ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ធ្វើ​សង្គ្រាមពាក្យសម្ដី​កុំ​ឲ្យ​បាក់មុខ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អុី​រ៉​ង់ ៖ ក្រោយ​ការ​បោះបង់​ចោល នានា​ទី​ចុង​ក្រោយ​ការ​វាយប្រហារ​អុី​រ៉​ង់ ​បន្ទាប់​ពី​ប្រទេស​នេះ​បាញ់​ធ្លាក់​យន្តហោះ​ស៊ើ​ប​ការណ៍​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​របស់​ខ្លួន អា​មេ​រិ​កបាន​បន្ត​សង្គ្រាមពាក្យសម្ដី កាលពី​ចុង​ស​ប្ដា​ហ៍​ជាមួយ​អុី​រ៉​ង់ ដែល​ម្ខាង​២​សុទ្ធតែ​មិន​ចង់​ឲ្យ​បាក់មុខ​មាត់ ក្នុង​កណ្ដាប់ដៃ​ដែក​របស់​រៀង​ៗ​ខ្លូ​ន​។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​លោក​JOHN…

សហរដ្ឋអាមេរិក​-​អុី​រ៉​ង់ ៖ ក្រោយ​ការ​បោះបង់​ចោល នានា​ទី​ចុង​ក្រោយ​ការ​វាយប្រហារ​អុី​រ៉​ង់ ​បន្ទាប់​ពី​ប្រទេស​នេះ​បាញ់​ធ្លាក់​យន្តហោះ​ស៊ើ​ប​ការណ៍​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​របស់​ខ្លួន អា​មេ​រិ​កបាន​បន្ត​សង្គ្រាមពាក្យសម្ដី កាលពី​ចុង​ស​ប្ដា​ហ៍​ជាមួយ​អុី​រ៉​ង់ ដែល​ម្ខាង​២​សុទ្ធតែ​មិន​ចង់​ឲ្យ​បាក់មុខ​មាត់ ក្នុង​កណ្ដាប់ដៃ​ដែក​របស់​រៀង​ៗ​ខ្លូ​ន​។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​លោក​JOHN BOLTON ដែល​ចង់​ឲ្យ​មានការ​តបត​ខាង​យោធា​មួយ កាល​ពី​ថ្ងៃ​ទី​២៣​មិថុនា​បាន​ព្រមាន​អុី​រ៉​ង់​។ លោក​ពោល​ថា​មិន​ថា​អុី​រ៉​ង់​ឬ​តួអង្គ​ប្រទូស្ត​រ៉ា​យ​ណាមួយ មិន​ត្រូវ​យល់​ច្រឡំ​ពី​ការ​ប្រុង​ប្រយ័ត្ន​និង​ការ​អត់ធ្មត់ ជាមួយ​ភាព​ទន់ខ្សោយ​ឡើយ​។ កងទ័ព​របស់​យើង​ត្រៀម​ចេញ​ទៅ​ប្រយុទ្ធ​ជា​និច្ច​។

កាលពី​ថ្ងៃ​ទី​២២​មិថុនា លោក​ដូ​ណា​ល់​ត្រាំ ធ្លាប់​ប្រកាស​តាម​TWITTER​ពី​ទណ្ឌកម្ម​ចម្បង​នានា​ប្រឆាំង​អុី​រ៉​ង់ ចាប់ពី​ថ្ងៃ​ទី​២៤​មិថុនា​ទៅ ដោយ​លោក​អះអាង​ថា អុី​រ៉​ង់​មិន​ត្រូវ​មាន​អាវុធ​នុយក្លេអ៊ែរ​ឡើយ​។ មុន​នេះ​បន្តិច​លោក​ត្រាំ​ដែល​ធ្វើ​សេចក្ដីថ្លែងការណ៍​បែប​អាជ្ញាសឹក ក៏​បែរមក​អំពាវនាវ​ឲ្យ​មានការ​ចរចា ដោយ​អះអាង​ថា ប្រសិនបើ​អុី​រ៉​ង់​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន នោះ​គេ​នឹង​ក្លាយជា​មិត្ត​ដ៏​ល្អ​របស់​យើង​។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​MIKE POMPEO​វិញ​អះអាង​ថា ពេល​របប​អី​ុ​រ៉​ង​សម្រេច​បោះបង់​ចោល​អំពើ​ហិង្សា ហើយ​ឆ្លើយ​តប​ចំពោះ​សំណើ​ការទូត​របស់​យើង​តាម​ផ្លូវ​ការទូត នោះ​គេ​នឹង​ដឹង​ថា​តើ​យើង​ចូលរួម​បែប​ណា​។ ចាប់ពី​ពេល​នេះ​ទៅ​យុទ្ធនា​ធ្វើ​ឲ្យ​អុី​រ៉​ង់​នៅ​ឯកោ​ខាង​ការទូត​និង​ការ​គាប​សង្កត់​ខាង​សេដ្ឋកិច្ច​ប្រឆាំង​របប​នោះ​នឹង​បង្កើន​។

កាលពី​ថ្ងៃ​ទី​២២​មិថុនា បណ្ដា​សារព័ត៌មាន​អា​មេ​រិ​ក​រាយការណ៍​ថា លោក​ត្រាំ​បាន​អនុញ្ញាត​ឲ្យ​មានការ​សងសឹក​ជា​សម្ងាត់​ក្រោម​រូបភាព​នៃ​ការ​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា​ប្រឆាំង​បណ្ដា ប្រព័ន្ធ​ការពារ​អុីរ៉​ង់ ពិសេស​លើ​បណ្ដា​កុំ​ព្យូ​រ​ទ័​រ​របស់​ផ្នែក​ការពារ​អុីរ៉​ង់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ