ព្រ​លាន​យន្តហោះ​​មួយ​រង​ការ​វាយប្រហារ​ដោយ​​ដ្រូ​ន


ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ យោង​តាម​ទូរទស្សន៍​AL JAZEERA​ថា ព្រ​លាន​យន្តហោះ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្រុង​ABHA រង​ការ​វាយប្រហារ​កាលពី​ថ្ងៃ​២៣​មិថុនា​ដោយ​ដ្រូ​ន បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ហើយ​មនុស្ស​៧​នាក់​ទៀត​រង​របួស​។

ក្រោយ​ការ​វាយប្រហារ​នោះ អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត​ក៏​អះអាង​ពី​អ្នក​ស្លាប់​ម្នាក់​និង​អ្នក​របួស​៧​នាក់​ដែរ​។ ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​អះអាង​ពី​ការ​វាយប្រហារ​ដោយ​ដ្រូ​ន លើ​ព្រ​លាន​យន្តហោះ​២​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​។ តាម​សេចក្ដីថ្លែងការណ៍​មួយ​ពួក​ហ៊ូ​ធី​និយាយ​ថា ការ​វាយប្រហារ​ដោយ​ដ្រូ​ន​ត្រូវ​បាន​ធ្វើ​ប្រឆាំង​ព្រ​លាន​យន្តហោះ​ទីក្រុង​ABHA និង​ក្រុង​JIZAN​។ ប៉ុន្តែ​ពួក​ឧទ្ទាម​ហ៊ូ​ធី​ពុំ​បាន​ផ្ដល់​ភាព​លម្អិត​ឡើយ ពី​បណ្ដា​ផលវិបាក​នៃ​ការ​វាយប្រហារ​របស់​ពួក​គេ​។

ទូរទស្សន៍៍​AL JAZEERA​បញ្ជាក់​ថា ជនជាតិ​ស៊ី​រី​ម្នាក់​ដែល​រស់នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ត្រូវ​ស្លាប់​។ ក្នុង​ខែមិថុនា​នេះ​ពួក​ហ៊ូ​ធី​បាន​បង្កើន​ការ​វាយប្រហារ​ប្រឆាំង​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ធ្វើ​អន្តរាគមន៍​យោធា​នៅ​យេ​ម៉ែ​ន ចាប់តាំងពី​ឆ្នាំ​២០១៥​មក ជា​ប្រមុខ​ក្រុមចម្រុះ​យោធា​អា​រ៉ាប់​មួយ​។ កាលពី​ថ្ងៃ​ទី​១២​មិថុនា​ពួក​ឧទ្ទាម​បាន​បាញ់​មី​ស៊ី​ល ប្រឆាំង​ព្រ​លាន​យន្តហោះ​ទីក្រុង​ABHA បណ្ដាល​ឲ្យ​ជន​ស៊ី​វិល​២៦​នាក់​រង​របួស​ក្នុង​ការ​ផ្ទុះ​មួយ​។

បន្ទាប់​មក​ទៀត​ពួក​ហ៊ូ​ធី​បាន​បាញ់​នា​យប់​ថ្ងៃ​ទី​១៩​មក​២០​មិថុនា​នូវ​មី​សី​ុ​ល​បណ្ដែត​១​គ្រាប់ មក​លើ​មជ្ឈមណ្ឌល​អគ្គិសនី​មួយ​ស្ថិត​នៅ​ភាគ​ខាងត្បូង​អា​រ៉ា​ប៊ី​សា​អូឌីត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ