ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ដាក់​ទណ្ឌកម្ម​ដល់​ក្បាល​ម៉ា​ស៊ីន​ដឹកនាំ​អុីរ៉​ង់​ 

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អុី​រ៉​ង់ ៖ សហរដ្ឋអាមេរិក​ប្រកាស​កាលពី​ថ្ងៃ​ទី​២៤​មិថុនា ពី​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​នានា​ប្រឆាំង​ក្បាល​ម៉ា​ស៊ី​ន​ដឹកនាំ​អុី​រ៉​ង់ មេដឹកនាំ​កំពូល​ប្រទេស​នេះ លោក​អា​យ៉ា​តុលា​អា​លី​ខា​មេ​នី ព្រមទាំង​បណ្ដា​នាយទាហានជាន់ខ្ពស់​នៃ​កង​ឆ្មាំ​បដិវត្តន៍​អុី​រ៉​ង់ ដែល​នោះ​ជា​ការ​បង្កើន​ការ​គាបសង្កត់​ថែម​ទៀត​លើ​ក្រុង​តេ​ហេ​រ៉​ង់ ក្រោយ​ការ​បាញ់​ធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​អា​មេ​រិ​ក​១​គ្រឿង​មក​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ…

សហរដ្ឋអាមេរិក​-​អុី​រ៉​ង់ ៖ សហរដ្ឋអាមេរិក​ប្រកាស​កាលពី​ថ្ងៃ​ទី​២៤​មិថុនា ពី​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​នានា​ប្រឆាំង​ក្បាល​ម៉ា​ស៊ី​ន​ដឹកនាំ​អុី​រ៉​ង់ មេដឹកនាំ​កំពូល​ប្រទេស​នេះ លោក​អា​យ៉ា​តុលា​អា​លី​ខា​មេ​នី ព្រមទាំង​បណ្ដា​នាយទាហានជាន់ខ្ពស់​នៃ​កង​ឆ្មាំ​បដិវត្តន៍​អុី​រ៉​ង់ ដែល​នោះ​ជា​ការ​បង្កើន​ការ​គាបសង្កត់​ថែម​ទៀត​លើ​ក្រុង​តេ​ហេ​រ៉​ង់ ក្រោយ​ការ​បាញ់​ធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​អា​មេ​រិ​ក​១​គ្រឿង​មក​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ដែល​ចោទប្រកាន់​អុី​រ៉​ង់​ថា ស្វែងរក​បំពាក់អាវុធ​នុយក្លេអ៊ែរ​និង​ជា​អ្នក​ជួយ​ទ្រទ្រង់​ដល់​ភេរវកម្ម បាន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​មួយ​ដែល​រារាំង​មេដឹកនាំ​កំពូល​អុីរ៉​ង់ ក្រុម​របស់​លោក​និង​អ្នក​ឯទៀត​ៗ ដែល​មាន​ទំនាក់ទំនង​ជិតដិត​ទាញ​យក​បាន​ប្រភព​ហិរញ្ញវត្ថុ​សំខាន់​ៗ​។ ទណ្ឌកម្ម​ក៏​ដាក់​ដែរ​ប្រឆាំង​រដ្ឋមន្ត្រី​ការ​បរទេស​អុី​រ៉​ង់​លោក​MOHAMMAD JAVAD ZARIF​ជា​អ្នក​ប្រកាន់​យក​ភាព​ធូរស្រាល​ជាមួយ​លោក​ខាងលិច​និង​ចាត់ទុកជា​អ្នក​និយម​កណ្ដាល​ម្នាក់​។

លោក​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​ទណ្ឌកម្ម​យ៉ាង​យូរ​ក្នុង​ស​ប្ដា​ហ៍​នេះ​។ រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក លោក​STEVEN MNUCHIN​ក៏​ប្រកាស​ផង​ដែរ​ថា ក្រុង​វ៉ា​ស៊ិ​ន​តោន​នឹង​ផ្អឹប​ទុក​ទឹកប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ ដែល​ជា​ភាគហ៊ុន​នានា​របស់​អី​ុ​រ៉​ង់​បន្ថែម​ទៀត តែ​មិន​ផ្ដល់​ភាព​លម្អិត​ជាង​នេះ​ឡើយ​។

ចំណែក​នាយទាហានជាន់ខ្ពស់​នៃ​កង​ឆ្មាំ​បដិវត្តន៍​៨​រូប​ក៏​រង​ទណ្ឌកម្ម​ដែរ ៤​ថ្ងៃក្រោយ​ការ​បាញ់​ធ្លាក់​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​អា​មេ​រិ​ក​ធុន​ទំនើប​និង​ថ្លៃ​បំផុត​មួយ​គ្រឿង​របស់​អា​មេ​រិ​ក ក្នុង​តំបន់​យុទ្ធសាស្ត្រ​នៃ​ឈូង​សមុទ្រ​ពែ​រ្ស៍​។

មុន​ពេល​ប្រកាស​ទណ្ឌកម្ម​ថ្មី​ទាំងនោះ​អុី​រ៉​ង់​ធ្លាប់​និយាយ​ថា វា​នឹង​ពុំ​មាន​លទ្ធផល​ណាមួយ​ឡើយ​ដោយ​អះ​អាង​ថា ខ្លួន​នឹង​ចាត់​បណ្ដា​វិធានការ​ម៉ឺង​ម៉ាត់​នានា​ហើយ​ចាត់​ទុក​ថា នោះ​ជា​អំពើ​ប្រទូស្ត​រ៉ា​យ​មួយ​របៀប​ជា​ភេរវកម្ម​សេដ្ឋកិច្ច​និង​ស​ង្ក្រា​ម​សេដ្ឋកិច្ច ប្រឆាំង​ប្រជាជាតិ​យើង​។ តំណាង​អុី​រ៉​ង់​ប្រចាំ​អ​.​ស​.​ប លោក​MAJUD TAKHT RAVANVH មាន​ប្រតិកម្ម​ដោយ​ចោទប្រកាន់់​ទណ្ឌកម្ម​ថ្មី​ៗ​របស់​អា​មេ​រិ​កថា ជា​ការ​ផ្សងព្រេង​ខាង​យោធា​និង​ជា​សង្គ្រាម​សេដ្ឋកិច្ច​មួយ​។

លោក​បន្ត​ថា​បែប​នោះ​មិន​អាច​ឲ្យ​យើង​ចុះ​ញ៉ម​ឡើយ​ចំពោះ​ការ​គាបសង្កត់​។ សហរដ្ឋអាមេរិក​បង្កើន​រួច​ហើយ​ការ​គាបសង្កត់​ប្រឆាំង​អុី​រ៉​ង់​ហើយ​ពេល​នេះ ដាក់​ទណ្ឌកម្ម​យើង​បន្ថែម​ទៀត​។ គ្មាន​នរណា​ម្នាក់​អាច​ទទួល​យល់ព្រម​ចរចា​ជាមួយ​អ្នក​ដែល​គំរាម និង​ដាក់​ទណ្ឌកម្ម​គេ​គ្មាន​ឈប់​នោះ​ឡើយ​។

ប្រទេស​រុ​ស្ស៊ីជាស​ម្ព័​ន្ថ​មិត្ត​អុី​រ៉​ង់​បាន​ចាត់​ទុក​ទណ្ឌកម្ម​ថ្មី​ៗ​ទាំងនោះ​ថា​ខុសច្បាប់​។​ ចំណែក​ក្នុង​សេចក្ដី​ប្រកាស​​រួម​មួយ នា​ឱកាស​នៃ​ទស្សនកិច្ច របស់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​MIKE POMPEO នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​និង​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ជា​គូប្រឆាំង​ធំ​២​ចំពោះ​អុី​រ៉​ង់ សហរដ្ឋអាមេរិក អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម បាន​ស្នើ​ឲ្យ​ស្វែងរក​ដំណោះស្រាយ​ខាង​ការទូត​មួយ ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​បច្ចុប្បន្ន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ