ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​លទ្ធភាព​ខ្ពស់​នៃ​ការ​បន្ត​ចរចា​​នុយក្លេ​អ៊ែរ​ ជាមួយ​កូរ៉េ​ខាងជើង

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​MIKE POMPEO​និយាយ​ថា មាន​លទ្ធភាព​ខ្ពស់​បំផុត​មួយ​នៃ​ការ​បន្ត​ចរចា​នុយក្លេអ៊ែរ​ឡើង​វិញ កម្រិត​ប្រតិបត្តិការ រវាង​ក្រុង​វ៉ា​ស៊ិ​ន​តោន​និង​ក្រុង​ព្យុ​ង​យ៉ាង ក្រោយ​ការ​ផ្លាស់​ប្ដូរ​សារលិខិត​ផ្ទាល់ខ្លួន​គ្នា​រវាង​មេដឹកនាំ​ទាំង​២​។ យោង​តាម​ក្រសួងការបរទេស​អា​មេ​រិ​កថា​លោក​POMPEO…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​MIKE POMPEO​និយាយ​ថា មាន​លទ្ធភាព​ខ្ពស់​បំផុត​មួយ​នៃ​ការ​បន្ត​ចរចា​នុយក្លេអ៊ែរ​ឡើង​វិញ កម្រិត​ប្រតិបត្តិការ រវាង​ក្រុង​វ៉ា​ស៊ិ​ន​តោន​និង​ក្រុង​ព្យុ​ង​យ៉ាង ក្រោយ​ការ​ផ្លាស់​ប្ដូរ​សារលិខិត​ផ្ទាល់ខ្លួន​គ្នា​រវាង​មេដឹកនាំ​ទាំង​២​។

យោង​តាម​ក្រសួងការបរទេស​អា​មេ​រិ​កថា​លោក​POMPEO ក៏​ថ្លែង​នា​ថ្ងៃ​ទី​២៣​មិថុនា​ដែរ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា សហរដ្ឋអាមេរិក​ត្រៀម​ចូលរួម​ក្នុង​ការ​ចរចា​មួយ ជាមួយ​កូរ៉េ​ខាងជើង​គ្រប់ពេល​ប្រសិនបើ​កូរ៉េ​ខាងជើង​ត្រៀមខ្លួន​។

ការ​អះអាង​នេះ​កើត​មាន​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​KCNA​រាយការណ៍​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន បាន​ទទួល​លិខិត​មួយ​ច្បាប់​ជាមួយ​ខ្លឹមសារ​ដ៏​ល្អ​បំផុត​និង​សំខាន់ របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​។ រួច​នា​ដើមខែ​នេះ​លោក​ត្រាំ​ក៏​ទទួល​លិខិត​មួយ​ច្បាប់​ពី​លោក​គី​ម ដែល​លោក​ចាត់​ទុក​ថា​ជា​លិខិត​ដ៏​ល្អ​និង​កក់ក្ដៅ​មួយ​ដែរ​។

ឆ្លើយ​តប​សំនួរ​ស្ដី​ពី​លទ្ធភាព​នៃ​ការ​ចរចា​កម្រិត​ប្រតិបត្តិការ​ជាមួយ​កូរ៉េ​ខាងជើង​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ លោក​POMPEO​ឆ្លើយ​ថា យើង​ធ្វើការ​ដើម្បី​បង្កើត​មូលដ្ឋាន​នានា​សម្រាប់​រឿង​នោះ ចាប់តាំងពី​ការ​ជួប​គ្នា​កំពូល​នៅ​ក្រុង​ហាណូយ​មក​។ យើង​យល់​ថា​យើង​ស្ថិត​ក្នុង​ជំហរ​ដ៏​ល្អ​ប្រសើរ ហើយ​អ្វី​ដែល​យើង​កត់​សម្គាល់​ឃើញ គឺ​កូរ៉េ​ខាងជើង​ស្នើ​នា​ព្រឹក​ថ្ងៃ​ទី​២៣​មិថុនា​ថា វា​អាច​មាន​លទ្ធភាព​ដ៏​ខ្ពស់​បំផុត​មួយ​។ យើង​ត្រៀមខ្លួន​ហើយ​ប្រាកដ​ណាស់​យើង​ត្រៀម​ចាប់ផ្ដើម​គ្រប់ពេលវេលា ប្រសិនបើ​កូរ៉េ​ខាងជើង​គូសបញ្ជាក់​ថា​ខ្លួន​ត្រៀម​ចរចា​។

ដោយ​អះអាង​ថា​លោក​ត្រាំ​បាន​បញ្ជូន​លិខិត​មួយ​ច្បាប់​ទៅ​លោក​គី​ម ប្រមុខ​ការទូត​អា​មេ​រិ​កបាន​សម្ដែង​ពី​បំណង​ចង់​បន្ត​ការ​ចរចា​ជាមួយ​របប​កុំ​មុ​យ​នី​ស្ត​នោះ​។ លោក​ថា​លិខិត​នោះ​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​មូលដ្ឋាន​ដ៏​ល្អ​មួយ ដើម្បី​បន្ត​ការ​ចរចា​សំខាន់​ជាមួយ​កូរ៉េ​ខាងជើង ដើម្បី​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។

តំំ​ណា​ង​ពិសេស​អា​មេ​រិ​ក​សម្រាប់​កូរ៉េ​ខាងជើង លោក​STEPHEN BIEGUN គ្រោង​មក​កាន់​ក្រុង​សេ​អ៊ូ​ល​នា​ស​ប្ដា​ហ៍​នេះ ខណៈ​ជិត​ដល់​ទស្សនកិច្ច​របស់​លោក​ត្រាំ​នៅ​កូរ៉េ​ខាងត្បូង​សម្រាប់​ការ​ជួប​គ្នា​កំពូល​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក​MOON JAE IN​ក្រោយ​ការ​ជួប​គ្នា​កំពូល​G20​នៅ​ក្រុង​អូ​សា​កា​ជប៉ុន​ថ្ងៃ​ទី​២៨​និង​២៩​មិថុនា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ