ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនប្រកាសបិទដែនអាកាសលើផ្ទៃទឹកក្បែរក្រុង​សៀងហៃ ដែលមានទំហំធំជាងកោះតៃវ៉ាន់ដល់​ទៅ២ដង ​

1 នាទី មុន

ប្រទេស​ចិន ៖ យោង​តាម​សារ​មួយ​ចំពោះ​បណ្ដា​អ្នក​បើក​យន្តហោះ​ចេញ​ដោយ​ទីភ្នាក់ងារ​អាកាស​ចរណ៍​ស៊ី​វិល​អា​មេ​រិ​ក ​FAA​ថា ចិន​បាន​ហាមឃាត់​យន្តហោះ​ស៊ី​វិល​មិន​ឲ្យ​ហោះ​កាត់​ដែនអាកាស​នៃ​ដែនទឹក​ក្រុង​សៀង​ហៃ ដែល​មាន​ទំហំ​ធំ​ជាង​កោះ​តៃវ៉ាន់​ដល់​២​ដង ​សម្រាប់​រយៈពេល​៤០​ថ្ងៃ តែ​មិន​បាន​បញ្ជាក់​ពី​ហេតុផល​នៃ​ការ​ហាមឃាត់​នោះ​ឡើយ​។ ការ​ហាមឃាត់​នោះ​ មាន​ជា​ធរមាន​ប៉ុន្មាន​ម៉ោង​ក្រោយមក…

ប្រទេស​ចិន ៖ យោង​តាម​សារ​មួយ​ចំពោះ​បណ្ដា​អ្នក​បើក​យន្តហោះ​ចេញ​ដោយ​ទីភ្នាក់ងារ​អាកាស​ចរណ៍​ស៊ី​វិល​អា​មេ​រិ​ក ​FAA​ថា ចិន​បាន​ហាមឃាត់​យន្តហោះ​ស៊ី​វិល​មិន​ឲ្យ​ហោះ​កាត់​ដែនអាកាស​នៃ​ដែនទឹក​ក្រុង​សៀង​ហៃ ដែល​មាន​ទំហំ​ធំ​ជាង​កោះ​តៃវ៉ាន់​ដល់​២​ដង ​សម្រាប់​រយៈពេល​៤០​ថ្ងៃ តែ​មិន​បាន​បញ្ជាក់​ពី​ហេតុផល​នៃ​ការ​ហាមឃាត់​នោះ​ឡើយ​។

ការ​ហាមឃាត់​នោះ​ មាន​ជា​ធរមាន​ប៉ុន្មាន​ម៉ោង​ក្រោយមក ​និង​មាន​រយៈពេល​ដល់​ថ្ងៃ​ទី​៦​ ឧសភា​។ ការ​ហាមឃាត់​នោះ​ទាក់ទិន​នឹង​តំបន់​៥ ដែល​មាន​ទំហំ​សរុប​៧៣.០០០​គីឡូម៉ែត្រ​ក្រឡា​។ តំបន់​ទាំងនោះ​ស្ថិត​នៅ​ចម្ងាយ​ត្រឹម​ប៉ុ់ន្មាន​រយ​គីឡូម៉ែត្រ​ខាងជើង​កោះ​តៃវ៉ាន់​ ។ ចិន​ទើបតែ​ជូនដំណឹង​ពី​រឿង​នោះ​ កាលពី​ថ្ងៃ​ទី​៨​ មេ​សា តែ​ការ​ហាមឃាត់​នោះ​គ្មាន​អ្វី​ក្រៅពី​ទាក់ទិន​នឹង​ផ្នែក​យោធា​ឡើយ​។ បែប​នោះ​អាច​សម្រាប់​ការ​បាញ់​មី​ស៊ី​ល​ ឬ​ធ្វើ​សមយុទ្ធ​ជើង​អាកាស​ជាដើម ។

តាម​អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ការពារ​ជាតិ​តៃវ៉ាន់់​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ចិន​ធ្វើការ​រិ​ត​ត្បិត​ការ​ហោះហើរ​កាត់​ដែនអាកាស​នោះ ដែល​អនុវត្ត​ភ្លាម​ៗ​មាន​ទំហំ​ធំ​និង​មាន​រយៈពេល​យូរ ហើយ​ធ្វើការ​ផ្សព្វ​ឲ្យ​ដឹង​តិច​បំផុត​។ អ្នក​ជំនាញការ​ខ្លះ​ទៀត​និយាយ​ថា ការ​រិ​ត​ត្បិត​នោះ​ខុស​ពី​ធម្មតា​បើ​គិត​ពី​ទំំ​ហំ រយៈពេល​និង​គ្នាន​កម្រិត​កម្ពស់​ទាប​ ឬ​ខ្ពស់​។

SHANGHAI, CHINA – OCTOBER 18: Aerial view of large container vessels and shipping containers at Yangshan Deep-Water Port on October 18, 2024 in Shanghai, China. (Photo by Ji Haixin/VCG via Getty Images)

ការ​ហាមឃាត់​នោះ​ មាន​ក្នុង​តំបន់​២​ពីលើ​សមុទ្រ​លឿង ​ឬ​ហៅ​សមុទ្រ​ខាងលិច រវាង​ចិន​និង​កូរ៉េ​ខាងត្បូង និង​តំបន់​៣​លើ​សមុទ្រ​លឿង​និង​សមុទ្រ​ចិន​ខាងកើត​រវាង​ចិន​និង​ជប៉ុន​។ តាម​ធម្មតា​ការ​ហាមឃាត់​បែប​នោះ​ត្រូវ​ប្រកាស​ឲ្យ​ដឹង​ច្រើន​ស​ប្ដា​ហ៍ ​ឬ​ច្រើន​ខែ​មុន ហើយ​កម្រិត​កម្ពស់​ដើម្បី​ឲ្យ​បណ្ដា​យន្តហោះ​ពាណិជ្ជកម្ម​អាច​ហោះហើរ​បាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ