ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មាំ​ព្រំដែន រឹបអូស​បាន​ប្រាក់ជិត​​កន្លះ​លាន​​ដុល្លារ​ពី​ទូក​ខាង​កម្ពុជា

4 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ឆ្មាំ​នៅ An Giang បាន​បញ្ឈប់​ទូក​ម៉ាស៊ីន​ដែល​គួរ​ឱ្យ​សង្ស័យ ដែល​ចេញពី​ខាង​កម្ពុជា​ចូល​ទៅ​វៀតណាម កាលពី​ថ្ងៃ​ចន្ទ ហើយ​បាន​រក​ឃើញ​ប្រាក់​ចំនួន 470,000…

ប្រទេស​វៀតណាម ៖ ឆ្មាំ​នៅ An Giang បាន​បញ្ឈប់​ទូក​ម៉ាស៊ីន​ដែល​គួរ​ឱ្យ​សង្ស័យ ដែល​ចេញពី​ខាង​កម្ពុជា​ចូល​ទៅ​វៀតណាម កាលពី​ថ្ងៃ​ចន្ទ ហើយ​បាន​រក​ឃើញ​ប្រាក់​ចំនួន 470,000 (​បួន​សែន​ប្រាំពីរ​ម៉ឺន​) ដុល្លារ​ទៀត​ផង​។

ឆ្មាំ​ព្រំដែន​នៅ​ក្រុង Chau Doc នៃ​ខេត្ត​ជាប់​ព្រំដែន បាន​ទម្លាក់​ទង់​ចុះ​ឱ្យ​ពួក​គេ​ឈប់​ទូក ប៉ុន្តែ​បុរស​ពីរ​នាក់​នោះ​មិន​បាន​បញ្ឈប់ ហើយ​ជំនួស​មក​វិញ​ដោយ​ការ​បន្ថែម​ល្បឿន​ក្នុង​បំណង​រត់គេច​ខ្លួន​។ នៅ​ពេល​ដែល​ឆ្មាំ​ដេញ​តាម ទាំង​ពីរ​នាក់​នោះ​បាន​ទុក​ទូក​ចោល ហើយ​រត់គេច​ចូល​មក​ព្រំដែន​កម្ពុជា​វិញ​។

នៅ​លើ​ទូក ឆ្មាំ​ព្រំដែន​បាន​រក​ឃើញ​កញ្ចប់​នីឡុង​មួយ រុំ​ដោយ​ស្កុ​ត ជាមួយនឹង​លុយ​ដុល្លារ​នៅ​ខាងក្នុង​។ លុយ​ត្រូវ​បាន​រឹបអូស​សម្រាប់​ការ​ស៊ើបអង្កេត​។

អ្នក​ណា​ដែល​កាន់​លុយ​ច្រើន​ជាង 5,000 ដុល្លារ ចូល ឬ​ចេញពី​វៀតណាម ត្រូវ​តែ​ប្រកាស​បង្ហាញ​ទៅ​ខាង​គយ​។ បរាជ័យ​នៃ​រឿង​នេះ អាច​នាំ​ទៅ​រក​ការ​ចោទប្រកាន់​ខាង​ព្រហ្មទណ្ឌ ដែល​អាច​មានទោស​នៅ​ពន្ធនាគារ​រហូត​ដល់ 10 ឆ្នាំ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ