍ ដែល​បែប​នោះ​នឹង​បង្កើត​ការងារ​បាន​១​លាន​។

សន្និសីទ​នោះ​គេ​លើក​តែ​ពី​រឿង​ទឹកប្រាក់ តែ​មិន​និយាយ​ពី​រឿង​នយោបាយ​ឡើយ​។ វា​ហាក់ដូចជា​ការ​ប្រើ​ប្រាក់​សម្រាប់​អូស​ទាញ​។ លោក​JARED KUSHNER​និយាយ​ក្នុង​សន្និសីទ​នោះ​ថា ទស្សនៈ​របស់​យើង គឺ​ភាព​រុងរឿង​ខាង​សេដ្ឋកិច្ច​អាច​កើត​មាន​ទាល់តែ​មាន​សន្តិភាព​។ ការ​វិនិយោគ​និង​ការ​អភិវឌ្ឍន៍​ជា​បរិយាកាស​ដ៏​ប្រសើរ​សម្រាប់​ការ​ធ្វើ​ជំនួញ​។ រឿង​នយោបាយ​នឹង​ដើរ​តាម​ក្រោយ​។

ទោះបី​យ៉ាងណា​តើ​សន្និសីទ​រយៈពេល​២​ថ្ងៃ​នោះ​អាច​ទទួល​បាន​លទ្ធផល​ដែរ​ទេ បើ​បណ្ដា​ភាគី​ដែល​ទាក់ទិន​មិន​ចូលរួម​ផង​នោះ? ពួក​ប៉ា​ឡេ​ស្ទី​ន​បាន​ធ្វើ​ពហិការ​សន្និសីទ​នេះ ដោយ​វាយតម្លៃ​ថា លោក​ត្រាំ​ជា​មនុស្ស​ស្និទ្ធ​អុី​ស្រា​អែ​ល គ្រាន់តែ​ប៉ុនប៉ង​ចង់​ទិញ​ពួក​ប៉ា​ឡេ​ស្ទី​ន​ប៉ុណ្ណោះ​។ តាម​ការ​ពិត​សំណើ​នោះ​មាន​ទិស​ដៅ​៣​៖ ទិស​ដៅ​ទី​មួយ​បញ្ចប់​បុព្វហេតុ​ប៉ា​ឡេ​ស្ទី​ន ទី​២​ផ្ដល់​ភ្លើង​ខៀវ​ដល់​សត្រូវ​ស្យូ​នី​ស្ត​ក្នុង​ការ​ពង្រីក​ដែនដី​កាន់កាប់ ហើយ​ទី​៣​បើកទ្វារ​ឲ្យ​មាន​ប្រក្រតី​ភាព​នៃ​ទំនាក់ទំនង​រវាង​បណ្ដា​ប្រទេស​អា​រ៉ាប់​និង​អុីស្រា​អែ​ល​។

ជា​ប្រតិកម្ម​តប​ចំពោះ​សន្និសីទ​នោះ ពួក​ប៉ា​ឡេ​ស្ទី​ន​ជា​ច្រើន​ពាន់​នាក់ កាលពី​ថ្ងៃ​ទី​២៥​មិថុនា បាន​ធ្វើ​បាតុកម្ម​នៅ​តំបន់​ស៊ី​ស​ហ្ស៊​ក​ដា​នី​ដែល​អុី​ស្រា​អែ​ល​កាន់កាប់​។ អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​ចង់បាន​ជាបឋម​ដំណោះស្រាយ​រដ្ឋ​២ តែ​រដ្ឋការ​អា​មេ​រិ​ក​នា​ពេល​ថ្មី​ៗ​នេះ​ឲ្យ​ដឹង​ថា ខ្លួន​អាច​យល់ព្រម​ឲ្យ​អុីស្រា​អែ​ល​កាត់​យក​ដែនដី​ប៉ា​ឡេ​ស្ទី​ន​មួយ​ចំនួន​។ នោះ​ជា​គំនិត​ដែល​នាយក​រដ្ឋមន្ត្រី​អី​ុ​ស្រា​អែ​ល​ធ្លាប់​លើក​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ