ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​ចាប់​បាន​ទាំង​សម្បុក​ជា​មុខសញ្ញា​យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ មុខសញ្ញា​វាយ​ប្លន់​ម៉ូតូ​យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​ខណ្ឌ​ដង្កោ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ដង្កោ​បើក​ប្រតិបត្តិការ​ឆ្មក់​បង្ក្រាប ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៩​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់…

រាជធានី​ភ្នំពេញ​ ៖ មុខសញ្ញា​វាយ​ប្លន់​ម៉ូតូ​យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​ខណ្ឌ​ដង្កោ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ដង្កោ​បើក​ប្រតិបត្តិការ​ឆ្មក់​បង្ក្រាប ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៩​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ ព្រមទាំង​ធ្វើការ​ដកហូត​ម៉ូតូ​ចំនួន​៧​គ្រឿង ថ្នាំ​ញៀន​មួយ​កញ្ចប់​ធំ រួម​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន​ធំ​ទៀត​ផង​ដែរ​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ខ្វា​ខាងលិច សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទាំង​៩​នាក់​ខាងលើ​នេះ រួម​មាន​១-​ឈ្មោះ ថេ​ន​សុខា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ២-​ឈ្មោះ​ធ​ល កក្កដា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ៣-​ឈ្មោះ សៀម សុភាព ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ៤​ឈ្មោះ​សែ រត​នះ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៥-​ឈ្មោះ​ពៅ រតនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ៦-​ឈ្មោះ​ហ៊ី​ម ឆែ​ល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ៧-​ឈ្មោះ​សុខ សុវណ្ណ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ៨-​ឈ្មោះ សុខ ឡុ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​៩-​ឈ្មោះ ភិន គ​ន្ធា ភេទ​ស្រី អាយុ​២៩​ឆ្នាំ​។

តាម​ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ខាងលើ​នេះ​គឺជា​មុខសញ្ញា​ចោរកម្ម​ដែល​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​យ៉ាង​សកម្ម​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ជា​ពិសេស​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ក្រោយ​ពេល​ធ្វើ​សកម្មភាព​បាន​សម្រេច​ ពួកគេ​តែង​គេចខ្លួន​ដោយ​សុវត្ថិភាព​ជា​បន្តបន្ទាប់​។ មិនតែប៉ុណ្ណោះ​ក្រុម​នេះ​គឺជា​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ថែម​ទៀត​ផង រហូត​មក​ទល់​នឹង​ពេល​នេះ​ទើបត្រូវ​បាន​លោក​អធិការ​នគរបាល​ខណ្ឌដង្កោ​ដឹកនាំ​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​បាន​ទាំង​សម្បុក​បែប​នេះ​តែ​ម្ដង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៩​នាក់​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​ចំនួន​៧​គ្រឿង​ដែល​សង្ស័យ​ថា​ម៉ូតូ​មួយ​ចំនួន​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ទាំងនេះ​ប្លន់​ពី​ជន​រង​គ្រោះ​កាលពី​ពេល​កន្លង​មក រួម​ជាមួយ​ថ្នាំ​ញៀន​១​កញ្ចប់​ធំ និង​វត្ថុ​តាង​ជា​ច្រើន​ទៀត​ផង​ដែរ​។

បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទាំង​៩​នាក់​នេះ​ទៅ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ហើយ​ជនសង្ស័យ​ទាំង​៩​នាក់​នោះ​ក៏​បាន​សារភាព​ពី​ទ​ង្វើ​ដែល​ពួក​ខ្លួន​បាន​ប្រព្រឹត្ត​ក្នុង​ពេល​កន្លង​មក​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ