ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសៀលនេះ រកឃើញ​​សពកម្មករ​ម្នាក់​ទៀត…​សរុប​២៦​នាក់​​ហើយ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមបាន​បន្តឱ្យ​ដឹង​ទៀត​ថា ​ចំនួន​កម្ម​ករ​ដែល​បាន​អ្នកស្លាប់​ក្នុងហេតុ​ការណ៍​​បាក់អគារ​កម្ពស់​៧ជាន់ ត្រូវក្រុម​សង្គ្រោះ​​រកឃើញ​​ម្នាក់ទៀតហើយ​ គិតត្រឹម​រសៀលថ្ងៃទី​២៤ មិថុនា នេះ ដែលសរុបគឺមានអ្នកស្លាប់២៦នាក់ ​ហើយអ្នក​របួស​ចំនួន​២៤​នាក់ដដែល…

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមបាន​បន្តឱ្យ​ដឹង​ទៀត​ថា ​ចំនួន​កម្ម​ករ​ដែល​បាន​អ្នកស្លាប់​ក្នុងហេតុ​ការណ៍​​បាក់អគារ​កម្ពស់​៧ជាន់ ត្រូវក្រុម​សង្គ្រោះ​​រកឃើញ​​ម្នាក់ទៀតហើយ​ គិតត្រឹម​រសៀលថ្ងៃទី​២៤ មិថុនា នេះ ដែលសរុបគឺមានអ្នកស្លាប់២៦នាក់ ​ហើយអ្នក​របួស​ចំនួន​២៤​នាក់ដដែល ។

គួររំលឹកទៀតថា យោងតាម​ការឱ្យ​ដឹងពី​ក្រុម​អ្នក​សង្គ្រោះ​បាន​ឲ្យ​ដឹង​​ថា កាលពីវេលាម៉ោង៩​​និង​៣០​ព្រឹក​ថ្ងៃ​​ដដែល អ្នក​ស្លាប់​បានរកឃើញ​​​កើន​ឡើង​ដល់​២៥​នាក់​ និង​អ្នក​របួសចំនួន​​២៤​នាក់​ ​ខណៈ​​អ្នកស្លាប់​​ម្នាក់​​នោះ គឺទើប​តែ​​រកឃើញ​​នៅ​ក្នុង​គំនរ​បាក់បែក​នៃ​អគារ​ ។

បច្ចុប្បន្ន ក្រុម​អ្នកជួយ​សង្គ្រោះ​នៅ​តែ​បន្ត​បេសកកម្ម​ស្វែងរក​មនុស្ស​បន្ត​ទៀត ខណៈ​ទី​តាំង​នៃអគារ​រលំ​បាក់​នោះ បាន​ជះ​ក្ល្ិន​មិនល្អ​ខ្លាំងទៅ​ហើយ ហើយក៏មិនទាន់ដឹងថា សាកសពនៅសល់​ប៉ុន្មាននាក់ទៀត ដែលកប់ក្នុងគំនរ​បាក់នោះ​ ។

សូមរំលឹកថា តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឱ្យមនុស្សស្លាប់​ និងរងរបួស​ចំនួន៥០រូប ក្នុងនោះស្លាប់ចំនួន២៦នាក់ (ស្រី៤នាក់)ហើយអ្នករងរបួសចំនួន២៤រូប (ស្រី២នាក់)។ ​(សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ