ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដាក់​ពង្រាយ​កម្លាំង​១៥​ពាន់​នាក់​នៅ​ព្រំ​ដែន

4 ឆ្នាំ មុន

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស ​ម៉ិ​ក​ស៊ិ​ក ​លោក​LUIS CRESENCIO SANDOVAL ប្រកាស​កាលពី​ថ្ងៃ​ទី​២៤​មិថុនា​ថា ​ម៉ិ​ក​ស៊ិ​ក បាន​ដាក់​ពង្រាយ​ប៉ូលិស…

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស ​ម៉ិ​ក​ស៊ិ​ក ​លោក​LUIS CRESENCIO SANDOVAL ប្រកាស​កាលពី​ថ្ងៃ​ទី​២៤​មិថុនា​ថា ​ម៉ិ​ក​ស៊ិ​ក បាន​ដាក់​ពង្រាយ​ប៉ូលិស ​និងទាហាន​ជិត​១៥.០០០​នាក់​នៅ​តាម​ព្រំដែន​របស់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​ជាមួយ​ក្រុង​វ៉ា​ស៊ិ​ន​តោន ដើម្បី​ទប់ស្កាត់​ការ​ហូរ​ចូល​នៃ​ពួក​អន្តោប្រវេសន៍​ខុសច្បាប់​។

រ​ដ្ខ​មន្ត្រី​រូប​នោះ​បន្ត​ថា​យើង​បាន​ដាក់​ពង្រាយ​កងកម្លាំង​ប៉ូលិស​និង​កង​ទាហាន​ដល់​ជិត​១៥.០០០​នាក់ នា​ភាគ​ខាងជើង​ប្រទេស​។ លោក​អះអាង​បែប​នេះ​ក្នុង​ឱកាស​នៃ​សន្និសីទ​សារព័ត៌មាន​មួយ អម​ប្រធានាធិ​បតី​​លោក​ANDRES MANUEL LOPEZ OBRADOR​។

លោក​យល់​ស្រប​ចំពោះ​លទ្ធភាព​របស់​កងទ័ព​និង​កង​ឆ្មាំ​ជាតិ ដែល​រួម​មាន​ពួក​យោធា​និង​ប៉ូលិស​សហ​ព័ន្ធ ដែល​មិន​ត្រឹម​ឃាត់ខ្លួន​ពួក​អន្តោប្រវេសន៍ ពេល​ឆ្លងកាត់​ដែនដី​ ​ម៉ិ​ក​ស៊ិ​ក ​ប៉ុណ្ណោះ​ទេ តែ​ក៏​ចាប់ខ្លួន​ដែរ​ពេល​ពួក​គេ​ប៉ុនប៉ង​ឆ្លងកាត់​ព្រំដែន​ជាមួយ​អា​មេ​រិ​ក​។ ទោះបី​យ៉ាងណា​លោក​បញ្ជាក់​ថា អន្តោប្រវេសន៍​លួច​លាក់​ពុំ​មែន​ជា​អំពើ​ឧក្រិដ្ឋ​មួយ​ឡើយ តែ​គ្រាន់​ជា​ការ​ប្រព្រឹត្ត​បទល្មើស​រដ្ឋបាល​ប៉ុណ្ណោះ​។ យើង​គ្រាន់​តែ​ចាប់​ឃាត់​ពួក​គេ ហើយ​បញ្ជូន​ទៅ​ខាង​អាជ្ញាធរ​អន្តោប្រវេសន៍​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ