ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​សាកល​ចាប់ផ្ដើម​លេចមុខ​តិច​ៗ​លើ​សង្វៀន ក្រោយ​ពី​ដួល​សន្លប់​អស់​មួយ​ខ្យល់​ធំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ដួល​សន្លប់​អស់​មួយ​ខ្យល់​ធំ កីឡាប្រដាល់​សាកល​ចាប់ផ្ដើម​លេច​មុខជា​ថ្មី​វិញ​ហើយ​នៅ​លើ​សង្វៀន​ទូរទស្សន៍ ដោយ​គេ​ឃើញ​សង្វៀន​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍ ជា​អ្នក​បើក​ឆាក​ផ្គូផ្គង​ឱ្យ​ប្រកួត​ឡើង​វិញ​ប៉ុន្តែ​មិន​ទាន់​បាន​ច្រើន​នៅឡើយ​ទេ​បើ​ធៀប​នឹង​ប្រដាល់សេរី​។ មានការ​កត់សម្គាល់​កាន់តែ​ខ្លាំង​ថា ប្រដាល់​សាកល​ចាប់ផ្ដើម​លេចមុខ​បន្តិច​វិញ​ហើយ បន្ទាប់​ពី​ស្ងប់ស្ងាត់ លែង​មាន​សង្វៀន​ឱ្យ​អ្នក​ប្រដាល់​សាកល​ឡើង​វ៉ៃ​មួយ​រយៈ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ដួល​សន្លប់​អស់​មួយ​ខ្យល់​ធំ កីឡាប្រដាល់​សាកល​ចាប់ផ្ដើម​លេច​មុខជា​ថ្មី​វិញ​ហើយ​នៅ​លើ​សង្វៀន​ទូរទស្សន៍ ដោយ​គេ​ឃើញ​សង្វៀន​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍ ជា​អ្នក​បើក​ឆាក​ផ្គូផ្គង​ឱ្យ​ប្រកួត​ឡើង​វិញ​ប៉ុន្តែ​មិន​ទាន់​បាន​ច្រើន​នៅឡើយ​ទេ​បើ​ធៀប​នឹង​ប្រដាល់សេរី​។ មានការ​កត់សម្គាល់​កាន់តែ​ខ្លាំង​ថា ប្រដាល់​សាកល​ចាប់ផ្ដើម​លេចមុខ​បន្តិច​វិញ​ហើយ បន្ទាប់​ពី​ស្ងប់ស្ងាត់ លែង​មាន​សង្វៀន​ឱ្យ​អ្នក​ប្រដាល់​សាកល​ឡើង​វ៉ៃ​មួយ​រយៈ ។

ក្រៅពី​ខាង​សហព័ន្ធ​ជា​អ្នក​រៀបចំ​ប្រកួត​ជ្រើសរើស​ជើងឯក​រៀង​រាល់​មួយ​ឆ្នាំ​ម្ដង​គឺ​មិន​មាន​ស្ថាប័ន ណា​រៀបចំ​ទេ ។ បណ្ដា​សង្វៀន​ទូរទស្សន៍​ទាំងឡាយ​បាន​ត្រឹមតែ​បើក​ប្រដាល់​ដូច​លឹប​ល​ប៉ុណ្ណោះ​ធ្វើ​ឱ្យ​អ្នក​ប្រដាល់​សាកល​ហើមស្រក​ៗ រកតែ​ទីផ្សារ​មិន​ចង់បាន ។ មន្ត្រី​អ្នក​រៀបចំ​បាន​អះអាង​ថា ដំណើរការ​បើក​ប្រដាល់​សាកល​ជា​ថ្មី គឺ​ដើម្បី​ជួយ​ជំរុញ​ដល់​សហព័ន្ធ និង​កីឡាករ​ផ្នែក​ប្រដាល់​សាកល​អោយ​មាន​ចរន្ត​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ឡើង​វិញ បន្ទាប់​ពី​វិស័យ​មួយ​នេះ មិនសូវ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​មហាជន​។

ការ​ត្រឡប់​មក​វិញ​នេះ ក៏​ដើម្បី​លាង​ជម្រះ​មន្ទិល​ថា បណ្ដា​ប៉ុស្តិ៍​ទាំងនោះ​បាន​ត្រឹមតែ​បើក​សង្វៀន​តាម​ៗ​គ្នា​តែ​មួយ​ប្រាវ​ប៉ុណ្ណោះ ប៉ុន្តែ​បើក​មិន​បាន​ប៉ុន្មាន​ផង ក៏​បិទ​ស្របគ្នា ហើយ​ខ្វះ​ឆន្ទៈ​ធ្វើ​ឱ្យ​រស់​ឡើង​វិញ ។ នោះ​ក៏​ជា​ការ​លុប​បំបាត់ ចំពោះ​ការ​លើក​ឡើង​ដែល​ចោទ​ថា គ្រូបង្វឹក​ផ្នែក​ប្រដាល់​សាកល និង​មន្ត្រី​ប្រចាំ​សហព័ន្ធ​ជា​ច្រើន បិទ​ចោលការ​ប្រដាល់​ព្រម​គ្នា ហើយ​មិន​បើក​វិញ គឺ​ពាក់ព័ន្ធ​នឹង​ឆន្ទៈ​របស់​អ្នក​រៀបចំ​ការ​ប្រដាល់ ព្រោះ​ការ​រៀបចំ​ប្រដាល់​សាកល​ទទួលផល​ចំណេញមិន​ច្រើន​ដូច​ប្រដាល់សេរី ។

មន្ត្រី​ដដែល​បន្ត​ថា ដោយ​គ្រូបង្វឹក​កីឡាករ​ប្រដាល់​មួយ​ចំនួន និយាយ​ថា បើ​សង្វៀន​ទូរទស្សន៍​នៅ​តែ​បន្ត​ការ​ប្រដាល់​ខាង​ផ្នែក​សាកល គឺ​ទោះជា​បើក​មួយ​ឆ្នាំ​ទល់​មួយ​ឆ្នាំ ក៏​មិន​ខ្វះ​អ្នក​ឡើង​ប្រកួត ទើប​នាំ​អោយ​មានការ​ឯកភាព​គ្នា​បើក​រេញ​ជា​ថ្មី ហើយ​ដាក់​កំហិត​អោយ​បណ្ដា​ក្លិប​ដែល​ទាមទារ​អោយ​មានការ​ប្រកួត​ប្រដាល់​សាកល ត្រូវ​តែ​សម្រាំង​រក​សិស្ស​ល្អ​ៗ​មក​ប្រកួត​អោយទាន់​ពេល បើ​អត់​នឹង​បិទ​តាម​ជាក់ស្ដែង​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត បាន​អះអាង​ថា សង្វៀន​ទូរទស្សន៍​អា​សុ​ី​អាគ្នេយ៍ សម្រេច​ដាក់​គូ​ប្រដាល់​សាកល​ជា​ថ្មី​វិញ​ហើយ ដោយ​លោក​សម្រេច​ដាក់​យ៉ាង​ហោច​មួយគូ​នៅ​រាល់​ស​ប្ដា​ហ៍ ហើយ​ស​ប្ដា​ហ៍​ខ្លះ ដែល​ខាង​ក្លិប​ប្រដាល់​មាន​កីឡាករ​ល្អ​ៗ​គ្រប់គ្រាន់ លោក​ដាក់​ដល់​ទៅ​៤​សង្វៀន ឬ​យ៉ាងតិច​២​សង្វៀន​តែ​ម្ដង​។ លោក​ថា សង្វៀន​របស់​លោក ចង់​តែ​ដាក់​ច្រើន​គូ និង​ដាក់​អោយ​បាន​ទៀងទាត់​ទេ ប៉ុន្តែ បណ្ដាល​មក​ពី​ប្រដាល់​សាកល​ពិបាក​ស្វែងរក​កីឡាករ ទើប​ធ្វើ​អោយ​លោក​ពេល​ខ្លះ​ឈឺក្បាល​។

តាម​បទ​ពិសោធ​លោក​ថា ប្រដាល់​សាកល​អាច​មាន​កីឡាករ​ល្អ​ៗ ដែល​ដាក់​ប្រកួត​ល្អមើល​តែ​ក្នុង​ប៉ុន្មាន​ស​ប្ដា​ហ៍​ដំបូង​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ក្នុង​ស​ប្ដា​ហ៍​បន្តបន្ទាប់ គឺ​រមែង​ពិបាក​ស្វែងរក​អ្នក​ប្រកួត​វិល​ជុំ ទើប​ជា​រឿង​ពិបាក ។ លោក​ថា សម្រាប់​ការ​បើក​រេញ​អោយ​កីឡាករ​ប្រដាល់​សាកល​បង្ហាញ​ច​ខ្លួន​ម្ដងនេះ គឺ​បាន​រៀប​ក្រឡា​ច្បាស់លាស់ ដោយ​លោក​បាន​តម្រូវ​អោយ​ក្លិប​ប្រដាល់​ទាំងឡាយ​រៀប​ឈ្មោះ​អ្ម​ក​ប្រដាល់​ សាកល​ក្នុង​ចំនួន​ជាក់លាក់ ដើម្បី​អាច​អោយ​លោក​ដាក់​ប្រកួត​វិល​ជុំ​បាន​។

លោក ញាណ សុធី ថា ខ្លួន​បាន​សម្រេចចិត្ត​រៀបចំ​ឱ្យ​មាន​រូបរាង​ប្រដាល់​សាកល​ឡើង​វិញ តែ​ក៏​ត្រូវ​ធានា​ចំពោះ​ម្ចាស់​ស្ពុ​ន​ស័​រថា​គូប្រកួត​ប្រដាល់​សាកល​មិន​ចេះ​តែ​ដាក់​ដោយ​ឆិ​ន ឆៃ​នោះ​ដែរ ។ លោក​សង្កត់ធ្ងន់​ថា បើ​ប្រដាល់ សាកល​ដំណើរការ​ឡើង​វិញ​មានការ​គាំទ្រ គឺ​លោក​នឹង​ប្រឹង​រៀបចំ​ការ​ប្រកួត​ឱ្យ​អស់ពី​លទ្ធភាព​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ