ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប Bayern Munich នៅ​តែ​ចង់បាន​កីឡាករ​របស់​ក្លិ​តោ​ខៀវ Callum Hudson-Odoi…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប Bayern Munich នៅ​តែ​ចង់បាន​កីឡាករ​របស់​ក្លិ​តោ​ខៀវ Callum Hudson-Odoi មក​លេង​នៅ​ក្លិប​របស់​ខ្លួន តែ​មិន​ហ៊ាន​ឱ្យ​តម្លៃ​ខ្ពស់ ។ ពួក​គេ​ហ៊ាន​ត្រឹមតែ​២០​លាន​ផោន​ប៉ុណ្ណោះ​សម្រាប់​រដូវ​កាល​នេះ ។

កីឡាករ Hudson-Odoi អាយុ​១៨​ឆ្នាំ នៅ​តែ​ចង់​បន្ត​អនាគត​របស់​ខ្លួន​នៅ​ក្លិប​តោ​ខៀវ Chelsea បន្ត​ទៀត បើ​ទោះបីជា​មាន​ក្លិប​ផ្សេង​ៗ​ចង់បាន​ក៏​ដោយ ។ សារព័ត៌មាន Bild បាន​អះអាង​ថា Bayern នៅ​តែ​ចង់បាន​កីឡាករ​ម្នាក់​នេះ​ទៅ​លេង​នៅ​ក្លិប​ខ្លួន បើ​ទោះបីជា​គេ​ទើបតែ​រង​របួស​.​កជើង​ប៉ុន្មាន​ខែ​មុន​ក៏​ដោយ ។

នៅ​កាលពី​ប៉ុន្មាន​ថ្ងៃមុន Odoi បាន​បង្ហោះ សកម្មភាព​ហ្វឹកហាត់​ជាមួយនឹង Chelsea ដែល​បង្ហាញ​ពី​ដំណើរ​នៃ​ការ​ជា​សះស្បើយ​ពីរ​បួស​។ ក្លិប​តោ​ខៀវ​នៅ​តែ​មាន​សង្ឃឹមថា កីឡាករ​រូប​នេះ​នឹង​នៅ​បន្ត​ទៀត ក្រោយ​ពី​មានការ​មក​ដល់​របស់​កីឡាករ Frank Lampard​ ។

ព័ត៌មាន SunSport បាន​ចុះ​ផ្សាយ​កាលពីដើម​ឆ្នាំ​ថា ក្លិប​យក្ស​អា​ល្លឺ​ម៉​ង់ Munich ចង់បាន​កីឡាករ​រូប​នេះ​មក​លេង​យ៉ាង​ខ្លាំង​។ បើ​គិត​ទៅ ក្លិប​នេះ​បាន​ចាប់អារម្មណ៍​លើ Odoi លើស​ពី​១២​ខែ​ហើយ តែ​គ្រាន់តែ​ឃើញ​តម្លៃ​ខ្លួន​៣៥​លាន​ផោន​ភ្លាម ក៏​ប្រកែក​មិន​យក​ភ្លាម​។ គេ​ហ៊ាន​ត្រឹមតែ​២០​លាន​ផោន​ប៉ុណ្ណោះ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ