ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រតិបត្តិការ​យ៉ាង​ក្តៅ​គគុក ឃាត់ខ្លួន​ប្រុស​ស្រី​​៩​នាក់ក្នុងភូមិទ្រាំង​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​កង​អាវុធហត្ថ ខេត្តសៀមរាប​បាន​ចុះ​ប្រតិបត្តិការ​យ៉ាង​ក្តៅ​គគុក ដែល​ដឹកនាំ​កម្លាំង​ដោយ​លោក ធា​វ ច័ន្ទ​ដា​រ៉ា ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រិ​ចំនួន​៩​នាក់ (​ក្នុង​នោះ​ស្រី​ម្នាក់​)…

ខេត្តសៀមរាប ៖ កម្លាំង​កង​អាវុធហត្ថ ខេត្តសៀមរាប​បាន​ចុះ​ប្រតិបត្តិការ​យ៉ាង​ក្តៅ​គគុក ដែល​ដឹកនាំ​កម្លាំង​ដោយ​លោក ធា​វ ច័ន្ទ​ដា​រ៉ា ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រិ​ចំនួន​៩​នាក់ (​ក្នុង​នោះ​ស្រី​ម្នាក់​) ពាក់ព័ន្ធ​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ព្រមទាំង​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន បញ្ជូន​បន្ត​ទៅ​តុលាការ​ខេត្តសៀមរាប ដើម្បី​ចាត់ការ តាម​ផ្លូវច្បាប់​។

ហេតុការណ៍​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀម​រាប ។

លោក ធា​វ ច័ន្ទ ដា​រ៉ា ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៩​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ ហេង សំណាង ហៅ គី​ម ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​បុគ្គលិក​សណ្ឋាគារ​សុខា មាន​ទីលំនៅ​ភូមិ បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប (​រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ២-​ឈ្មោះ ឈ្នាង លឹ​ម​ហៀ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប (​រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។

៣-​ឈ្មោះ គុណ គាន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ដេរ​ពូក​ម៉ូតូ​និង​ដេរ​ពូករថ​យន្ត ស្នាក់​នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប (​រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​៤-​ឈ្មោះ ភា សុ​វ​ណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​ជាងដែក បច្ចុប្បន្ន​រស់នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប (​រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ៥-​ឈ្មោះ វ៉ុ​ន មន្នី​ន ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​គោក​ស្នួល ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប (​រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។

៦-​ឈ្មោះ ណាំ ហេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​បុគ្គលិក​សណ្ឋាគារ រស់នៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប (​រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ៧-​ឈ្មោះ នា​ត ប៊ុ​ន​រ៉ា​ក់ ហៅ វណ្ណ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់​នៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប (​រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ៨-​ឈ្មោះ ហេង រតនា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិត រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប (​រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​៩-​ឈ្មោះ លី ប៊ុ​ន វៀត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់​នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប (​រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។

បន្ទាប់​ពី​បាន​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​រួច​មក កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ចាប់​យក​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​(​ម៉ា​ទឹកកក​)​ចំនួន​២៧​កញ្ចប់ ទូរ​សព្ទ័​ចំនួន​៨​គ្រឿង ឧបករណ៍​សម្រាប់​ជក់​និង​ច្រកថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ​។

បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ