ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! ករណីឆេះ​បន្ទប់​ខុន​ដូ​ ជាន់​ទី​៣៥ របួ.ស​ជនជាតិ​ចិន​ម្នាក់ នៅផ្លូវ៦០ម៉ែត្រ​

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទប់​ខុន​ដូរ​ជាន់​ទី​៣៥​មួយ​កន្លែង ត្រូវ​បានអគ្គិភ័យ​​ឆាបឆេះ​ បណ្តាល​អោយរ​ងរ​បួ​សបុរសជន​ជាតិចិន​ម្នាក់ ផ្អើល​សមត្ថកិច្ច​ពន្លត់អគ្គីភ័យ​ជួយ​អន្តរាគមន៍​ទប់ស្កាត់ នៅ​វេលា​ម៉ោង ១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០៩​ខែមេសា​ឆ្នាំ​២០២៦ នៅចំនុចបន្ទប់​អគារ​ខុន​ដូរ…

រាជធានីភ្នំពេញ ៖ បន្ទប់​ខុន​ដូរ​ជាន់​ទី​៣៥​មួយ​កន្លែង ត្រូវ​បានអគ្គិភ័យ​​ឆាបឆេះ​ បណ្តាល​អោយរ​ងរ​បួ​សបុរសជន​ជាតិចិន​ម្នាក់ ផ្អើល​សមត្ថកិច្ច​ពន្លត់អគ្គីភ័យ​ជួយ​អន្តរាគមន៍​ទប់ស្កាត់ នៅ​វេលា​ម៉ោង ១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០៩​ខែមេសា​ឆ្នាំ​២០២៦ នៅចំនុចបន្ទប់​អគារ​ខុន​ដូរ URBAN VILLAGE ជាន់​ទី​៣៥ ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ មិនដឹង​ថា​មាន​បញ្ហា​អ្វី​នោះ​ទេ ស្រាប់តែ​មាន​អណ្ដាតភ្លើង​ឆេះ​សន្ធោសន្ធៅ​នៅ​បន្ទប់​ខុន​ដូរ​ជាន់​ទី​៣៥​ដែល​ស្នាក់​នៅ​ដោយ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់ ភ្លាម​ៗ​នោះ​ផង​ដែរ​គេ​បានឃើញ​បុរស​ជនជាតិ​ចិន​រូប​នោះ​ចេញ​មក​ក្រៅ​ដោយ​មាន​ស្នាម​របួស​រលាកភ្លើង​ផង​ដែរ ដោយ​ឃើញ​សភាព​បែប​នេះ សន្តិសុខ​នៅ​ទីនោះ​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់ និង​រាយការណ៍​ជូន​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ការ​រិ​យា​ល័យ​ទៅ​ជា​ច្រើន​គ្រឿង តែ​មិន​បាន​បាញ់​ទឹក​នោះ​ទេ កម្លាំង​ជំនាញ​បាន​នាំ​គ្នា​ឡើង​ទៅ​បន្ទប់​ដែល​ឆេះ ប្រើប្រាស់​ប្រព័ន្ធ​សង្គ្រោះ​នៅ​អគារ​ខុន​ដូរ ធ្វើការ​បាញ់​ពន្លត់​រហូត​ដល់​ម៉ោង ១១​និង​២០​នាទី​យប់​ថ្ងៃ​ដដែល​ទើប​រលត់​ទៅ​វិញ​ជា​ស្ថាពរ ។

ករណី​នេះ មិន​មានឆេះ​រាលដាល​ដល់​បន្ទប់​ផ្សេង​ៗ​នោះ​​ទេ​ គ្រាន់តែ​ខូចខាត​បន្ទប់​ខុន​ដូរ​អស់​១​បន្ទប់ និង​សំភារៈ​ប្រើប្រាស់​មួយ​ចំនួន និង​បណ្តាល​អោយ​បុរស​ជា​ជនជាតិ​ចិន រង​របួស​ដោយ​ស្នាម​រលាកភ្លើង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំពោះ​មូលហេតុ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ ។

តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា ម្ចាស់​បន្ទប់ខាងលើឈ្មោះ​ CHEN QI ភេទប្រុស អាយុ ៣៣​ឆ្នាំ ​ជាអ្នក​ទេសចរណ៍ កាន់ passport EQ2767543 ។

-មូលហេតុ​: បណ្តាល​មក​ពី​ជក់បារី​ទុក​ចោល
-​ខូចខាត​: ម៉ា​សុ​ី​ន​ត្រជាក់​ចំនួន​២​គ្រឿង ពូក​ចំនួន​១ ទូរ​ខោអាវ​ចំនួន​១ គ្រែរ​ចំនួន​១ នឹង​សំភារៈ​មួយ​ចំនួន ។
-​របួស​មនុស្ស ១​នាក់ ជា​ជនជាតិ​ចិន។

-រថយន្ត​កា​រិ​ពន្លត់អគ្គិភ័យ ចំនួន​៥​គ្រឿង ( ពុំ​បាន​ប្រើប្រាស់​ទឹក ) ។
-​រថយន្ត​ជំនួយ​: ស្រា​បៀរ​​ចំនួន​១​គ្រឿង
_​សរុប​ឡាន​ចំនួន​៦​គ្រឿង

​ក្នុងករណីខាងលើ ត្រូវបានពន្លត់​ចប់ នៅ​ម៉ោង ១១​នឹង​០០​នាទី​យប់ នា​ថ្ងៃខែ ឆ្នាំ​ដដែល​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ