ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​មុខសញ្ញា​ចាស់ ឃាត់ខ្លួន​២​នាក់​ប្ដី​ប្រពន្ធ ដកហូត​ថ្នាំ​ញៀន​ចម្រុះ​ជាង​១០​គីឡូក្រាម

9 ម៉ោង មុន

ខេត្តកំពង់ស្ពឺ ៖ អនុវត្ដ​តាម​បទបញ្ជា​របស់​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ និង​បានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ស៊ិ​ន វិ​រៈ ព្រះរាជអាជ្ញា…

ខេត្តកំពង់ស្ពឺ ៖ អនុវត្ដ​តាម​បទបញ្ជា​របស់​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ និង​បានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ស៊ិ​ន វិ​រៈ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ និង​ការ​ដឹកនាំ​កម្លាំង​ផ្ទាល់​ពី​លោក​វរសេនីយ៍ទោ ហ៊ា​ង ឈាង​លី ស្នងការ​រង​(​ស្ដីទី​) ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន បាន​បើក​ប្រតិបត្ដិការ​តស៊ូ​លើ​ករណី​មុខសញ្ញា​ចាស់​ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២៦ នៅ​ចំណុច​ភូមិ​ក្រាំង​ពង្រ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ដោយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ឈ្មោះ វង់ ស៊ី​ថា ហៅ ញ៉ា​ញ់ ភេទ ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ជាំ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន ចំនួន​២​កញ្ចប់​ធំ​, ទូរ​សព្ទ ១​គ្រឿង​, ម៉ូតូ ១​គ្រឿង ។

ដោយ​បានការ​អនុញ្ញាត​បន្ដ​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ និង​ការ​បន្ដ​នីតិវិធី​ពី​តំណាង​អយ្យការ នៅ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៥:២០​នាទី កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​បន្ត​ឆែកឆេរ​ផ្ទះ​របស់​ឈ្មោះ វង់ ស៊ី​ថា នៅ​ចំណុច​ភូមិ​ជាំ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ដកហូត​ម្សៅ​ក្រាម​ព​ណ៍​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន ៣២​កញ្ចប់​(​ធំ​១២,​តូច​២០) ប្រភេទ​ម្សៅ​ខេ (K) ចំនួន ២​កញ្ចប់​, ប្រភេទ​អ៊ឹម​ឌី​អ៊ឹម​អេ (MDMA) ចំនួន ៤៩​កញ្ចប់​, ម្សៅ​ប្រភេទ JNX ចំនួន ៦​កំប៉ុង​, ម្សៅ​ម៉ុ​ន​ស្លឹកឈើ​ចំនួន ៤​កញ្ចប់​ធំ (​មាន​ទម្ងន់​សរុប​ជាង​១០​គីឡូក្រាម​) និង​បារី​អេ​ឡិច​ត្រូ​និ​ច​ចំនួន ៣៩​ដើម​, ទឹក​អាកុល​ចំនួន ៣​លី​ត្រ​, ឧបករណ៍​កែ​ច្នៃ​ផលិត​គ្រឿងញៀន​មួយ​ចំនួន​, កាំបិត ១​ដើម​, អាវុធ​កែ​ច្នៃ ១​ដើម​, វ៉ា​លី​ចំនួន​២, ថង់​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន ។

បន្ទាប់​មក ក្រុម​ប្រតិបត្តិការ​បាន​បន្ត​ទៅ​ឃាត់ខ្លួន​ឈ្មោះ ឯម ស្រី​នា ភេទ​ស្រី អាយុ ៣៥​ឆ្នាំ ត្រូវជា​ប្រពន្ធ​ញ៉ា​ញ់ នៅ​ចំណុច​ភូមិ​ត្រស់​សាលា សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ដកហូត​ទូរ​សព្ទ ១​គ្រឿង ។

ផ្អែក​តាម​ចម្លើយ​សារភាព​ថា គ្រឿងញៀន​បាន​មក​ពី​ជនសង្ស័យ​ម្នាក់ នៅ​ភូមិ​ឈូក​វ៉ា​២ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​ត្រូវជា​បង​បង្កើត​ឈ្មោះ ឯម ស្រី​នា​) តែ​មុខសញ្ញា គេចខ្លួន ក្រោយ​ទទួល​ដំណឹង​ពី​ជនសង្ស័យ ដែល​ត្រូវ​បាន​បង្ក្រាប ។

ចំពោះ​ជនសង្ស័យ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ រួម​ជាមួយ​វត្ថុ​តាង​រឹបអូស ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ កំពុង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ