ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អា​មេ​រិ​ក-ចិន ផ្កា.ប់មុខ​ច្បាំង​សង្គ្រាម​ពាណិជ្ជកម្ម​…​តែ​បែរជា​មាស​អ្នក​ឈ្នះ !

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ អ្នកវិភាគម្នាក់​នៃ​ទូរ​ទស្ស​រដ្ឋ​ចិន ​CCTV វាយតម្លៃ​កាលពី​ថ្ងៃ​ទី​២១ ​មិថុនា​ នៅ​ក្រុង​ប៉េ​កាំ​ង​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អា​មេ​រិ​ក បាន​ធ្វើ​ឲ្យ​តម្លៃ​មាស​ឡើង​កាន់តែ​ខ្ពស់​បំផុតជា​លើក​ដំបូង​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ…

សហរដ្ឋអាមេរិក​-​ចិន ៖ អ្នកវិភាគម្នាក់​នៃ​ទូរ​ទស្ស​រដ្ឋ​ចិន ​CCTV វាយតម្លៃ​កាលពី​ថ្ងៃ​ទី​២១ ​មិថុនា​ នៅ​ក្រុង​ប៉េ​កាំ​ង​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អា​មេ​រិ​ក បាន​ធ្វើ​ឲ្យ​តម្លៃ​មាស​ឡើង​កាន់តែ​ខ្ពស់​បំផុតជា​លើក​ដំបូង​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​តម្លៃ​មាស​បាន​ឡើង​ដល់​ជាង​១៤០០​ដុល្លារ​ហើយ​ក្នុង​មួយ​អោន ​។

តាម​ទូរទស្សន៍​នោះ​លោក​ TOM MCGREGOR ​បន្ត​ថា តម្លៃ​មាស​ឡើងថ្លៃ​មិន​ឈប់​ហើយ​តម្លៃ​របស់​វា​នឹង​ឡើង​ថែម​ទៀត ប្រសិនបើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​-​ចិន​មិន​ត្រូវ​បាន​ចុះហត្ថលេខា រវាង​លោក​ ដូ​ណា​ល់ ​ត្រាំ​ និង​លោក​ ស៊ី​ជី​ន​ពីង នា​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល ​G20​ នា​ថ្ងៃ​ទី២៨​ និង​២៩​ មិថុនា ​នៅ​ក្រុង​អូ​សា​កា​ជប៉ុន​ទេ​នោះ ។

អ្នកវិភាគ​រូប​នោះ​បន្ត​ថា សង្គ្រាម​ពាណិជ្ជកម្មជាមួយ​អា​មេ​រិ​ក​ជំរុញ​ឲ្យ​ចិន​ទិញ​មាស​ទុក​ ។ រលកនៃ​ការ​ទិញ​មាស​បន្ត​នៅ​ចិនចាប់តាំងពី​៦​ខែ​ជាប់គ្នា​មក​ហើយ ។ វា​ហាក់ដូចជា​ចិន​កាត់​បន្ថយ​ការ​ដាក់​ប្រាក់​តម្កល់​ក្នុង​រតនាគារ​អា​មេ​រិ​ក ហើយងាក​មក​បង្កើន​ការ​ស្តុក​មាស​ទុក ។ បែប​នេះ​សន្មត់
ថា ក្រុង​ប៉េ​កាំ​ង​នឹង​បង្កើន​ការ​ស្តុក​មាស​ទុក​ក្នុង​ដំណាក់កាល​ឆ្លងកាត់​មួយជំនួស​ប្រាក់​ដុល្លារ​វិញ​។

តាម​អ្នកវិភាគ​រូប​នេះ​ថា ធនាគារកណ្ដាល​ចិន​រៀបចំ​ខ្លួន​ត្រៀម​ទប់ទល់​ព្យុះ​ដ៏​ធំ​មួយ​ថ្មី វាយប្រហារ​សេដ្ឋកិច្ច​ពិភពលោក​ប៉ុណ្ណោះ​ដោយ​ស្វែងរក​ប្រើ​មាស​ជា​របង​ទប់​ខ្យល់​ ។ តម្លៃ​មាស​មាន​និន្នា​ការ​​ឡើង​លឿន ពេល​មាន​ភាព​យឺតយ៉ាវ​នៃ​សេដ្ឋកិច្ច​ពិភពលោក ដែលសង្គ្រាម​ផ្ទុះ​ឡើង ​ឬ​មាន​វិបត្តិ​អន្តរជាតិ​បង្ក​អ​ស្ថេ​រ​ភាព​ដល់​របៀបរបប​ពិភពលោក ។ មាស​ជា​វិ​និយោគ​ទី​ពំនឹង​មួយ ហើយ​ចិន​បង្កើន​ការ​តម្កល់​មាស​ទុក​ខ្លាច​ទំនាក់ទំនង​ជាមួយ​អា​មេ​រិ​ក​នឹង​កាន់តែ​អាក្រក់​ថែម​ទៀត ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ