អភិបាលខេត្តស្វាយរៀងជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តស្វាយរៀង
ខេត្តស្វាយរៀង ៖ លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ឡុង សេង…
ខេត្តស្វាយរៀង ៖ លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ឡុង សេង…
ខេត្តស្វាយរៀង ៖ លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ឡុង សេង អនុរដ្ឋលេខាធិការក្រសួងពត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ក្នុងខេត្តស្វាយរៀង អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ពីធីនេះ បានប្រារព្ធឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៩ មេសា ២០២៦ នៅសាលប្រជុំអាគារ ឃ សាលាខេត្តស្វាយរៀង ។
ពិធីនេះក៏មានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត ព្រមទាំងបងប្អូនអ្នកសារពត៌មានជាច្រើនរូបទៀត ។
លោក ប៉េង ពោធិសា អភិបាលខេត្តបានមាន ប្រសាសន៍សង្កត់ថា វត្តមានរបស់បងប្អូនអ្នកសារពត៌មាន នៅថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីចំណងមិត្តភាព និងកិច្ចសហការដ៏ល្អរវាងរដ្ឋបាលខេត្ត និងអ្នកសារព័ត៌មាន ដែលជា “អំណាចទី៤” មិនអាចខ្វះបានក្នុងសង្គម ដែលសរបញ្ជាក់ឱ្យឃើញ នូវការយកចិត្តទុកដាក់ការពារ លើកស្ទួយ ក៏ដូចជាការផ្តល់នូវភាពសំខាន់ចាំបាច់ ដែលមិនអាចខ្វះបាន សម្រាប់ប្រព័ន្ធផ្សព្វផ្សាយពីសំណាក់រាជរដ្ឋាភិបាលក្នុងការធ្វើជាកញ្ចក់ឆ្លុះបញ្ជាំងពីគ្រប់ទិដ្ឋភាពសង្គមជូនប្រជាពលរដ្ឋ និងពាំនាំសារពីសុខទុក្ខរបស់ប្រជាពលរដ្ឋមករាជរដ្ឋាភិបាល បានដឹង និងដោះស្រាយ ។
លោកបន្តថា នៅចំពោះមុខស្ថានភាពរីកចម្រើនដ៏សម្បូរបែប នៃប្រព័ន្ធផ្សព្វផ្សាយ នាសម័យបច្ចេកវិទ្យាទំនើបនេះ ដើម្បីធានាគុណភាព និងប្រសិទ្ធភាព នៃសេវាផ្តល់ព័ត៌មាន និងការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពក្នុងការបញ្ចេញមតិឱ្យប្រព្រឹត្តទៅក្នុងក្របខណ្ឌនៃច្បាប់ និងបទបញ្ញត្តិជាធរមាន និងដោយយល់ច្បាស់ថា “ព័ត៌មានអាចធ្វើឲ្យផ្ទុះសង្គ្រាម ផ្ទុះទំនាស់ ហើយព័ត៌មានក៏អាចធ្វើឲ្យមានការរីកចម្រើន និងសប្បាយរីករាយផងដែរ ពីព្រោះព័ត៌មាន មានសារសំខាន់ និងមានតម្លៃណាស់ ” ។
លោកអភិបាលខេត្ត ក៏បានដាក់ចេញ នូវចំណុចសំខាន់មួយចំនួន ដល់បងប្អូនប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់រួមមាន ៖
១- សូមកុំភ្លេចថ្នាក់ថ្នមព័ត៌មាន ការពារវាកុំឱ្យវាក្លាយទៅជាពិសពុល ឬបំពុលមនុស្ស និងបំពុលសភាពការណ៍ហើយធ្វើយ៉ាងម៉េចឱ្យព័ត៌មានក្លាយទៅជាធនធាន ដែលមានចរិតជាការវិនិយោគ សម្រាប់លើកកម្ពស់ធនធានមនុស្សទៅវិញ យកព័ត៌មានបម្រើឱ្យការត្រិះរិះពិចារណាលើកកម្ពស់តម្លៃខាងសីលធម៌ តម្លៃខាងវិជ្ជាជីវៈ ឬ តម្លៃផ្សេងៗទៀត ដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ការកសាងលទ្ធិប្រជាធិបតេយ្យ ដ៏បរិសុទ្ធនៅកម្ពុជា និងធ្វើឱ្យសិទ្ធិនៃការបញ្ចេញមតិ គឺជាសេរីភាពនៃការបញ្ចេញមតិដ៏ពិតប្រាកដ ។
២- សូមយល់ឱ្យច្បាស់អំពីកាតព្វកិច្ចរបស់អ្នកសារព័ត៌មាននៅក្នុងរបបប្រជាធិបតេយ្យ : អ្នកអាន អ្នកស្តាប់ អ្នកទស្សនា សុទ្ធតែជាប្រជាពលរដ្ឋ ហើយជាអ្នកបោះឆ្នោតនិងត្រូវធ្វើសេចក្តីសម្រេចចិត្តចុងក្រោយថា តើត្រូវបោះឆ្នោតជូនគណបក្សនយោបាយណាមួយគឺត្រូវពឹងផ្អែកលើព័ត៌មានដែលប្រព័ន្ធផ្សព្វផ្សាយបញ្ជូនឲ្យពួកគាត់បានដឹងបានយល់សព្វគ្រប់និងគ្រប់ជ្រុងជ្រោយ។ បើមិនដូច្នោះទេ អ្នកបោះឆ្នោតនឹងធ្វើសេចក្តីសម្រេចចិត្តដោយឈរលើមូលដ្ឋាននៃការមិនយល់ដឹង ។ នេះជាភារកិច្ចសំខាន់បំផុតរបស់អ្នកសារព័ត៌មានក្នុងការផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវ ជូនប្រជាពលរដ្ឋ ។
៣- សូមប្រកាន់ខ្ជាប់វិជ្ជាជីវៈសារព័ត៌មាន បានន័យថា ការសរសេរដំណឹង និងអត្ថបទព័ត៌មានត្រូវមានភាពជាក់លាក់ ឬ ពិតប្រាកដ តុល្យភាពច្បាស់លាស់ សេចក្តី ឬ មានន័យគ្រប់គ្រាន់ និងងាយយល់ ដោយប្រឹងប្រែងអភិវឌ្ឍន៍ពង្រីកចំណេះដឹងវិជ្ជាជីវៈស្របតាមសម័យទំនើបនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
៤- សូមឱ្យទំព័រមុខ ឬការបើកឆាកដំបូងនៃការផ្សព្វផ្សាយក្លាយជាទំព័រសន្តិភាព ឬការផ្សាយពីការអភិវឌ្ឍពិតរបស់កម្ពុជាដោយពុំមែនជាទំព័រឃោរឃៅឬការផ្សាយប្រកបដោយភាពខ្មៅងងិតពីកម្ពុជា ។អ្នកសសរព័ត៌មានជាអ្នកអប់រំ ឲ្យប្រជាពលរដ្ឋជាពិសេសយុវជន មាននូវសិលធម៌ សុជីវធម៌ និងវប្បធម៌សាមគ្គីជាតិ៕








ចែករំលែកព័តមាននេះ