ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណក់ប្រេងកម្ពុជា​នឹង​ចាប​់​ផ្តើម​ស្រក់​ឆ្នាំ២០២០..!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រេងកាត ​និង​ផលិតផល​ប្រេងកាត ដែល​មាន​៩​ជំពូក និង​៧២​មាត្រា ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​ជា​ឯកច្ឆន្ទ ដោយ​សំឡេង​៥៣​នៃ​ចំនួន​សមាជិក​ព្រឹទ្ធ​សភា​ទាំងមូល ។​លោក…

រាជធានី​ភ្នំពេញ ៖ ទីបំផុត សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រេងកាត ​និង​ផលិតផល​ប្រេងកាត ដែល​មាន​៩​ជំពូក និង​៧២​មាត្រា ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​ជា​ឯកច្ឆន្ទ ដោយ​សំឡេង​៥៣​នៃ​ចំនួន​សមាជិក​ព្រឹទ្ធ​សភា​ទាំងមូល ។​លោក ម៉​ម ប៊ុ​ន​នាង សមាជិក​ព្រឹទ្ធសភា និង​ជា​អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង ក្រោយ​ពី​កិច្ច​ប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៤ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា​ថា សេចក្តីព្រាងច្បាប់​នេះ​នឹង​ជំរុញ​ដល់ដំណើរការ​គ្រប់ គ្រង​ការ​ធ្វើ​អាជីវកម្ម​ប្រេងកាតជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ព្រះរាជាណា​ចក្រ​កម្ពុ​ជានា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

លោក ម៉​ម បុ​៊​ន​នាង បាន​ថ្លែង​ថា ច្បាប់​នេះ​ធ្វើ​ឲ្យ​ការ​គ្រប់គ្រង​វិស័យ​ប្រេងកាត​ត្រូវ​ផ្អែក​លើ​គោលការណ៍​តម្លាភាព គណនេយ្យ​ភាព សមធម៌ ក្នុង​វឌ្ឍនភាព​សង្គម និង​សុខុមាលភាព​សាធារ​ណៈ សន្តិសុខ សុវត្ថិភាព និង​ការ​ទទួលខុស​ត្រូវ​លើ​បរិស្ថាន ។ លោក​បន្ត​ថា ដើម្បី​អនុវត្ត​គោលការណ៍​នេះ ឱ្យ​មាន​ប្រសិទ្ធភាព ការ​គ្រប់គ្រង​វិស័យ​ប្រេងកាត​ត្រូវ​ធានា​ឱ្យ​បាន​នូវ​ផលប្រយោជន៍​ជាតិ​ជា​អតិបរមា ឧត្ត​មា​នុ​វត្ត​ក្នុង​សកម្មភាព​ផ្នែក​អាប់​ស្ទ្រី​ម​និង​ដោ​ន​ស្ទ្រី​ម ការ​ផ្គត់ផ្គង់​ផលិតផល​ប្រេងកាត​ប្រកបដោយ​គុណភាព បរិមាណ និង​ថ្លៃ ដែលរួមចំណែក​ពង្រឹង​សន្តិសុខ​ថាមពល​ជាតិ ការ​ទទួលខុសត្រូវ​ខ្ពស់​ផ្នែក​បរិស្ថាន កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន និង​ការ​ស្តារ​បរិស្ថាន​ឡើង​វិញ​ស័ក្តិ​សិទ្ធ​ភាព​នៃ​ការ​ត្រួតពិនិត្យ​លើ​ការ​អនុវត្ត​វិធានការ​គ្រប់គ្រង​លើ​សុវត្ថិភាព និង​លក្ខខណ្ឌ​សុខភាព ការងារ​ការ​កសាង ជំរុញ និង​លើកតម្កើង​សមត្ថភាព​ជាតិ​ទាំង​ផ្នែក​បច្ចេក​ទេស និង​ធុរកិច្ច​ក្នុង​វិស័យ​ប្រេងកាត ការ​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ និង​សេវាកម្ម​ក្នុងស្រុក​ការ​បង្កើន​ចំណូល​ថវិកាជាតិ រួមចំណែក​ក្នុង​ការជំរុញ​ពិពិធ​កម្ម​ភាព​ប្រកួតប្រជែង​នៃ​វិស័យ​ឧស្សាហ​កម្ម និង​ពាណិជ្ជកម្ម​របស់​ជាតិ និង​ការ​បង្កើតផលប្រយោជន៍​ផ្ទាល់​ដល់​សហគមន៍​មូលដ្ឋាន និងការ​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋនៅ​ក្នុង​តំបន់​ប្រតិបត្តិការ​ប្រេងកាត ។

លោក ម៉​ម ប៊ុ​ន​នាង ថ្លែង​ទៀត​ថា សេចក្តីព្រាង​ច្បាប់់​ស្តី​ការ​គ្រប់គ្រង​ប្រេងកាត​និង​ផលិតផល​ប្រេងកាត
​នេះ ក៏​ជា​ឧបករណ៍​គតិ​យុ​ត្ត​ក្នុងការ​គ្រប់គ្រង​ធនធាន និង​ការ​អភិវឌ្ឍ​ប្រេងកាត​ឲ្យ​មាន​ប្រសិទ្ធភាព តម្លា​ភាព និង​គណនេយ្យ​ភាព ទាក់ទាញ​ដល់​អ្នក​វិនិយោគ និង​ចូលរួម​ការ​អភិវឌ្ឍ​ប្រទេស ទាំង​បរិស្ថាន និង
​ផល ប្រយោជន៍​ប្រទេស​ជាតិ​ដ៏​យូរអង្វែង ស្រប​ពេល​ដែល​កា​រុករក​ធនធាន​ប្រេងកាត​ទាំង​ដែន​គោក និង​ដែន​សមុទ្រ​កំពុង​ដំណើរការ​ទៅ​មុខ ។លោក ម៉​ម ប៊ុ​ន​នាង ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នៅពេល​នេះ​ដំណើរការ​រុក​រុក​ប្រេងកាត​នៅ​ប្លុក​មួយ​បាន​កំពុង​ដំណើរការ​រុករក​ធនធាន​ប្រេងកាត​លើក​ទី​១ ។

នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ​នេះ គឺ​នៅ​ឆ្នាំ​២០២០ កម្ពុជា​នឹង​មាន​ផលិតផល​ប្រេងកាត​ប្រើប្រាស់ ក្នុង​នោះ​ក៏​មាន​រោងចក្រ​ប្រេងកាត​រួច​ជា​ស្រេច​ហើយ​ផង​ដែរ ។លោក​បន្ថែម​ថា នៅ​ក្នុង​ដែនសមុទ្រ​កម្ពុជា​មាន​មាន​ប្លុក​រហូត​ដល់​៦​កន្លែង និង​មាននៅ​ដែន​គោក ដូច​ជា​នៅ​ខេត្តកំពង់ធំ សៀមរាប ឧត្តរមាន​ជ័យ​ផង​ដែរ ។

លោក​បញ្ជាក់​ថា​៖«​នៅ​ផ្ទៃសមុទ្រ​ក៏​យើង​មាន នៅ​ដែន​គោក​ក៏​យើង​មាន ដូច្នេះ​ហើយ​យើង​នឹង​មាន​ធនធាន​ប្រេងកាត ។ ប្រជាជន​យើង​ទាំងមូល​ក៏​សប្បាយ​នឹង​សមិទ្ធផល​ថ្មី ដែល​យើង​ទទួល​បាន​ដើម្បី​កំណើន​សេដ្ឋ​កិច្ចជាតិ​យើង​» ។ លោក ម៉​ម បុ​៊​ន​នាង លើក​ឡើង​ថា ច្បាប់​នេះ​ក៏​ជា​ការ​បើកឱកាស​ដល់​អ្នក​រកស៊ី ឬ​អ្នក វិនិយោគទុន ក៏​ដូច​ជា​ការ​ការពារ​ដើម្បី​ឲ្យ​អ្នក​វិនិយោគទុន​ទុកចិត្ត ហើយ​កាន់តែ​មក​រកស៊ី​នៅ​កម្ពុជា​ដោយ​មានច្បាប់​ការពារ ។

លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពលថ្លែង​ថា ​សេចក្តីព្រាង ច្បាប់​នេះ​ក៏​នឹង​ធានា​ឲ្យ​មានការ​ប្រើ ប្រាស់​ចំណូល​ដល់​ជាតិ​ឲ្យ​មានការ​រីក​ចម្រើន​ផង​ដែរ ។ ដើម្បី​ឲ្យ​ច្បាប់​មាន​ប្រសិទ្ធភាព តម្លាភាព ក្រសួង​​នឹង​ចេញ​អនុក្រឹត្យ​រហូត​ដល់​ចំនួន​១៨ ហើយ​អនុក្រឹត្យ​ធំ​មាន​ចំនួន​២ គឺ​អនុក្រឹត្យ​ដោ​ន​ស្ទ្រី​ម និង​អាប់​ស្ទ្រី​ម ។

សេចក្តីព្រាងច្បាប់​នេះ តាក់តែង​ឡើង​មាន​៩ជំពូក និង​៧២​មាត្រា ត្រូវ​បាន​រដ្ឋសភា​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ចំនួន​១០៨​សំ ឡេ​ង​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល កាលពីថ្ងៃ​ចន្ទ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ នា​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦ ៕​

អត្ថបទសរសេរ ដោយ