ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្មលិចស្រឡាង! ហ្វីលីពីនរកឃើញសពកើនដល់ ៤០នាក់ រួមទាំងទារកម្នាក់

3 ម៉ោង មុន

ទីក្រុងម៉ានីល៖ចំនួនជនរងគ្រោះដែលបាត់បង់ជីវិតក្នុងសោកនាដកម្មលិចស្រឡាងចម្លងនៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៤០ នាក់ហើយ បន្ទាប់ពីក្រុមសង្គ្រោះបានរកឃើញសាកសពបន្ថែម រួមទាំងទារកអាយុ ៦ ខែម្នាក់ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Xinhua…

ទីក្រុងម៉ានីល៖ចំនួនជនរងគ្រោះដែលបាត់បង់ជីវិតក្នុងសោកនាដកម្មលិចស្រឡាងចម្លងនៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៤០ នាក់ហើយ បន្ទាប់ពីក្រុមសង្គ្រោះបានរកឃើញសាកសពបន្ថែម រួមទាំងទារកអាយុ ៦ ខែម្នាក់ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Xinhua នៅថ្ងៃទី០២ ខែកុម្ភៈនេះ។

ទោះបីជាមនុស្ស ៣១៦ នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព ប៉ុន្តែប្រតិបត្តិការស្វែងរកនៅតែបន្តធ្វើឡើងយ៉ាងសកម្ម ខណៈចំនួនអ្នកដំណើរពិតប្រាកដនៅមិនទាន់អាចបញ្ជាក់បានច្បាស់លាស់។ អាជ្ញាធរដែនសមុទ្រកំពុងស្វះស្វែងស៊ើបអង្កេតលើការធ្វេសប្រហែសផ្នែកសុវត្ថិភាព ក្រោយអ្នករស់រានមានជីវិតបានទម្លាយថា នៅលើនាវាពុំមានអាវពោងគ្រប់គ្រាន់សម្រាប់សង្គ្រោះជីវិតឡើយ។

ឧបទ្ទវហេតុដ៏រន្ធត់នេះបានកើតឡើងបន្ទាប់ពី​ជិតមួយសប្តាហ៍មុន នៅពេលដែលស្រឡាងចម្លងមួយគ្រឿងបានជួបគ្រោះថ្នាក់លិចក្នុងដែនទឹកក្បែរកោះ Baluk-Baluk ក្នុងអំឡុងពេលធ្វើដំណើរឆ្ពោះទៅកាន់ខេត្ត Sulu។ ប្រទេសហ្វីលីពីនដែលជាប្រជុំកោះ តែងតែជួបប្រទះគ្រោះថ្នាក់ដែនសមុទ្រជាញឹកញាប់ ដោយសារការប្រើប្រាស់ស្រឡាងចាស់ៗ ការដាក់អ្នកដំណើរលើសចំណុះ និងបញ្ហាអាកាសធាតុ។ ចំពោះករណីនេះ ភាពមិនប្រក្រតីនៃបញ្ជីឈ្មោះអ្នកដំណើរ​បានក្លាយជាឧបសគ្គធំសម្រាប់អាជ្ញាធរក្នុងការសន្និដ្ឋានថា តើមានមនុស្សប៉ុន្មាននាក់ពិតប្រាកដដែលកំពុងបាត់ខ្លួននៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ