ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​សេះ​បង្កង់​ Juventus គ្រោង​ចំណាយ​ប្រាក់​ 29លាន​ដុល្លារ​ទិញ​កីឡា​ករ​ ណា​នី​

11 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌​មាន​គេ​ហ​ទំព័រ​បរ​ទេស​ចេញ​ផ្សាយ​ កាល​ពី​ថ្ងៃ​​ចន្ទ​ ទី​៣០​ ធ្នូ​ ឆ្នាំ​២០១៣ បាន​ឱ្យ​ដឹង​ថា​ ក្លិប​សេះ​បង្កង់​ Juventus គ្រោង​ចំណាយ​លុយ​១៨​លាន​ផោន​ ស្មើ​នឹង​ជាង​២៩​លាន​ដុល្លារ​អាមេ​រិក​ ដើម្បី​ទិញ​កីឡាករ​ចាស់​វស្សា​ ណា​នី​ពី​ក្លិប​បិសាច​ក្រហម​ Man Utd ។

បច្ចុ​ប្បន្ន​កីឡា​ករ​ ណានី​ កំពុង​រង​របួស​សរ​សៃ​ពួរ​ ហើយ​អាច​នឹង​ជា​សះ​ស្បើយ​ទាន់​ពេល​ក្នុង​រដូវ​​កាល​ដោះ​ដូរ​ខែ​មករា​ ឆ្នាំ​២០១៤​ ខាង​មុខ​នេះ​ ។លោក​ ដេ​វីដ​ ម៉យ​ បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ក្លិប​មាន​គម្រោង​ដាក់​លក់​កីឡា​ករ​ ណានី​ ហើយ​ទិញ​កីឡា​ករ​ខ្សែ​បម្រើ​ Paul Pogba ពី​ក្លិប​ Juventus ត្រឡប់​មក​វិញ​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី​លោក​​ ដេវីដ​ ម៉យ​ បាន​បង្ហាញ​ក្តី​កង្វល់​ថា​ ក្លិប​ Juventus មិន​ហ៊ាន​ឱ្យ​តម្លៃ​ខ្លួន​កីឡា​ករ​ ណានី​ ដូច​ដែល​ក្លិប​បាន​ដាក់​តម្លៃ​នោះ​ទេ​ ។

ជា​ការ​ពិត​កីឡា​ករ​ ណា​នី​ ទើ​ប​តែ​បាន​បន្ត​កុង​ត្រា​ថ្មី​ រយៈ​ពេល​៥​ឆ្នា​ំ​ជាមួយ​ក្លិប​ Man Utd កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៣ ប៉ុន្តែ​ដើម្បី​ឱ្យ​មាន​ធន​ធាន​គ្រប់​គ្រាន់​ដើម្បី​ផ្លាស់​ប្តូរ​កីឡា​ករ​ ក្លិប​ត្រូវ​ការ​បញ្ចេញ​កីឡា​ករ​តម្លៃ​ខ្លួន​ខ្ពស់​រូប​នេះ​ ៕