កាន់តែច្បាស់ហើយពេលនេះ តារាឆ្នើម Neymar ប្រាប់ប្រធានក្លិប PSG ថារូបគេ…


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បារាំង Neymar Jr. បាន​និយាយ​ប្រាប់​ទៅ​កាន់​ក្លិប​អ្នកមាន​បារាំង PSG ដែល​ខ្លួន​កំពុង​តែ​លេង​បច្ចុប្បន្ន​ថា រូបគេ​មិន​ចង់​នៅ​លេង​ឱ្យ​ក្លិប​នេះ​បន្ត​ទៀត​ទេ ។

ការ​ចុះ​ផ្សាយ​របស់​អេ​ស្ប៉ា​ញ Sport ក៏​បាន​ប្រាប់​ដែរ​ថា ទំនាក់ទំនង​រវាង​តារា​ឆ្នើម Neymar និង ក្លិប PSG បាន​បាត់បង់​ទៅ​តាំងពី​ពេល​ចូល​លេង​ឱ្យ PSG បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បើ​ទោះបីជា​រក​លុយ​បាន​ដល់​ទៅ​៩០​ម៉ឺន​ផោន​ក្នុង​មួ​យស​ប្តា​ហ៍​ក៏​ដោយ ។

កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ​ចេះ​តែ​មានរឿង​ជា​បន្តបន្ទាប់​តាំងពី​ចូល​លេង​ឱ្យ​ក្លិប​អ្នកមាន​បារាំង PSG ដោយ​អស់ពី​រឿង​មួយ​ចូល​រឿង​មួយទៀត ។ គេ​មាន​ទំនាស់​ជាមួយនឹង​មិត្ត​រួម​ក្រុម Edinson Cavani ពី​រឿង​បាល់​ប៉េ​ណា​ល់​ទី ខណៈ​ដែល​សូ​ម្បី​តែ​ក្រុម​គ្រូពេទ្យ​ក្លិប និង​ម្ចាស់​ក្លិប​ក៏​មិន​ពេញចិត្ត​ប៉ុន្មាន​ដែរ ។

សារព័ត៌មាន Sport បាន​អះអាង​ថា Neymar បាន​គិត​ចង់​ចេញពី​ក្លិប PSG តាំងពី​១២​ខែ​មុន​មក​ម្ល៉េះ ។ Neymar ក៏​បាន​ប្រាប់ លោក Al-Khelaifi ថាឱ្យ​លក់​រូប​ខ្លួន​ចេញ​ដែរ​មុន​ពេល​ទៅ​លេង​នៅ​ប្រេ​ស៊ី​ល​ឱ្យ​ក្រុម​ជម្រើសជាតិ​ក្នុង​ការ​ប្រកួត Copa America ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ