ប្រភពពី EDATV បានរាយការណ៍ថា ឥឡូវនេះ គ្រួសារ Ronaldo បានបន្ថែមអង្គរក្ស និងសន្តិសុខការពារផ្ទះ ដោយជួលអង្គរក្សថ្មី៤នាក់ និងសន្តិសុខ២នាក់បន្ថែមទៀត។ គ្រួសារអតីតខ្សែប្រយុទ្ធឆ្នើមក្រុម Sporting Lisbon, Manchester United, Real Madrid និង Juventus រូបនេះ ក៏បានផ្លាស់ទីលំនៅទៅកាន់ផ្ទះមានសុវត្ថិភាពជាងមុនក្នុងទីក្រុងរីយ៉ាដ ដែលបំពាក់ដោយប្រព័ន្ធការពារ និងឃ្លាំមើលដ៏ទំនើបបំផុត។
ជីវិតឯកជនប្រចាំថ្ងៃរបស់ Georgina ក៏ផ្លាស់ប្តូរទាំងស្រុង ព្រោះឥឡូវនេះ នាងមានដែនកំណត់បង្ហាញខ្លួននៅទីសាធារណៈ ហើយតែងតែត្រូវអមដោយក្រុមអង្គរក្សជាប់ជានិច្ច។ ចំណែក Ronaldo ក៏មានការប្រុងប្រយ័ត្នខ្ពស់ពេលចេញទៅក្រៅផងដែរ ដោយតែងមានក្រុមអង្គរក្សនៅជាមួយគ្រប់ទីកន្លែង។
ប្រភពពី E-Notícies បានរាយការណ៍ថា ប៉ូលិសអារ៉ាប៊ីសាអូឌីតកំពុងស៊ើបអង្កេតប្រភពដើមនៃសារគំរាមកំហែងទាំងអស់។ ក្រឡេកទៅក្លិប Al Nassr ក៏កំពុងផ្តល់ផ្នែកធនធានដើម្បីការពារ Ronaldo និងគ្រួសាររបស់គេ។ Ronaldo និង Georgina ក៏បានបដិសេធមិនចែករំលែករូបភាពកូនៗពួកគេលើប្រព័ន្ធបណ្តាញសង្គម ដោយសារការភ័យខ្លាចថា ពួកគេអាចជាគោលដៅរបស់ក្រុមឧក្រិដ្ឋជន។
ចែករំលែកព័តមាននេះ