ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ ចេញ​សារ​ព្រមា.ន និង​ចោទ​អ៊ី​រ៉​ង់​ថា​កំពុងធ្វើការ​ងារ​អន់​ខ្លាំង​ណាស់ ជុំវិញ​រឿង​ច្រក​ហ័​រ​មូស

1 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​៩ ខែមេសា…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) បាន​ចោទ​អ៊ី​រ៉​ង់​ថា​កំពុង​តែ​ធ្វើ​ការងារ​អន់​ខ្លាំង​ណាស់​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ប្រេង​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) និង​រំលោភ​លើ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រយៈពេល​២​ស​ប្តា​ហ៍រ​វាង​ភាគី​ទាំង​ពីរ​។ នេះ​បើ​តាម​ប្រភព​ពី AFP បាន​ចេញផ្សាយ​។

នៅ​ក្នុង​ការ​បង្ហោះ​ជា​ច្រើន​លើ​បណ្តាញ​សង្គម ដែល​បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច​ជា​ថ្មី​ចំពោះ​បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​នេះ លោក ត្រាំ បាន​ព្រមាន​អ៊ី​រ៉​ង់​កុំឱ្យ​យក​ថ្លៃ​សេវា​លើ​កប៉ាល់​ដែល​ឆ្លងកាត់​ច្រក​ហ័​រ​មូស​។ លោក​បាន​លើក​ឡើង​តាម​រយៈ​សារ​នៅ​លើ​បណ្តាញ​សង្គម Truth Social ដូច្នេះ​ថា «​អ៊ី​រ៉​ង់​កំពុង​តែ​ធ្វើ​ការងារ​អន់​ខ្លាំង​ណាស់​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ប្រេង​ឆ្លងកាត់​ច្រក​ហ័​រ​មូស​។ នោះ​មិនមែន​ជា​កិច្ចព្រមព្រៀង​ដែល​យើង​មាន​នោះ​ទេ​!»​។

អ៊ី​រ៉​ង់ និង​អា​មេ​រិ​កបាន​ព្រមព្រៀង​គ្នា​ថា ច្រក​ហ័​រមូ​សនឹង​បើក​ឡើង​វិញ​ភ្លាម​ៗ បន្ទាប់​ពី​បទ​ឈប់​បាញ់​២​ស​ប្តា​ហ៍ ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៦​។ ទោះ​យ៉ាងណា​ក៏​ដោយ តាម​ទិន្នន័យ​ពី​ទីភ្នាក់ងារ​តាមដាន​ចរាចរណ៍​សមុទ្រ​បាន​បង្ហាញ​ថា​មាន​តែ​កប៉ាល់ ១០ គ្រឿង​ប៉ុណ្ណោះ​ដែល​បាន​ឆ្លងកាត់ ចាប់តាំងពី​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​។ មិនតែប៉ុណ្ណោះ ភាព​តានតឹង​បាន​កើនឡើង​ថែម​ទៀត បន្ទាប់​ពី​អ៊ី​រ៉​ង់​បាន​ស្នើ​ឱ្យ​បង់​កម្រៃជើងសា​រលើប​ណ្តា​កប៉ាល់​ដឹក​ជញ្ជូន ដែល​កន្លង​មក លោក ត្រាំ ក៏​ធ្លាប់​ស្នើ​ស្រ​ដៀង​គ្នា​នេះ និង​ថែម​ទាំង​ប្រកាស​ចង់​យក​ថ្លៃ​កម្រៃជើងសារ​រួម​គ្នា​ជាមួយ​អ៊ី​រ៉​ង់​ទៀត​ផង​។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ តាម​រយៈ​ការ​បង្ហោះ​សារ កាលពី​ថ្ងៃ​ទី​៩ ខែមេសា កន្លង​ទៅ លោក ត្រាំ លើក​ឡើង​ដូច្នេះ​ថា «​មាន​របាយការណ៍​ថា អ៊ី​រ៉​ង់​កំពុង​គិតថ្លៃ​សេវា​កប៉ាល់​ដឹក​ប្រេង​ដែល​ឆ្លងកាត់​ច្រក​ហ័​រ​មូស​។ ពួក​គេ​មិន​គួរ​ធ្វើ​ដូច្នោះ​ទេ ហើយ​បើ​ពួក​គេ​ធ្វើ​ដូច្នោះ​មែន ពួក​គេ​គួរតែ​ឈប់​ឥឡូវនេះ​!»​។
នៅ​ក្នុង​ការ​បង្ហោះ​មួយ​ផ្សេង​ទៀត លោក ត្រាំ បាន​វាយបក​ទៅ​កាន់​បណ្តា​មតិ​រិះគន់​ចំពោះ​បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​ជាមួយ​អ៊ី​រ៉​ង់ ដោយ​បាន​បន្ថែម​ថា «​យ៉ាង​ឆាប់រហ័ស អ្នក​គ្រប់​គ្នា​នឹង​ឃើញ​ប្រេង​ចាប់ផ្តើម​ឆ្លងកាត់ ដោយ​មាន ឬ​គ្មាន​ជំនួយ​ពី​អ៊ី​រ៉​ង់​»​។

គួរ​បញ្ជាក់​ថា អនុ​ប្រធានាធិបតី​អា​មេ​រិ​ក លោក JD Vance នឹង​ចាប់ផ្តើម​ការ​ចរចា​ជាមួយ អ៊ី​រ៉​ង់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បា​ដ ប្រទេស​ប៉ា​គី​ស្ថាន នា​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២៦​។ បេសកជន​ពិសេស លោក Steve Witkoff និង​កូនប្រសា​រលោក ត្រាំ គឺ លោក Jared Kushner ក៏​កំពុង​ធ្វើ​ដំណើរ​ជាមួយ​លោក JD Vance ផង​ដែរ​។

ទន្ទឹម​នឹង​នេះ នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល លោក Benjamin Netanyahu ក៏​បាន​យល់ព្រម​តាម​ការ​ហៅ​ទូរស័ព្ទ​ជាមួយ​លោក ត្រាំ ដើម្បី​រក្សា​ភាព​ស្ងប់ស្ងាត់ បន្ទាប់​ពី​ការ​វាយប្រហារ​ដ៏​សាហាវ​លើ​ប្រទេស​លី​បង់ បាន​ឆក់​យក​ជីវិត​មនុស្ស​រាប់រយ​នាក់ កាលពី​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៦៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ