ប៉ង​ធ្វើ​រដ្ឋប្រហារ​ សម្លាប់​នាយសេនាធិការ​កងទ័ព​


ប្រទេស​អេ​ត្យូ​ពី ៖ អ្នកនាំពាក្យ​ម្នាក់​របស់​នាយក​រដ្ឋមន្ត្រី​អេ​ត្យូ​ពី ថ្លែង​កាលពី​ថ្ងៃ​ទី​២៣​មិថុនា​ថា នាយ​សេនាធិការ​កងទ័ព​អេ​ត្យូ​ពី​បាន​ត្រូវ​បាញ់​សម្លាប់ ដោយ​អង្គរក្ស​របស់​លោក ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ មួយ​ក្នុង​រដ្ឋ​អាម​ហា​រ៉ា ជា​រដ្ឋ​តំបន់​មួយ​របស់​ប្រទេស​ខណៈ​ប្រធានាធិបតី​រដ្ឋ​នោះ​ក៏​ត្រូវ​បាញ់​សម្លាប់​ដែរ​។

ស្ត្រី​អ្នកនាំពាក្យ​រូប​នោះ​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ថា កុំម៉ង់ដូ​អ្នកប្រហារ​មួយ​ក្រុម ដឹកនាំ​ដោយ​ប្រមុខ​សន្តិសុខ​រដ្ឋ​នៃ​ភាគ​ពាយ័ព្យ​អេ​ត្យូ​ពី​នោះ បាន​លើកគ្នា​ចូល​ក្នុង​កន្លែង​ប្រជុំ​កាលពី​ថ្ងៃ​ទី​២២​មិថុនា ដោយ​បាញ់​ឲ្យ​របួស​បន្ទាប់​មក​ស្លាប់ ប្រធានាធិបតី​តំបន់​លោក​AMBACHEW MEKONNEN​និង​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​ទៀត​។ បន្តិច​ក្រោយមក​នាយសេនាធិការ​កងទ័ព​អេ​ត្យូ​ពី​ឧត្ដមសេនីយ SEARE MEKONNEN​បាន​ត្រូវ​បាញ់​សម្លាប់​ដោយ​អង្គរក្ស​របស់​លោក នា​ឱកាស​អ្វី​ដែល​ជា​ការ​វាយប្រហារ​មានការ​សម្របសម្រួល​គ្នា​។

នា​ថ្ងៃ​ទី​២២​មិថុនា​រដ្ឋាភិបាល​អេ​ត្យូ​ពី​អះអាង​ពី​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ ក្នុង​តំបន់​ស្វយ័ត​អាម​ហា​រ៉ា តែ​ពុំ​ផ្ដល់​ភាព​លម្អិត​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ