ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រក​ឃើញ​គ្រាប់បែក​ចាស់​២​គ្រាប់​ទៀត

4 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ គ្រាប់បែក​សម័យ​សង្គ្រាមលោក​លើក​ទី​២​ចំនួន​២​គ្រាប់ ជា​របស់​អា​ល្លឺ​ម៉​ង់​មួយ​គ្រាប់​ទម្ងន់​២៥០​គីឡូក្រាម និង​របស់​អា​មេ​រិ​ក​១​គ្រាប់​ទម្ងន់​៥០​គីឡូក្រាម​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​២៤​មិថុនា​ក្នុង​តំបន់ឧស្សាហកម្ម​មួយ​នៅ​GIESSEN តំបន់​HESSE​។ ក្រោយ​ការ​រក​ឃើញ​គ្រាប់បែក​ទាំងនេះ​មនុស្ស​ប្រមាណ​ជា​២៥០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​។ គ្រាប់បែក​ទាំង​២​គ្រាប់​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្បែរ​ៗ​គ្នា​។ ពួក​អ្នក​ដោះ​មីន​បាន​បំផ្ទុះ​ចោល​គ្រាប់បែក​ទម្ងន់​២៥០​គីឡូក្រាម ដែល​ទ្រុឌទ្រោម​មិន​អាច​ដោះ​ក្បាល​ផ្ទុះ​ចេញ​។…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ គ្រាប់បែក​សម័យ​សង្គ្រាមលោក​លើក​ទី​២​ចំនួន​២​គ្រាប់ ជា​របស់​អា​ល្លឺ​ម៉​ង់​មួយ​គ្រាប់​ទម្ងន់​២៥០​គីឡូក្រាម និង​របស់​អា​មេ​រិ​ក​១​គ្រាប់​ទម្ងន់​៥០​គីឡូក្រាម​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​២៤​មិថុនា​ក្នុង​តំបន់ឧស្សាហកម្ម​មួយ​នៅ​GIESSEN តំបន់​HESSE​។

ក្រោយ​ការ​រក​ឃើញ​គ្រាប់បែក​ទាំងនេះ​មនុស្ស​ប្រមាណ​ជា​២៥០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​។ គ្រាប់បែក​ទាំង​២​គ្រាប់​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្បែរ​ៗ​គ្នា​។ ពួក​អ្នក​ដោះ​មីន​បាន​បំផ្ទុះ​ចោល​គ្រាប់បែក​ទម្ងន់​២៥០​គីឡូក្រាម ដែល​ទ្រុឌទ្រោម​មិន​អាច​ដោះ​ក្បាល​ផ្ទុះ​ចេញ​។

ចំណែក​គ្រាប់បែក​មួយទៀត​ត្រូវ​បាន​ដោះ​យក​ចេញ​នា​ពេល​យប់​។ គេ​វាយតម្លៃ​ថា​១០%​នៃ​គ្រាបបែក​ទម្លាក់​នៅ​អា​ល្លឺ​ម៉​ង់​ពុំ​ផ្ទុះ​។ ប្រតិបត្តិការ​កម្ទេច​និង​ដោះ​យក​គ្រាប់បែក​ទាំង​២​គ្រាប់​នោះ ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ជោគជ័យ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ